វិវរណៈ 18:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 បន្ទាប់មក ខ្ញុំឮសំឡេងមួយទៀតពីលើមេឃ ពោលថា៖ «ប្រជារាស្ត្រយើងអើយ ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឲ្យអ្នកមានចំណែកក្នុងអំពើបាបរបស់គេឡើយ ក្រែងត្រូវរងគ្រោះកាចជាមួយគេដែរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 បន្ទាប់មក ខ្ញុំឮសំឡេងមួយទៀតពីលើមេឃ ពោលថា៖ “ប្រជារាស្ត្ររបស់យើងអើយ ចូរចេញពីនាងមក ដើម្បីកុំឲ្យអ្នករាល់គ្នាបានចូលរួមក្នុងបាបទាំងឡាយរបស់នាង ហើយកុំឲ្យអ្នករាល់គ្នាបានជួបគ្រោះកាចរបស់នាងឡើយ សូមមើលជំពូកKhmer Christian Bible4 ខ្ញុំក៏ឮសំឡេងមួយទៀតពីលើមេឃបន្លឺឡើងថា៖ ប្រជារាស្រ្ដរបស់យើងអើយ! ចូរចេញឲ្យផុតពីក្រុងនោះមក ដើម្បីកុំឲ្យអ្នករាល់គ្នាមានចំណែកនៅក្នុងបាបរបស់ក្រុងនោះ ហើយក៏ដើម្បីកុំឲ្យអ្នករាល់គ្នារងគ្រោះកាចណាមួយរបស់ក្រុងនោះដែរ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ខ្ញុំឮសំឡេងមួយទៀតពីលើមេឃមកថា៖ «ប្រជារាស្ត្ររបស់យើងអើយ! ចូរនាំគ្នាចាកចេញពីក្រុងនេះទៅ ដើម្បីកុំឲ្យចូលរួមនឹងអំពើបាបរបស់គេ ហើយរងគ្រោះកាចជាមួយគេឡើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ខ្ញុំក៏ឮសំឡេង១ទៀតពីលើមេឃ ពោលថា រាស្ត្រអញអើយ ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឲ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ ក្រែងត្រូវវេទនាដូចជាវាដែរ សូមមើលជំពូកអាល់គីតាប4 ខ្ញុំឮសំឡេងមួយទៀតពីលើមេឃមកថា៖ «ប្រជារាស្ដ្ររបស់យើងអើយ! ចូរនាំគ្នាចាកចេញពីក្រុងនេះទៅ ដើម្បីកុំឲ្យចូលរួមនឹងអំពើបាបរបស់គេ ហើយរងគ្រោះកាចជាមួយគេឡើយ សូមមើលជំពូក |