Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 17:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ហើយ​បុរសៗ​ទាំង​អស់​នៅ​ក្នុង​ផ្ទះ​របស់​លោក គឺ​អស់​អ្នក​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​លោក និង​អស់​អ្នក​ដែល​បាន​យក​ប្រាក់​ទិញ​ពី​ពួក​សាសន៍​ដទៃ ក៏​បាន​ទទួ​ល​ពិធី​កាត់​ស្បែក​ជា‌មួយ​លោក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 មនុស្សប្រុស​ទាំងអស់​ក្នុង​ផ្ទះ​របស់គាត់ ទាំង​អ្នកដែលកើត​ក្នុង​ផ្ទះ ទាំង​អ្នកដែលទិញ​ដោយ​ប្រាក់​ពី​ជនបរទេស ក៏​បាន​ទទួលពិធីកាត់ស្បែក​ជាមួយ​គាត់​ដែរ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ហើយ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ​របស់​លោក គឺ​អស់​អ្នក​ដែល​កើត​ក្នុង​ផ្ទះ​របស់​លោក ឬ​អ្នក​ក្រៅ​ដែល​លោក​បាន​ទិញ​មក​ធ្វើ​ជា​ខ្ញុំ​បម្រើ ក៏​បាន​ទទួល​ពិធី​កាត់​ស្បែក​ជា​មួយ​លោក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ហើយ​មនុស្ស​ប្រុសៗ​ទាំង​អស់​នៅ​ផ្ទះ​គាត់ គឺ​ទាំង​ពួក​អ្នក​ដែល​កើត​នៅ​ផ្ទះ​គាត់ នឹង​ពួក​អ្នក​ដែល​បាន​យក​ប្រាក់​ទិញ​ពី​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ផង គេ​បាន​កាត់​ស្បែក​ជា​មួយ​នឹង​គាត់​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ហើយ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ​របស់​គាត់ គឺ​អស់​អ្នក​ដែល​កើត​ក្នុង​ផ្ទះ​របស់​គាត់ ឬ​អ្នក​ក្រៅ​ដែល​គាត់​បាន​ទិញ​មក​ធ្វើ​ជា​ខ្ញុំ​បម្រើ ក៏​បាន​ខតាន់​ជា​មួយ​គាត់​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 17:27
4 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​អាប់‌រ៉ាម​បាន​ឮ​ថា គេ​បាន​ចាប់​ក្មួយ​របស់​លោក​ទៅ​ជា​ឈ្លើយ លោក​ក៏​នាំ​មនុស្ស​ដែល​កើត​ក្នុង​ផ្ទះ​របស់​លោក សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​សង្គ្រាម ចំនួន​បីរយ​ដប់​ប្រាំ​បី​នាក់ ហើយ​ដេញ​តាម​រហូត​ទៅ​ដល់​ក្រុង​ដាន់។


នេះ​ជា​សេចក្ដី​សញ្ញា​របស់​យើង ដែល​យើង​តាំង​ជា‌មួយ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ អ្នក​ត្រូវ​កាន់​តាម គឺ​ថា ប្រុសៗ​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​តែ​កាត់​ស្បែក។


ទាំង​លោក​អ័ប្រា‌ហាំ និង​អ៊ីស‌ម៉ា‌អែល​ជា​កូន បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ថ្ងៃ​ជា‌មួយ​គ្នា


យើង​បាន​ជ្រើស​រើស គាត់ ដើម្បី​ឲ្យ​គាត់​បង្គាប់​កូន​ចៅ និង​ពួក​ផ្ទះ​របស់​គាត់​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​កាន់​ខ្ជាប់​តាម​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិ​ធម៌ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សម្រេច​ដល់​អ័ប្រា‌ហាំ តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​នឹង​គាត់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម