ក្នុងរយៈពេលប្រាំពីរថ្ងៃ ត្រូវថ្វាយតង្វាយជម្រះអាសនា ព្រមទាំងញែកជាបរិសុទ្ធ នោះអាសនានឹងបានបរិសុទ្ធបំផុត ហើយអ្វីៗដែលប៉ះនឹងអាសនាក៏នឹងបានបរិសុទ្ធដែរ។
លេវីវិន័យ 6:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវចម្អិនម្សៅនោះ ដោយលាយនឹងដំបែឡើយ យើងបានឲ្យម្សៅនោះ ទុកជាចំណែករបស់គេពីតង្វាយដែលដុតថ្វាយយើង នេះហើយជារបស់បរិសុទ្ធបំផុត ដូចជាតង្វាយសម្រាប់លោះបាប និងតង្វាយដែលថ្វាយដោយព្រោះការរំលងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវដុតនំប៉័ងនេះលាយជាមួយមេឡើយ ដ្បិតជាចំណែកដែលព្រះអម្ចាស់យកចេញពីតង្វាយដុត សម្រាប់ពួកគេ។ នេះជាចំណែកដ៏វិសុទ្ធ*បំផុត ដូចយញ្ញបូជារំដោះបាប និងយញ្ញបូជាលោះបាបដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវចំអិនម្សៅនោះ ដោយលាយនឹងដំបែឡើយ អញបានឲ្យម្សៅនោះ ទុកជាចំណែករបស់គេពីដង្វាយដែលដុតថ្វាយអញ នេះហើយជារបស់បរិសុទ្ធបំផុត ដូចជាដង្វាយសំរាប់លោះបាប នឹងដង្វាយដែលថ្វាយដោយព្រោះការរំលងដែរ អាល់គីតាប មិនត្រូវដុតនំបុ័ងនេះលាយជាមួយមេឡើយ ដ្បិតជាចំណែកដែលអុលឡោះតាអាឡាយកចេញពីគូរបានដុតសម្រាប់ពួកគេ។ នេះជាចំណែកបរិសុទ្ធបំផុត ដូចគូរបានរំដោះបាប និងគូរបានលោះបាបដែរ។ |
ក្នុងរយៈពេលប្រាំពីរថ្ងៃ ត្រូវថ្វាយតង្វាយជម្រះអាសនា ព្រមទាំងញែកជាបរិសុទ្ធ នោះអាសនានឹងបានបរិសុទ្ធបំផុត ហើយអ្វីៗដែលប៉ះនឹងអាសនាក៏នឹងបានបរិសុទ្ធដែរ។
អ្នកក៏ត្រូវលាបប្រេងលើអាសនាតង្វាយដុត និងគ្រឿងប្រដាប់ទាំងប៉ុន្មានរបស់អាសនា ទាំងញែកចេញជាបរិសុទ្ធ ដើម្បីឲ្យអាសនានោះបានបរិសុទ្ធបំផុត។
លោកម៉ូសេក៏ខំរកពពែដែលសម្រាប់ជាតង្វាយលោះបាបនោះ តែឃើញថា គេបានដុតទៅហើយ នោះលោកក៏ខឹងនឹងអេលាសារ និងអ៊ីថាម៉ារ ជាកូនលោកអើរ៉ុន ដែលនៅសល់ ហើយសួរថា៖
រីឯតង្វាយម្សៅណាដែលអ្នករាល់គ្នានឹងថ្វាយដល់ព្រះយេហូវ៉ា មិនត្រូវលាយដោយដំបែឡើយ ដ្បិតមិនត្រូវដុតដំបែ ឬទឹកឃ្មុំ ទុកជាតង្វាយថ្វាយដល់ព្រះយេហូវ៉ាឡើយ។
ចំណែកតង្វាយម្សៅដែលនៅសល់ នោះគឺសម្រាប់អើរ៉ុន និងកូនរបស់លោក ជារបស់បរិសុទ្ធបំផុត ក្នុងចំណោមតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា។
«ចូរប្រាប់អើរ៉ុន និងពួកកូនលោកថា នេះជារបៀបថ្វាយតង្វាយដែលសម្រាប់លោះបាប គឺត្រូវតែសម្លាប់សត្វដែលត្រូវថ្វាយតង្វាយនោះនៅចំពោះព្រះយេហូវ៉ា ត្រង់កន្លែងដែលសម្លាប់តង្វាយដុតដែរ តង្វាយនោះជាបរិសុទ្ធបំផុត។
សង្ឃណាដែលជាអ្នកថ្វាយដោយព្រោះបាប នោះត្រូវបរិភោគតង្វាយនោះនៅត្រង់កន្លែងបរិសុទ្ធ គឺនៅទីលានត្រសាលជំនុំ។
ប្រុសៗទាំងអស់ក្នុងចំណោមពួកសង្ឃ ត្រូវបរិភោគតង្វាយនោះ នេះហើយជារបស់បរិសុទ្ធបំផុត។
អស់ទាំងប្រុសៗក្នុងពួកសង្ឃ ត្រូវបរិភោគតង្វាយនោះ នៅត្រង់កន្លែងបរិសុទ្ធ នេះហើយជារបស់បរិសុទ្ធបំផុត។
ឯតង្វាយដែលថ្វាយដោយព្រោះការរំលងនេះ ក៏ដូចជាតង្វាយលោះបាបដែរ មានរបៀបតែមួយសម្រាប់តង្វាយទាំងពីរយ៉ាង សង្ឃណាដែលជាអ្នកថ្វាយឲ្យធួននឹងបាប សង្ឃនោះត្រូវបានតង្វាយនោះ។
ព្រះអង្គមិនបានធ្វើបាបសោះ ក៏មិនឃើញមានកិច្ចកលនៅក្នុងព្រះឱស្ឋរបស់ព្រះអង្គឡើយ