Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 11:1 - ព្រះគម្ពីរខ្មែរសាកល

1 នៅគ្រានោះ ផែនដី​ទាំងមូល​មាន​ភាសា​តែមួយ និង​ពាក្យ​តែមួយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​គ្រា​នោះ មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​មាន​ភាសា​តែ​មួយ មាន​ពាក្យ​សម្ដី​តែ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​គ្រា​នោះ មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​និយាយ​ភាសា​តែ​មួយ មាន​ពាក្យ​សម្ដី​តែ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​នៅ​ផែនដី​ទាំង​មូល នោះ​មាន​ភាសា​មាន​សំដី​តែ​១​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​គ្រា​នោះ មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​និយាយ​ភាសា​តែ​មួយ មាន​ពាក្យ​សំដី​តែ​មួយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 11:1
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាំងនេះ​ហើយ ជា​ពូជអម្បូរ​របស់​ពួក​កូនប្រុស​ណូអេ តាម​វង្សត្រកូល​នៅក្នុង​ប្រជាជាតិ​របស់ពួកគេ ហើយ​ប្រជាជាតិ​នានា​បាន​បែកខ្ញែក​ទៅលើ​ផែនដី​ចេញពី​អ្នកទាំងនេះ ក្រោយពី​ទឹកជំនន់​៕


ក្រោយមក​មានកើតឡើងដូច្នេះ​: នៅពេល​ដែល​មនុស្ស​បាន​ធ្វើដំណើរ​ទៅ​ទិសខាងកើត ពួកគេ​ឃើញ​វាលទំនាប​មួយ​ក្នុង​ដែនដី​ស៊ីណើរ នោះ​ពួកគេ​ក៏​តាំងលំនៅ​នៅ​ទីនោះ​។


រួច​ព្រះយេហូវ៉ា​ក៏​មានបន្ទូលថា​៖ “មើល៍! ពួកគេ​ទាំងអស់គ្នា​ជា​ជនជាតិ​តែមួយ និង​មាន​ភាសា​តែមួយ ហើយ​នេះ​គ្រាន់តែជា​ការ​ចាប់ផ្ដើម​នៃ​ទង្វើ​របស់ពួកគេ​ប៉ុណ្ណោះ​។ ឥឡូវនេះ គ្មានអ្វី​រារាំង​ពួកគេ​ពី​អ្វីក៏ដោយ​ដែល​ពួកគេ​គ្រោង​នឹង​ធ្វើ​នោះ​ឡើយ​។


នៅ​ថ្ងៃ​នោះ នឹង​មាន​ទីក្រុង​ប្រាំ​នៅក្នុង​ដែនដី​អេហ្ស៊ីប ដែល​និយាយ​ភាសា​របស់​កាណាន ព្រមទាំង​ស្បថ​ដល់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។ ទីក្រុង​មួយ​ក្នុងទីក្រុងទាំងនោះ នឹង​ត្រូវបាន​ហៅថា “ទីក្រុង​នៃ​ព្រះអាទិត្យ”។


នៅពេល​សំឡេង​នេះ​បាន​លាន់ឮ​ដូច្នេះ ក៏​មាន​ហ្វូងមនុស្ស​មកផ្ដុំគ្នា ហើយ​ពួកគេ​ស្រឡាំងកាំង ពីព្រោះ​ពួកគេ​ម្នាក់ៗ​បាន​ឮ​អ្នកទាំងនោះ​និយាយ​ភាសា​របស់ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម