អ្នករាល់គ្នាត្រូវកាត់ស្បែកចុងស្វាស ទុកជាទីសម្គាល់នៃសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយអ្នករាល់គ្នា។
លោកុប្បត្តិ 17:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាសេចក្ដីសញ្ញារបស់យើង ដែលយើងតាំងជាមួយអ្នក និងពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ អ្នកត្រូវកាន់តាម គឺថា ប្រុសៗទាំងប៉ុន្មានក្នុងចំណោមអ្នករាល់គ្នា ត្រូវតែកាត់ស្បែក។ ព្រះគម្ពីរខ្មែរសាកល នេះជាសម្ពន្ធមេត្រីរបស់យើង ដែលអ្នកត្រូវរក្សារវាងយើង និងអ្នក ព្រមទាំងរវាងពូជពង្សជំនាន់ក្រោយរបស់អ្នក គឺមនុស្សប្រុសទាំងអស់ក្នុងចំណោមអ្នករាល់គ្នាត្រូវទទួលពិធីកាត់ស្បែក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាត្រូវគោរពសម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយពូជពង្សរបស់អ្នកដែលនឹងកើតមកតាមក្រោយ ដូចតទៅនេះ គឺត្រូវកាត់ស្បែក*ឲ្យប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាសេចក្ដីសញ្ញារបស់អញ ដែលឯង នឹងពូជឯងត្រូវកាន់ចំពោះអញតរៀងទៅគឺថា គ្រប់ទាំងប្រុសៗក្នុងពួកឯង ត្រូវតែកាត់ស្បែក អាល់គីតាប អ្នករាល់គ្នាត្រូវគោរពសម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយពូជពង្សរបស់អ្នក ដែលនឹងកើតមកតាមក្រោយ ដូចតទៅនេះ គឺត្រូវខតាន់*ឲ្យប្រុសៗទាំងអស់ ក្នុងចំណោមអ្នករាល់គ្នា។ |
អ្នករាល់គ្នាត្រូវកាត់ស្បែកចុងស្វាស ទុកជាទីសម្គាល់នៃសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយអ្នករាល់គ្នា។
បន្ទាប់មក លោកអ័ប្រាហាំក៏យកអ៊ីសម៉ាអែលជាកូន និងអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់លោក និងមនុស្សដែលលោកបានទិញដោយប្រាក់ គឺប្រុសៗទាំងប៉ុន្មានក្នុងចំណោមមនុស្សដែលនៅក្នុងផ្ទះរបស់លោក មកកាត់ស្បែកចុងស្វាសនៅថ្ងៃនោះឯង ដូចជាព្រះបានបង្គាប់ដល់លោក។
ហើយបុរសៗទាំងអស់នៅក្នុងផ្ទះរបស់លោក គឺអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់លោក និងអស់អ្នកដែលបានយកប្រាក់ទិញពីពួកសាសន៍ដទៃ ក៏បានទទួលពិធីកាត់ស្បែកជាមួយលោកដែរ។
ពេលអ៊ីសាកកើតមកបានប្រាំបីថ្ងៃ លោកអ័ប្រាហាំបានធ្វើពិធីកាត់ស្បែកឲ្យ ដូចព្រះទ្រង់បានបង្គាប់លោក។
បើចង់ឲ្យយើងខ្ញុំព្រមតាមលោក នោះមានតែពួកលោកត្រឡប់ដូចជាយើងដែរ ដោយកាត់ស្បែកឲ្យប្រុសៗទាំងអស់ក្នុងចំណោមពួកលោក។
ប៉ុន្ដែ ដែលគេនឹងព្រមនៅជាមួយយើង ហើយត្រឡប់ជាសាសន៍តែមួយនោះ លុះត្រាតែកាលណាប្រុសៗទាំងអស់ខាងយើងបានកាត់ស្បែកដូចជាគេដែរ។
ប្រសិនបើអ្នកប្រទេសក្រៅដែលរស់នៅជាមួយអ្នករាល់គ្នា ហើយចង់ចូលរួមពិធីបុណ្យរំលងនេះថ្វាយព្រះយេហូវ៉ាដែរ នោះប្រុសៗរបស់គេត្រូវទទួលពិធីកាត់ស្បែកសិន ទើបចូលមកប្រារព្ធពិធីបុណ្យនេះបាន ហើយអ្នកនោះនឹងត្រូវបានចាត់ទុកដូចជាអ្នកស្រុកដែរ តែអ្នកណាដែលមិនកាត់ស្បែក មិនអាចបរិភោគអាហារបុណ្យរំលងបានឡើយ។
ពេលនោះ នាងសេផូរ៉ាយកថ្មយ៉ាងមុត មកកាត់ស្បែកចុងស្វាសកូនប្រុសរបស់នាង ហើយទៅប៉ះនឹងជើងរបស់លោកម៉ូសេ រួចពោលថា៖ «អ្នកពិតជាប្តីរបស់ខ្ញុំមែន ដោយសារបានខ្ចាយឈាមដល់ខ្ញុំ!»។
ឱមនុស្សនៅស្រុកយូដា និងពួកក្រុងយេរូសាឡិមអើយ ចូរអ្នករាល់គ្នាកាត់ស្បែកថ្វាយខ្លួនដល់ព្រះយេហូវ៉ា ចូរកាត់យកស្បែកចិត្តអ្នកចោលចុះ ក្រែងសេចក្ដីក្រោធរបស់យើងចេញមកដូចជាភ្លើង ហើយឆេះឥតមានអ្នកណាពន្លត់បាន ដោយព្រោះសេចក្ដីអាក្រក់ ដែលអ្នករាល់គ្នាប្រព្រឹត្តនោះ»។
លោកម៉ូសេបង្គាប់ឲ្យអ្នករាល់គ្នាធ្វើពិធីកាត់ស្បែក (តាមពិត ពិធីកាត់ស្បែកមិនមែនមកពីលោកម៉ូសេទេ គឺមកពីបុព្វបុរសវិញ) ហើយអ្នកក៏កាត់ស្បែកឲ្យមនុស្សនៅថ្ងៃសប្ប័ទ។
ព្រះអង្គបានតាំងសញ្ញាខាងការកាត់ស្បែកដល់លោក។ ដូច្នេះ លោកបង្កើតបានអ៊ីសាក ហើយបានកាត់ស្បែកឲ្យនៅថ្ងៃទីប្រាំបី។ លោកអ៊ីសាកក៏បង្កើតបានយ៉ាកុប ហើយលោកយ៉ាកុបបង្កើតបុព្វបុរសទាំងដប់ពីររូប។
ដ្បិតអ្នកដែលជាសាសន៍យូដា មិនសំដៅលើសម្បកក្រៅទេ ឯការកាត់ស្បែកពិតប្រាកដ ក៏មិនសំដៅលើរូបកាយខាងក្រៅនោះដែរ។
ព្រះបានប្រគល់ព្រះអង្គជាយញ្ញបូជាប្រោសលោះ ដោយសារព្រះលោហិតព្រះអង្គ តាមរយៈជំនឿ។ ព្រះអង្គធ្វើដូច្នេះ ដើម្បីបង្ហាញឲ្យឃើញសេចក្តីសុចរិតរបស់ព្រះអង្គ ហើយចំពោះការដែលព្រះអង្គបានទតរំលងអំពើបាបដែលគេបានប្រព្រឹត្តពីមុន ព្រោះព្រះអង្គមានព្រះហឫទ័យអត់ធ្មត់
ដ្បិតយើងយល់ថា មនុស្សបានរាប់ជាសុចរិត ដោយសារជំនឿ មិនមែនដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ។
ដ្បិតមានព្រះតែមួយព្រះអង្គប៉ុណ្ណោះ ដែលនឹងរាប់អ្នកកាត់ស្បែកជាសុចរិត ដោយសារជំនឿ និងអ្នកមិនកាត់ស្បែក ដោយសារជំនឿដូចគ្នា។
គ្មានសាសន៍យូដា ឬសាសន៍ក្រិក គ្មានបាវបម្រើ ឬអ្នកជា គ្មានប្រុស ឬគ្មានស្រីទៀតឡើយ ព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយក្នុងព្រះគ្រីស្ទយេស៊ូវ។
អស់អ្នកដែលចង់សម្ញែងខ្លួនខាងសាច់ឈាម គេបង្ខំអ្នករាល់គ្នាឲ្យទទួលពិធីកាត់ស្បែក គឺដើម្បីឲ្យគេបានរួចពីការបៀតបៀន ដោយព្រោះឈើឆ្កាងរបស់ព្រះគ្រីស្ទប៉ុណ្ណោះ
ដូច្នេះ ចូរនឹកចាំថា កាលពីដើមអ្នករាល់គ្នាជាសាសន៍ដទៃខាងសាច់ឈាម ដែលត្រូវបានពួកអ្នកកាត់ស្បែកខាងសាច់ឈាមដោយដៃមនុស្ស ហៅអ្នករាល់គ្នាថា ពួកមិនកាត់ស្បែក
ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងកាត់ស្បែកចិត្តរបស់អ្នក ហើយចិត្តរបស់ពូជពង្សអ្នក ដើម្បីឲ្យអ្នកស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយឲ្យអ្នកបានរស់នៅ។
ដ្បិតយើងជាពួកកាត់ស្បែកពិតប្រាកដ ដែលថ្វាយបង្គំព្រះដោយវិញ្ញាណ ហើយអួតពីព្រះគ្រីស្ទយេស៊ូវ ឥតទុកចិត្តនឹងសាច់ឈាមឡើយ។
នៅគ្រានោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរយកថ្មធ្វើជាកាំបិត រួចកាត់ស្បែកឲ្យប្រជាជនអ៊ីស្រាអែលជាថ្មីម្ដងទៀត»។
លោកយ៉ូស្វេបានធ្វើពិធីកាត់ស្បែកឲ្យពួកគេ ដោយព្រោះមូលហេតុដូច្នេះ ប្រុសៗជាអ្នកចម្បាំងទាំងប៉ុន្មាន ដែលបានចេញពីស្រុកអេស៊ីព្ទមក បានស្លាប់តាមផ្លូវនៅទីរហោស្ថាន ក្រោយពេលគេចេញពីស្រុកអេស៊ីព្ទ។