ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 3:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​គេ​ថ្វាយ​កូន​ចៀម នោះ​ត្រូវ​យក​មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​តង្វាយ​របស់​គេ​ជា​កូន​ចៀម គេ​ត្រូវ​យក​វា​មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​គេ​ថ្វាយ​កូន​ចៀម នោះ​ត្រូវ​ឲ្យ​យក​មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​ជំនូន​របស់​គេ​ជា​កូន​ចៀម គេ​ត្រូវ​យក​វា​មក​ជូនអុលឡោះ‌តាអាឡា។

សូមមើលជំពូក



លេវី‌វិន័យ 3:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ស្តេច និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​បាន​ថ្វាយ​យញ្ញ‌បូជា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


ប្រសិន‌បើ​តង្វាយ​របស់​អ្នក​នោះ​ជា​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី បើ​គេ​ថ្វាយ​គោ ទោះ​ឈ្មោល ឬ​ញី​ក្តី នោះ​ត្រូវ​ថ្វាយ​សត្វ​មួយ​ដែល​ឥត​ខ្ចោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


នោះ​អ្នក​ណា​ដែល​ថ្វាយ​តង្វាយ​របស់​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ខ្ញឹង ថ្វាយ​ជា​តង្វាយ​ម្សៅ លាយ​ជា‌មួយ​ប្រេង​មួយ​លីត្រ​កន្លះ


ហើយ​យក​ស្រា​ទំពាំង‌បាយ‌ជូរ​មួយ​លីត្រ​កន្លះ​ជា​តង្វាយ​ច្រួច មក​ថ្វាយ​ជា‌មួយ​តង្វាយ​ដុត ឬ​សម្រាប់​ចៀម​នីមួយៗ​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា។


កូន​ចៀម​មួយ ត្រូវ​ថ្វាយ​នៅ​ពេល​ព្រឹក ហើយ​មួយ​ទៀត​នៅ​ពេល​ល្ងាច


ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​ដោយ​សម្ងាត់ នោះ​សូម្បី​តែ​និយាយ ក៏​គួរ​ឲ្យ​ខ្មាស​ទៅ​ហើយ


ហើយ​រស់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ដូច​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​យើង ទុក​ជា​តង្វាយ និង​ជា​យញ្ញ‌បូជា​ដ៏​មាន​ក្លិន​ក្រអូប​ចំពោះ​ព្រះ។


នោះ​ចំណង់​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ ដែល​ព្រះ‌អង្គ​បាន​ថ្វាយ​អង្គ​ទ្រង់​ដោយ​ឥត​សៅ‌ហ្មង​ដល់​ព្រះ ដោយ​សារ​ព្រះ‌វិញ្ញាណ​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច នឹង​សម្អាត​មនសិការរប​ស់​យើង​ឲ្យ​បាន​បរិសុទ្ធ ពី​កិច្ច‌ការ​ដែល​ស្លាប់ ដើម្បី​គោរព​បម្រើ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។