នោះសុទ្ធតែជាពូជអំបូររបស់កូនចៅលោកណូអេ តាមខ្សែស្រឡាយ តាមជាតិសាសន៍របស់គេ ហើយអ្នកទាំងនោះបានបែកខ្ញែក ចេញទៅជាសាសន៍ផ្សេងៗលើផែនដី ក្រោយទឹកជំនន់។
លោកុប្បត្តិ 11:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ មនុស្សនៅលើផែនដីទាំងមូលមានភាសាតែមួយ មានពាក្យសម្ដីតែមួយ។ ព្រះគម្ពីរខ្មែរសាកល នៅគ្រានោះ ផែនដីទាំងមូលមានភាសាតែមួយ និងពាក្យតែមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ មនុស្សនៅលើផែនដីទាំងមូលនិយាយភាសាតែមួយ មានពាក្យសម្ដីតែមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅផែនដីទាំងមូល នោះមានភាសាមានសំដីតែ១ទេ អាល់គីតាប នៅគ្រានោះ មនុស្សនៅលើផែនដីទាំងមូលនិយាយភាសាតែមួយ មានពាក្យសំដីតែមួយ។ |
នោះសុទ្ធតែជាពូជអំបូររបស់កូនចៅលោកណូអេ តាមខ្សែស្រឡាយ តាមជាតិសាសន៍របស់គេ ហើយអ្នកទាំងនោះបានបែកខ្ញែក ចេញទៅជាសាសន៍ផ្សេងៗលើផែនដី ក្រោយទឹកជំនន់។
ពេលគេធ្វើដំណើរទៅស្រុកខាងកើត គេប្រទះឃើញវាលមួយនៅស្រុកស៊ីណើរ គេក៏តាំងទីលំនៅនៅទីនោះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍! ពួកគេជាប្រជាជនតែមួយ ពួកគេទាំងអស់គ្នានិយាយភាសាតែមួយ ហើយនេះគ្រាន់តែជាការចាប់ផ្តើមអំពើដែលគេធ្វើប៉ុណ្ណោះ ឥឡូវនេះ គ្មានអ្វីនឹងឃាត់មិនឲ្យគេធ្វើកើត តាមបំណងរបស់គេឡើយ។
នៅគ្រានោះ នឹងមានទីក្រុងប្រាំនៅក្នុងស្រុកអេស៊ីព្ទ ដែលនិយាយភាសារបស់ស្រុកកាណាន គេនឹងស្បថដល់ព្រះយេហូវ៉ានៃពួកពលបរិវារដែរ ឯទីក្រុងមួយនោះ នឹងបានហៅថាក្រុងដែលត្រូវវិនាស។
ដ្បិតនៅគ្រានោះ យើងនឹងឲ្យជនជាតិទាំងឡាយ មានបបូរមាត់ស្អាត ដើម្បីឲ្យគេបានអំពាវនាវរក ព្រះនាមព្រះយេហូវ៉ាទាំងអស់គ្នា ហើយព្រមចិត្តគ្នាគោរពបម្រើព្រះអង្គ។
កាលសូរសព្ទពីការនោះបានឮសុសសាយទៅ មហាជននាំគ្នាចូលមក ហើយភ្ញាក់ផ្អើលជាខ្លាំង ព្រោះម្នាក់ៗឮគេនិយាយភាសាកំណើតរបស់ខ្លួន។