លោកអ័ប្រាហាំចាកចេញពីទីនោះ ធ្វើដំណើរឆ្ពោះទៅតំបន់ណេកិប ហើយលោកតាំងទីលំនៅត្រង់ក្រុងកេរ៉ា នៅចន្លោះក្រុងកាដេស និងក្រុងស៊ើរ។
លោកុប្បត្តិ 16:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតារបស់ព្រះយេហូវ៉ាឃើញនាងនៅទីរហោស្ថាន ជិតក្បាលទឹកមួយ គឺជាក្បាលទឹកដែលនៅតាមផ្លូវទៅស្រុកស៊ើរ។ ព្រះគម្ពីរខ្មែរសាកល ទូតសួគ៌របស់ព្រះយេហូវ៉ាបានជួបនាងនៅក្បែរប្រភពទឹកក្នុងទីរហោស្ថាន គឺក្បែរប្រភពទឹកតាមផ្លូវទៅស៊ើរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតា*របស់ព្រះអម្ចាស់បានជួបនាង នៅក្បែរប្រភពទឹកមួយក្នុងវាលរហោស្ថាន តាមផ្លូវទៅស្រុកស៊ើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតានៃព្រះយេហូវ៉ា ទ្រង់ឃើញនាងនៅទីរហោស្ថានជិតក្បាលទឹក១ គឺជាក្បាលទឹកដែលនៅតាមផ្លូវទៅឯស្រុកស៊ើរ អាល់គីតាប ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានជួបនាង នៅក្បែរប្រភពទឹកមួយក្នុងវាលរហោស្ថាន តាមផ្លូវទៅស្រុកស៊ើរ។ |
លោកអ័ប្រាហាំចាកចេញពីទីនោះ ធ្វើដំណើរឆ្ពោះទៅតំបន់ណេកិប ហើយលោកតាំងទីលំនៅត្រង់ក្រុងកេរ៉ា នៅចន្លោះក្រុងកាដេស និងក្រុងស៊ើរ។
ព្រះទ្រង់ឮសំឡេងក្មេងនោះ ហើយទេវតារបស់ព្រះក៏ហៅនាងហាការពីលើមេឃ សួរថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់ឮសំឡេងកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។
ពេលនោះ ព្រះទ្រង់បំភ្លឺភ្នែកនាងឲ្យឃើញអណ្តូងទឹកមួយ នាងក៏ទៅដងទឹកដាក់ពេញថង់ស្បែក រួចយកមកឲ្យកូនផឹក។
ប៉ុន្តែ ទេវតារបស់ព្រះយេហូវ៉ាហៅលោកពីលើមេឃមកថា៖ «អ័ប្រាហាំ អ័ប្រាហាំអើយ!»។ លោកតបថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់»។
ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ដែលបានយកខ្ញុំចេញពីក្រុមគ្រួសារឪពុករបស់ខ្ញុំ និងពីស្រុកកំណើតរបស់ខ្ញុំមក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំ ហើយស្បថនឹងខ្ញុំថា "យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក" ព្រះអង្គនោះនឹងចាត់ទេវតារបស់ព្រះអង្គឲ្យទៅមុនអ្នក ដើម្បីឲ្យអ្នកបានដណ្ដឹងប្រពន្ធពីស្រុកនោះ មកឲ្យកូនប្រុសរបស់ខ្ញុំ។
ពួកកូនចៅលោកអ៊ីសម៉ាអែលអាស្រ័យនៅចាប់តាំងពីស្រុកហាវីឡា រហូតដល់ស្រុកស៊ើរ ជាស្រុកដែលនៅខាងមុខស្រុកអេស៊ីព្ទ តាមផ្លូវទៅឯស្រុកអាសស៊ើរ។ ពួកកូនចៅលោកអ៊ីសម៉ាអែលមិនសូវត្រូវគ្នាជាមួយបងប្អូនរបស់ខ្លួនទេ។
ទេវតារបស់ព្រះយេហូវ៉ាពោលមកកាន់បងក្នុងសប្តិនោះថា "យ៉ាកុបអើយ" បងឆ្លើយថា "ព្រះករុណាវិសេសព្រះអម្ចាស់!"
បន្ទាប់មក លោកម៉ូសេក៏នាំពួកអ៊ីស្រាអែលចេញពីសមុទ្រក្រហម ហើយគេធ្វើដំណើរចូលទៅទីរហោស្ថានស៊ើរ។ គេដើរក្នុងទីរហោស្ថានអស់បីថ្ងៃ ហើយមិនឃើញមានទឹកសោះ។
នៅទីនោះ ទេវតារបស់ព្រះយេហូវ៉ាលេចមកឲ្យលោកឃើញក្នុងអណ្ដាតភ្លើង ចេញពីកណ្ដាលគុម្ពបន្លា លោកមើលទៅ ឃើញភ្លើងឆេះគុម្ពបន្លា តែគុម្ពបន្លាមិនបានសុសទេ។
ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាមមើលឃើញទាំងអស់ ទោះទាំងអាក្រក់ និងល្អផង។
រួចសូលបានវាយពួកអាម៉ាឡេកនោះ ចាប់តាំងពីហាវីឡា រហូតដល់ស៊ើរដែលនៅទល់មុខនឹងស្រុកអេស៊ីព្ទ