ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 14:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​នៅ​ឆ្នាំ​ទី​ដប់បួន ព្រះ​បាទ​កេដូ‌ឡោមើរ និង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ក៏​បាន​លើក​គ្នា​មក​វាយ​ពួក​រេផែម នៅ​ក្រុង​អាស‌ថារ៉ូត-កើណែម ពួក​ស៊ូស៊ីម​នៅ​ក្រុង​ហាំ ពួក​អេមីម នៅ​ក្រុង​គារ‌យ៉ា‌ថែម

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

លុះ​ដល់​ឆ្នាំ​ទីដប់បួន កេដូឡោមើរ និង​ពួក​ស្ដេច​ដែល​នៅជាមួយ​ទ្រង់​បាន​យាង​មក ហើយ​វាយឈ្នះ​ជនជាតិរេផែម​នៅ​អាសថារ៉ូត-កើណែម ជនជាតិស៊ូស៊ីម​នៅ​ហាំ ជនជាតិអេមីម​នៅ​សាវេ-គារយ៉ាថែម

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ នៅ​ឆ្នាំ​ទី​ដប់‌បួន ព្រះ‌បាទ​កេដូ‌ឡោមើរ និង​ស្ដេច​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​ព្រះអង្គ បាន​លើក​គ្នា​មក​វាយ​ជន‌ជាតិ​រេផែម នៅ​ក្រុង​អាសថា‌រ៉ូត-‌កើ‌ណែម ជន‌ជាតិ​ស៊ូស៊ីម នៅ​ក្រុង​ហាំ ជន‌ជាតិ​អេមីម នៅ​ក្រុង​គារយ៉ា‌ថែម

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ដល់​ឆ្នាំ​ទី​១៤​កេដូ‌ឡោមើរ ហើយ​អស់​ទាំង​ស្តេច​ដែល​នៅ​ជា​មួយ​ក៏​មក​វាយ​ពួក​រេផែម នៅ​ត្រង់​អាស‌ថារ៉ូត-កើណែម នឹង​ពួក​ស៊ូស៊ីម​នៅ​ត្រង់​ស្រុក​ហាំ ពួក​អេមីម នៅ​ត្រង់​វាល​គារ‌យ៉ា‌ថែម

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ នៅ​ឆ្នាំ​ទី​ដប់​បួន ស្តេច​កេដូ‌ឡោមើរ និង​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​គាត់ បាន​លើក​គ្នា​មក​វាយ​ជន‌ជាតិ​រេផែម នៅ​ក្រុង​អាសថា‌រ៉ូត-កើណែម ជន‌ជាតិ​ស៊ូស៊ីម នៅ​ក្រុង​ហាំ ជន‌ជាតិ​អេមីម នៅ​ក្រុង​គារយ៉ា‌ថែម

សូមមើលជំពូក



លោកុ‌ប្បត្តិ 14:5
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ទាំង​នេះ​បាន​ចុះ​ចូល​ព្រះ​បាទ​កេដូ‌ឡោមើរ​អស់​រយៈ​ពេល​ដប់ពីរ​ឆ្នាំ តែ​ដល់​ឆ្នាំ​ទី​ដប់បី​ក៏​នាំ​គ្នា​បះ‌បោរ​ឡើង។


ពួក​ហេត ពួក​ពេរិស៊ីត ពួក​រេផែម


ថ្ងៃ​ក្រោយ​ទៀត នៅ​ដើម​រដូវ​ចម្រូត មាន​បី​នាក់ ក្នុង​ចំណោម​ពួក​ប្រធាន​សាមសិប​នាក់ បាន​ទៅ​គាល់​ព្រះបាទ​ដាវីឌ​នៅ​ក្នុង​រអាង​អាឌូឡាម ខណៈ​ពេល​ពួក​ភីលី‌ស្ទីន​បាន​បោះ​ទ័ព​នៅ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម។


ឯ​ពួក​ភីលី‌ស្ទីន​គេ​ក៏​មក​ដល់ ហើយ​រាយ​គ្នា​ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម។


ក្រោយ​នោះ ពួក​ភីលី‌ស្ទីន​ក៏​ឡើង​មក​រាយ​ទ័ព​របស់​គេ ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម​ម្តង​ទៀត។


មាន​បី​នាក់​ក្នុង​ចំណោម​ប្រធាន​ទាំង​សាមសិប​នាក់​នោះ គេ​បាន​ទៅ​គាល់​ព្រះបាទ​ដាវីឌ​ត្រង់​ថ្ម​ដា ក្នុង​រអាង​អាឌូឡាម នៅ​គ្រា​នោះ ពួក​ភីលី‌ស្ទីន​បាន​បោះ​ទ័ព​នៅ​ច្រក​ភ្នំ​រេផែម។


ឯ​ពួក​ភីលី‌ស្ទីន​បាន​ទន្ទ្រាន​ចូល​មក​ក្នុង​ច្រក​ភ្នំ​រេផែម។


នៅ​ទី​នោះ គេ​ឃើញ​មាន​ស្មៅ​បរិបូរ​ល្អ ស្រុក​នោះ​ក៏​ធំ​ទូលាយ ហើយ​សុខ​ស្រួល​ផង ដ្បិត​ពួក​សាសន៍​ហាំ​បាន​នៅ​ទី​នោះ​ពី​ដើម។


៙ ពេល​នោះ អ៊ីស្រាអែល​ក៏​ចូល​មក ក្នុង​ស្រុក​អេស៊ីព្ទ គឺ​យ៉ាកុប​បាន​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​ហាំ។


លោក​ទាំង​ពីរ​បាន​សម្ដែង​ទី​សម្គាល់ របស់​ព្រះ‌អង្គនៅ​កណ្ដាល​ពួកគេ និង​ការ​អស្ចារ្យ​នៅ​ក្នុង​ស្រុក​របស់​ហាំ។


គឺ​ជា​ការ​យ៉ាង​អស្ចារ្យ​នៅ​ស្រុក​ហាំ និង​ការ​គួរ​ស្ញែង​ខ្លាច​នៅ​សមុទ្រ​ក្រហម។


ព្រះ‌អង្គ​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង នៅ​ស្រុក​អេស៊ីព្ទ គឺ​ជា​ដើម​កម្លាំង​របស់​ហាំ​នៅ​ក្នុង​ជំរំ​គេ។


ដំណើរ​នោះ​នឹង​បាន​ដូច​ជា​កាល​អ្នក​ចម្រូត កំពុង​ត្រកង​ស្រូវ​នៅ​ដៃ រួច​ច្រូត​កាត់​ទៅ អើ នឹង​បាន​ដូច​កាល​គេ ច្រូត​សន្សំ​នៅ​ក្នុង​ច្រក​ភ្នំ​រេផែម


ព្រះ​បន្ទូល​ស្ដី​ពី​ស្រុក​ម៉ូអាប់។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ វេទនា​ដល់​ក្រុង​នេបូរ ព្រោះ​ត្រូវ​បំផ្លាញ​ហើយ ក្រុង​គារ‌យ៉ា‌ថែម​ក៏​ត្រូវ​ខ្មាស គឺ​ត្រូវ​គេ​ចាប់​យក​បាន ក្រុង​មីសកាប​ត្រូវ​ខ្មាស​ដែរ ហើយ​ត្រូវ​បំផ្លាញចោល


លើ​គារ‌យ៉ា‌ថែម បេត-កាមូល បេត-មេយ៉ូន


កូន​ចៅ​រូបេន​សង់​ក្រុង​ហែសបូន អេលាលេ គារយ៉ា-ថែម


គឺ​ក្រោយ​ពេល​ដែល​លោក​មាន​ជ័យ​ជម្នះ​លើ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី​ដែល​នៅ​ក្រុង​ហែសបូន និង​អុក ជា​ស្តេច​ស្រុក​បាសាន​ដែល​នៅ​ក្រុង​អាស‌ថារ៉ូត និង ក្រុង​អេទ្រី ។


(ដ្បិត​មាន​ស្ដេច​អុក​ស្រុក​បាសាន​ប៉ុណ្ណោះ ដែល​សល់​ពី​សំណល់​មនុស្ស​នៅ​រេផែម។ មើល៍ គ្រែ​របស់​ទ្រង់​បាន​ធ្វើ​ពី​ដែក ឃើញ​មាន​នៅ​ក្រុង​រ៉ាបាត​របស់​ពួក​អាំម៉ូន គ្រែ​នោះ​មាន​បណ្តោយ​ប្រាំបួន​ហត្ថ និង​ទទឹង​បួន​ហត្ថ តាម​ហត្ថ​របស់​មនុស្ស)។


ឯ​ស្រុក​កាឡាត​ដែល​នៅ​សល់ និង​ស្រុក​បាសាន ជា​នគរ​របស់​ស្តេច​អុក​ទាំង​អស់ ខ្ញុំ​បាន​ប្រគល់​ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង។ (តំបន់​អើកុប​ទាំង​មូល ដែល​ជា​ស្រុក​បាសាន ហៅ​ថា​ស្រុក​របស់​ពួក​រេផែម។


រហូត​ទាល់​តែ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ពួក​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​បាន​សម្រាក ដូច​អ្នក​រាល់​គ្នា​ដែរ ហើយ​គេ​កាន់​កាប់​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រគល់​ឲ្យ​គេ​នៅ​ខាង​លិច​ទន្លេ​យ័រ‌ដាន់ ពេល​នោះ ទើប​អ្នក​រាល់​គ្នា​អាច​ត្រឡប់​ទៅ​កាន់​ស្រុក​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​រៀងៗ​ខ្លួន​វិញ" ។


មិន​ត្រូវ​ខ្លាច​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​នឹង​ច្បាំង​ជំនួស​អ្នក"»។


និង​អុក ជា​ស្តេច​ស្រុក​បាសាន ជា​ម្នាក់​ក្នុង​ពួក​ដែល​សល់​ពី​សាសន៍​រេផែម នៅ​ក្រុង​អាស‌ថារ៉ូត និង​ក្រុង​អេទ្រី


គឺ​នគរ​របស់​ព្រះ​បាទ​អុក នៅ​ស្រុក​បាសាន ដែល​សោយ‌រាជ្យ​នៅ​ក្រុង​អាស‌ថារ៉ូត និង​ក្រុង​អេទ្រី (ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​សល់​ពី​សាសន៍​រេផែម) ដ្បិត​លោក​ម៉ូសេ​បាន​វាយ​បណ្តេញ​ពួក​ទាំង​នោះ​ចេញ។


ក្រុង​គារ‌យ៉ា‌ថែម ក្រុង​សិប‌ម៉ា ក្រុង​សេរ៉ែត-ហាសាកា​ដែល​នៅ​លើ​ភ្នំ​ក្នុង​វាល​ជ្រលង​ភ្នំ


ព្រម​ទាំង​ស្រុក​កាឡាដ​មួយ​ចំហៀង និង​ក្រុង​អាស‌ថារ៉ូត ហើយ​ក្រុង​អេទ្រី ជា​ទី​ក្រុង​ដែល​នៅ​ក្នុង​នគរ​របស់​ព្រះ​បាទ​អុក នៅ​ស្រុក​បាសាន។ ទឹក​ដី​ទាំង​នេះ បាន​ចែក​ឲ្យ​ពួក​កូន​ចៅ​ម៉ាគារ ជា​កូន​ម៉ាណា‌សេ គឺ​សម្រាប់​ពួក​កូន​ចៅ​ម៉ាគារ​មួយ​ចំហៀង តាម​ពូជ​អំបូរ​របស់​គេ។


ព្រម​ទាំងកិច្ច​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ស្តេច​សាសន៍​អាម៉ូរី​ទាំង​ពីរ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត គឺ​ព្រះ​បាទ​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន និងព្រះ​បាទ​អុក ជា​ស្តេច​ស្រុក​បាសាន នៅ​ទី​ក្រុង​អាស‌ថារ៉ូត។