លោកុប្បត្តិ 10:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់សិម គឺអេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ និងអើរ៉ាម។ ព្រះគម្ពីរខ្មែរសាកល ពួកកូនប្រុសរបស់សិម មានអេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ និងអើរ៉ាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកសិមមានអេឡាំ អាសស៊ើរ អើប៉ាកសាឌ លូឌ និងអើរ៉ាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់សិម គឺអេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ នឹងអើរ៉ាម អាល់គីតាប កូនរបស់សិម មានអេឡាំ អាសស៊ើរ អើប៉ាក សាឌលូឌ និងអើរ៉ាម។ |
នេះជាតំណវង្សរបស់សិម។ ពីរឆ្នាំក្រោយទឹកជន់ កាលសិមមានអាយុមួយរយឆ្នាំ គាត់បង្កើតបានអើប៉ាក់សាឌ។
លោកពោលទៀតថា៖ «សូមថ្វាយព្រះពរព្រះយេហូវ៉ា ជាព្រះរបស់សិម ហើយសូមឲ្យកាណានធ្វើជាបាវបម្រើ របស់សិមចុះ!
នៅគ្រានោះ ពូល ជាស្តេចស្រុកអាសស៊ើរ ក៏ទន្ទ្រានចូលក្នុងស្រុក ហើយមណាហិម ទ្រង់ថ្វាយប្រាក់មួយពាន់ហាបដល់ពូល ឲ្យបានពួតដៃជួយឲ្យរាជ្យបានខ្ជាប់ខ្ជួននៅក្នុងអំណាចខ្លួន។
កាលអ្នកនោះកំពុងនិយាយនៅឡើយ ក៏មានម្នាក់ទៀតមកជម្រាបថា៖ «ពួកសាសន៍ខាល់ដេ បានចែកគ្នាជាបីកង លុកចូលមកប្លន់ពង្រត់យកអូដ្ឋទាំងប៉ុន្មានទៅ ហើយគេកាប់សម្លាប់ពួកបាវព្រាវដោយមុខដាវ មានតែខ្ញុំមួយទេ ដែលរត់រួចមកជម្រាបលោក»។
នៅគ្រានោះ ព្រះអម្ចាស់នឹងលូកព្រះហស្តរបស់ព្រះអង្គទៅម្តងទៀត ដើម្បីប្រមូលពួកសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកអេធីយ៉ូពី ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ
មាននិមិត្តយ៉ាងធ្ងន់បានប្រាកដដល់ខ្ញុំហើយ គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញទៅ ឱស្រុកអេឡាំអើយ ចូរឡើងទៅ ឱសាសន៍មេឌីអើយ ចូរឡោមព័ទ្ធច្បាំងនឹងគេចុះ យើងបានរម្ងាប់ការថ្ងូរចេញពីនោះហើយ។
ពួកអេឡាំជាអ្នកស្ពាយបំពង់ព្រួញ គេក៏មានរទេះចម្បាំងពេញដោយមនុស្ស ហើយមានពលសេះផង ឯពួកគារ គេបានដោះស្រោមខែលចេញ។
យើងនឹងដាក់ទីសម្គាល់មួយនៅកណ្ដាលពួកគេ ហើយចាត់ពួកគេខ្លះដែលរួចខ្លួន ឲ្យទៅឯសាសន៍ដទៃ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ ជាសាសន៍ដែលជំនាញបាញ់ធ្នូ ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ហើយទៅកោះទាំងប៉ុន្មាន ដែលនៅឆ្ងាយ ជាពួកអ្នកដែលមិនទាន់ឮនិយាយពីកិត្តិយសរបស់យើង ឬឃើញសិរីល្អរបស់យើងនៅឡើយ។ អ្នកទាំងនោះនឹងប្រកាសប្រាប់ពីសិរីល្អរបស់យើង នៅកណ្ដាលសាសន៍ទាំងប៉ុន្មាន។
នៅទីនោះក៏មានអេឡាំដែរ ព្រមទាំងពួកកកកុញរបស់វានៅជុំវិញផ្នូររបស់វា គ្រប់គ្នាត្រូវដួលស្លាប់ដោយដាវ គេជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់ គេបានចុះទៅដល់ទីទាបបំផុតក្នុងផែនដី ឥតដែលទទួលកាត់ស្បែក ក៏បានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។
ក្នុងនិមិត្តដែលខ្ញុំកំពុងគន់មើលនេះ ខ្ញុំឃើញថាខ្លួនខ្ញុំស្ថិតនៅស៊ូសាន ជាក្រុងហ្លួង ដែលស្ថិតក្នុងអាណាខេត្តអេឡាំ។ ក្នុងនិមិត្តនោះ ខ្ញុំឃើញថា ខ្ញុំស្ថិតនៅក្បែរទន្លេអ៊ូឡាយ ។
បាឡាម ក៏បញ្ចេញព្រះបន្ទូល ដោយពាក្យថា៖ «បាឡាកបាននាំខ្ញុំពីស្រុកអើរ៉ាមមក ស្តេចសាសន៍ម៉ូអាប់បានហៅខ្ញុំពីស្រុកភ្នំទិសខាងកើតមកថា "ចូរមក ចូរដាក់បណ្ដាសាពួកយ៉ាកុបឲ្យយើង ចូរមក ចូរប្រកួតនឹងសាសន៍អ៊ីស្រាអែលចុះ!"
សេឡាជាកូនកៃណាន កៃណានជាកូនអើប៉ាក់សាឌ អើប៉ាក់សាឌជាកូនសិម សិមជាកូនណូអេ ណូអេជាកូនឡាមេក
គឺសាសន៍ផារថុស មេឌី អេឡាំ និងពួកអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី