នេះជាតំណវង្សរបស់ថេរ៉ា។ ថេរ៉ាបង្កើតអាប់រ៉ាម ណាឃរ និងហារ៉ាន ហើយហារ៉ានបង្កើតឡុត។
លោកុប្បត្តិ 14:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ចាប់ឡុត ជាក្មួយរបស់លោកអាប់រ៉ាម ដែលនៅក្រុងសូដុម ព្រមទាំងទ្រព្យសម្បត្តិរបស់គាត់ នាំយកទៅជាមួយ។ ព្រះគម្ពីរខ្មែរសាកល ពួកទ្រង់បានចាប់ឡុតក្មួយរបស់អាប់រ៉ាមនាំទៅដែរ ព្រមទាំងទ្រព្យសម្បត្តិរបស់គាត់ ហើយចាកចេញទៅ ដ្បិតឡុតបានរស់នៅសូដុម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏នាំលោកឡុតជាក្មួយលោកអាប់រ៉ាម ព្រមទាំងទ្រព្យសម្បត្តិរបស់គាត់ទៅជាមួយដែរ។ លោកឡុតរស់នៅក្នុងក្រុងសូដុម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ចាប់ឡុត ជាក្មួយអាប់រ៉ាម ដែលនៅក្រុងសូដុំម នឹងទ្រព្យសម្បត្តិរបស់គាត់ នាំទៅជាមួយដែរ។ អាល់គីតាប គេក៏នាំឡូត ជាក្មួយអ៊ីប្រាំ ព្រមទាំងទ្រព្យសម្បត្តិរបស់គាត់ទៅជាមួយដែរ។ ឡូតរស់នៅក្នុងក្រុងសូដុម។ |
នេះជាតំណវង្សរបស់ថេរ៉ា។ ថេរ៉ាបង្កើតអាប់រ៉ាម ណាឃរ និងហារ៉ាន ហើយហារ៉ានបង្កើតឡុត។
ថេរ៉ាបានយកអាប់រ៉ាមជាកូន និងឡុតជាកូនរបស់ហារ៉ាន ព្រមទាំងនាងសារ៉ាយជាកូនប្រសាស្រី គឺប្រពន្ធរបស់អាប់រ៉ាមកូនរបស់គាត់ ចេញដំណើរជាមួយគ្នាពីក្រុងអ៊ើរ ស្រុកខាល់ដេ ឆ្ពោះទៅកាន់ស្រុកកាណាន។ កាលបានមកដល់ស្រុកខារ៉ាន គេក៏តាំងទីលំនៅនៅទីនោះ។
លោកអាប់រ៉ាមក៏យកលោកស្រីសារ៉ាយជាប្រពន្ធ និងឡុតជាក្មួយ ព្រមទាំងយកទ្រព្យសម្បត្តិទាំងប៉ុន្មានដែលពួកលោករកបាន ព្រមទាំងមនុស្សដែលពួកលោកទិញបាននៅស្រុកខារ៉ាន ទៅជាមួយដែរ។ ពួកលោកនាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។ កាលបានមកដល់ស្រុកកាណានហើយ
ស្តេចទាំងនោះក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងស្បៀងអាហារទាំងប៉ុន្មាន រួចចាកចេញទៅ។
កាលលោកអាប់រ៉ាមបានឮថា គេបានចាប់ក្មួយរបស់លោកទៅជាឈ្លើយ លោកក៏នាំមនុស្សដែលកើតក្នុងផ្ទះរបស់លោក សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាម ចំនួនបីរយដប់ប្រាំបីនាក់ ហើយដេញតាមរហូតទៅដល់ក្រុងដាន់។
លោកនាំយកទ្រព្យសម្បត្តិទាំងប៉ុន្មានមកវិញ ព្រមទាំងនាំឡុតជាក្មួយ និងទ្រព្យសម្បត្តិរបស់គាត់ ទាំងពួកស្ត្រី និងមនុស្សទាំងអស់មកជាមួយដែរ។
ប្រសិនបើសេចក្ដីវេទនាណានាំឲ្យស្លាប់ភ្លាម ព្រះអង្គនឹងសើចឡក ដល់សេចក្ដីល្បងល របស់មនុស្សឥតទោស។
លោកមានប្រសាសន៍ទៅកាន់ក្រុមជំនុំថា៖ «ចូរថយចេញពីជំរំរបស់មនុស្សអាក្រក់ទាំងនេះទៅ កុំប៉ះពាល់អ្វីៗដែលជារបស់គេឡើយ ក្រែងលោអ្នករាល់គ្នាត្រូវវិនាស ដោយព្រោះតែអំពើបាបទាំងប៉ុន្មានរបស់ពួកគេដែរ»។
បន្ទាប់មក ខ្ញុំឮសំឡេងមួយទៀតពីលើមេឃ ពោលថា៖ «ប្រជារាស្ត្រយើងអើយ ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឲ្យអ្នកមានចំណែកក្នុងអំពើបាបរបស់គេឡើយ ក្រែងត្រូវរងគ្រោះកាចជាមួយគេដែរ
យើងបន្ទោស ហើយវាយផ្ចាលអស់អ្នកដែលយើងស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តឡើង។