ឯនាងសារ៉ាយជាស្ត្រីអារ នាងគ្មានកូនសោះ។
សារ៉ាយជាស្ត្រីអារ នាងគ្មានកូនទេ។
នាងសារ៉ាយជាស្ត្រីអារ នាងគ្មានកូនទេ។
ឯសារ៉ាយ នាងជាស្ត្រីអារ គ្មានកូនសោះ
សារ៉ាយជាស្ត្រីអារ នាងគ្មានកូនទេ។
ថេរ៉ាបានយកអាប់រ៉ាមជាកូន និងឡុតជាកូនរបស់ហារ៉ាន ព្រមទាំងនាងសារ៉ាយជាកូនប្រសាស្រី គឺប្រពន្ធរបស់អាប់រ៉ាមកូនរបស់គាត់ ចេញដំណើរជាមួយគ្នាពីក្រុងអ៊ើរ ស្រុកខាល់ដេ ឆ្ពោះទៅកាន់ស្រុកកាណាន។ កាលបានមកដល់ស្រុកខារ៉ាន គេក៏តាំងទីលំនៅនៅទីនោះ។
លោកអ៊ីសាកបានទូលអង្វរដល់ព្រះយេហូវ៉ា សូមឲ្យព្រះអង្គប្រោសប្រណីដល់ប្រពន្ធរបស់លោក ព្រោះនាងជាស្ត្រីអារ។ ព្រះយេហូវ៉ាទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋានរបស់លោក រួចហើយនាងរេបិកាប្រពន្ធរបស់លោកក៏មានផ្ទៃពោះ។
កាលព្រះយេហូវ៉ាទតឃើញថា លោកយ៉ាកុបស្អប់នាងលេអា ព្រះអង្គក៏ប្រោសឲ្យផ្ទៃនាងបង្កើតកូនបាន តែនាងរ៉ាជែលនៅជាស្ត្រីអារ។
ព្រះអង្គប្រទានឲ្យស្ត្រីអារមានផ្ទះសំបែង ហើយឲ្យនាងមានកូនដោយរីករាយ ហាលេលូយ៉ា !
មើល៍! អេលីសាបិត ជាញាតិរបស់នាងក៏មានផ្ទៃពោះជាកូនប្រុស ក្នុងកាលដែលនាងមានវ័យចាស់ហើយដែរ នាងមានផ្ទៃពោះប្រាំមួយខែហើយ គឺអ្នកដែលគេបានហៅថាជាស្ត្រីអារ។
លោកគ្មានកូនសោះ ដ្បិតអេលីសាបិតជាស្ត្រីអារ ហើយអ្នកទាំងពីរក៏មានវ័យចាស់ណាស់ផង។
គ្រានោះ មានបុរសម្នាក់នៅសូរ៉ាស់ ក្នុងកុលសម្ព័ន្ធដាន់ ឈ្មោះម៉ាណូអា។ ប្រពន្ធរបស់គាត់ជាស្ត្រីអារ គ្មានកូនសោះ។
គាត់មានប្រពន្ធពីរ ម្នាក់ឈ្មោះហាណា ម្នាក់ទៀតឈ្មោះពេនីណា។ ពេនីណាមានកូន តែហាណាគ្មានកូនសោះ។
តែបានចែកដល់ហាណាទ្វេរជាពីរវិញ ព្រោះគាត់ស្រឡាញ់ហាណាជាង ទោះបើព្រះយេហូវ៉ាបានបង្ខាំងផ្ទៃនាងមិនមានកូនក៏ដោយ។