នេះជាការដែលអ្នកត្រូវធ្វើ ដើម្បីញែកអ្នកទាំងនោះជាបរិសុទ្ធ ឲ្យបានបំពេញមុខងារជាសង្ឃបម្រើយើង គឺត្រូវយកគោឈ្មោលស្ទាវមួយ និងចៀមឈ្មោលពីរល្អឥតខ្ចោះ
លេវីវិន័យ 7:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ច្បាប់ទាំងនេះហើយ ជារបៀបថ្វាយតង្វាយដុត តង្វាយម្សៅ តង្វាយលោះបាប និងតង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង តង្វាយតាំងជាសង្ឃ និងយញ្ញបូជាជាតង្វាយមេត្រី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាក្រឹត្យវិន័យទាំងប៉ុន្មានស្ដីអំពីតង្វាយដុតទាំងមូល តង្វាយម្សៅ យញ្ញបូជារំដោះបាប យញ្ញបូជាលោះបាប យញ្ញបូជាសម្រាប់តែងតាំងបូជាចារ្យ និងយញ្ញបូជាមេត្រីភាព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ច្បាប់ទាំងនេះហើយ ជារបៀបនៃដង្វាយដុត ដង្វាយម្សៅ ដង្វាយលោះបាប នឹងដង្វាយដែលថ្វាយ ដោយព្រោះការប្រព្រឹត្តរំលង ដង្វាយតាំងជាសង្ឃ ហើយនឹងយញ្ញបូជាជាដង្វាយមេត្រី អាល់គីតាប នេះជាហ៊ូកុំទាំងប៉ុន្មានស្តីអំពីគូរបានដុត ជំនូនម្សៅគូរបានរំដោះបាបគូរបានលោះបាប គូរបានសម្រាប់តែងតាំងអ៊ីមុាំ និងគូរបានមេត្រីភាព។ |
នេះជាការដែលអ្នកត្រូវធ្វើ ដើម្បីញែកអ្នកទាំងនោះជាបរិសុទ្ធ ឲ្យបានបំពេញមុខងារជាសង្ឃបម្រើយើង គឺត្រូវយកគោឈ្មោលស្ទាវមួយ និងចៀមឈ្មោលពីរល្អឥតខ្ចោះ
ត្រូវយកខ្លាញ់ចៀមឈ្មោលនោះ ទាំងកន្ទុយ និងខ្លាញ់ដែលនៅជាប់នឹងអាការៈខាងក្នុង ហើយដុំថ្លើម អង្គញ់ទាំងពីរ ខ្លាញ់ដែលរុំនៅអង្គញ់នោះ និងស្មាស្តាំផង (ដ្បិតនេះជាចៀមសម្រាប់ពិធីតែងតាំងជាសង្ឃ)
ប៉ុន្តែ ប្រសិនបើអ្នកណាខ្វះខាត គ្មានល្មមនឹងយកកូនចៀមមួយបាន នោះត្រូវយកលលកពីរ ឬព្រាបជំទើរពីរ មកថ្វាយព្រះយេហូវ៉ា ទុកជាតង្វាយសម្រាប់ការរំលងរបស់ខ្លួន ដោយព្រោះបាបដែលបានប្រព្រឹត្តនោះវិញ គឺមួយសម្រាប់ជាតង្វាយលោះបាប ហើយមួយសម្រាប់ជាតង្វាយដុត។
«នេះជាតង្វាយដែលអើរ៉ុន និងពួកកូនលោក ត្រូវថ្វាយដល់ព្រះយេហូវ៉ា ក្នុងថ្ងៃដែលចាក់ប្រេងតាំងឲ្យ គឺត្រូវថ្វាយម្សៅយ៉ាងម៉ដ្តមួយខ្ញឹង សម្រាប់តង្វាយម្សៅ ដែលថ្វាយនៅជានិច្ច ត្រូវថ្វាយពាក់កណ្ដាលក្នុងពេលព្រឹក ហើយពាក់កណ្ដាលក្នុងពេលល្ងាច។
លោកក៏នាំយកចៀមទីពីរដែលសម្រាប់ពិធីតាំងជាសង្ឃមក ហើយលោកអើរ៉ុន និងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសម្លាប់ទៅ
នោះលោកម៉ូសេយកឈាមទៅលាបនៅទងត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់លោកអើរ៉ុន