លោកុប្បត្តិ 21:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ពេលអ៊ីសាកកើតមកបានប្រាំបីថ្ងៃ លោកអ័ប្រាហាំបានធ្វើពិធីកាត់ស្បែកឲ្យ ដូចព្រះទ្រង់បានបង្គាប់លោក។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 លុះថ្ងៃទីប្រាំបីក្រោយពីអ៊ីសាកកូនប្រុសរបស់គាត់កើតមក អ័ប្រាហាំក៏ធ្វើពិធីកាត់ស្បែកឲ្យវា ដូចដែលព្រះបានបង្គាប់គាត់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ពេលអ៊ីសាកជាកូនកើតបានប្រាំបីថ្ងៃ លោកអប្រាហាំធ្វើពិធីកាត់ស្បែកឲ្យ ស្របតាមព្រះបញ្ជារបស់ព្រះជាម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 លុះកើតមកបាន៨ថ្ងៃ នោះអ័ប្រាហាំក៏កាត់ស្បែកឲ្យ ដូចជាព្រះទ្រង់បង្គាប់មក សូមមើលជំពូកអាល់គីតាប4 ពេលអ៊ីសាហាក់ ជាកូន កើតបានប្រាំបីថ្ងៃ អ៊ីព្រហ៊ីមខតាន់ឲ្យ ស្របតាមហ៊ូកុំរបស់អុលឡោះ។ សូមមើលជំពូក |
ប្រសិនបើអ្នកប្រទេសក្រៅដែលរស់នៅជាមួយអ្នករាល់គ្នា ហើយចង់ចូលរួមពិធីបុណ្យរំលងនេះថ្វាយព្រះយេហូវ៉ាដែរ នោះប្រុសៗរបស់គេត្រូវទទួលពិធីកាត់ស្បែកសិន ទើបចូលមកប្រារព្ធពិធីបុណ្យនេះបាន ហើយអ្នកនោះនឹងត្រូវបានចាត់ទុកដូចជាអ្នកស្រុកដែរ តែអ្នកណាដែលមិនកាត់ស្បែក មិនអាចបរិភោគអាហារបុណ្យរំលងបានឡើយ។