រួចទ្រង់ស្អាងអាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏ថ្វាយតង្វាយដុត និងតង្វាយមេត្រី ហើយអំពាវនាវដល់ព្រះយេហូវ៉ា ព្រះទ្រង់ក៏តបពីស្ថានសួគ៌មក ដោយភ្លើងនៅលើអាសនាតង្វាយដុត។
លេវីវិន័យ 3:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើតង្វាយរបស់អ្នកនោះជាយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រី បើគេថ្វាយគោ ទោះឈ្មោល ឬញីក្តី នោះត្រូវថ្វាយសត្វមួយដែលឥតខ្ចោះនៅចំពោះព្រះយេហូវ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ប្រសិនបើនរណាម្នាក់យកគោមកថ្វាយជាយញ្ញបូជាមេត្រីភាព ទោះបីគោនោះឈ្មោល ឬញីក្ដី គេត្រូវយកគោដ៏ល្អឥតខ្ចោះមកថ្វាយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាដង្វាយរបស់អ្នកនោះជាយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រី បើគេថ្វាយគោ ទោះឈ្មោលឬញីក្តី នោះត្រូវឲ្យថ្វាយសត្វ១ដែលឥតខ្ចោះនៅចំពោះព្រះយេហូវ៉ា អាល់គីតាប «ប្រសិនបើនរណាម្នាក់ យកគោមកធ្វើជាគូរបានមេត្រីភាព ទោះបីគោនោះឈ្មោល ឬញីក្តី គេត្រូវយកគោដ៏ល្អឥតខ្ចោះមកជូនអុលឡោះតាអាឡា។ |
រួចទ្រង់ស្អាងអាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏ថ្វាយតង្វាយដុត និងតង្វាយមេត្រី ហើយអំពាវនាវដល់ព្រះយេហូវ៉ា ព្រះទ្រង់ក៏តបពីស្ថានសួគ៌មក ដោយភ្លើងនៅលើអាសនាតង្វាយដុត។
ត្រូវសង់អាសនាមួយអំពីដីសម្រាប់យើង ហើយត្រូវថ្វាយតង្វាយដុត និងតង្វាយមេត្រី ជាចៀម និងគោរបស់អ្នករាល់គ្នានៅលើអាសនានោះ យើងនឹងមកឲ្យពរអ្នក នៅគ្រប់ទីកន្លែងណាដែលយើងតាំងឲ្យមានសេចក្ដីរំឭកដល់ឈ្មោះយើង។
លោកចាត់កំលោះៗពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល ឲ្យទៅថ្វាយតង្វាយដុត ហើយសម្លាប់គោឈ្មោលធ្វើយញ្ញបូជា ជាតង្វាយមេត្រីថ្វាយព្រះយេហូវ៉ា។
នោះជារបស់អើរ៉ុន និងកូនរបស់គាត់ ជាច្បាប់នៅអស់កល្បជានិច្ច ដែលកូនចៅអ៊ីស្រាអែលត្រូវកាន់តាម ដ្បិតនេះជាតង្វាយលើកចុះឡើង ហើយក្នុងតង្វាយមេត្រីទាំងប៉ុន្មាន ដែលកូនចៅអ៊ីស្រាអែលថ្វាយ នោះតង្វាយលើកចុះឡើង ជាតង្វាយសម្រាប់ព្រះយេហូវ៉ា។
«នៅថ្ងៃនេះ ខ្ញុំបានត្រូវថ្វាយយញ្ញបូជា ជាតង្វាយមេត្រី ក៏បានលាបំណន់នោះស្រេចហើយ
កាលណាគេបានសម្រេចកំណត់ថ្ងៃទាំងនោះហើយ លុះដល់ថ្ងៃទីប្រាំបី ហើយតទៅមុខ ត្រូវឲ្យពួកសង្ឃថ្វាយតង្វាយដុត និងតង្វាយមេត្រីរបស់អ្នករាល់គ្នា នៅលើអាសនានោះ យ៉ាងនោះ យើងនឹងទទួលអ្នករាល់គ្នា នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
ឯហ្វូងចៀម ត្រូវយកមួយក្នុងពីររយ ដែលរកស៊ីនៅវាលស្មៅយ៉ាងល្អ នៅស្រុកអ៊ីស្រាអែលមកថ្វាយ ព្រមទាំងតង្វាយម្សៅ តង្វាយដុត និងតង្វាយមេត្រី ដើម្បីឲ្យបានធួននឹងគេ នេះជាព្រះបន្ទូលនៃអម្ចាស់យេហូវ៉ា។
ប្រសិនបើតង្វាយរបស់អ្នកជាចៀម ឬពពែ ដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ
ប្រសិនបើតង្វាយរបស់អ្នកជាគោដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ គេត្រូវយកតង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
នេះដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបាននាំអស់ទាំងយញ្ញបូជារបស់គេ ដែលតែងថ្វាយនៅវាល មកថ្វាយដល់ព្រះយេហូវ៉ានៅមាត់ទ្វារត្រសាលជំនុំវិញ គឺមកឯសង្ឃ ដើម្បីនឹងថ្វាយទុកជាយញ្ញបូជានៃតង្វាយមេត្រីដល់ព្រះយេហូវ៉ា។
ប្រសិនបើតង្វាយដែលអ្នកនោះថ្វាយដល់ព្រះយេហូវ៉ា សម្រាប់ជាយញ្ញបូជាខាងឯតង្វាយមេត្រី បានយកពីហ្វូងសត្វតូចវិញ ទោះឈ្មោល ឬញីក្តី នោះត្រូវថ្វាយសត្វមួយដែលល្អឥតខ្ចោះ។
រួចមកលោកសម្លាប់គោឈ្មោល និងចៀមឈ្មោលទុកជាយញ្ញបូជានៃតង្វាយមេត្រី ដែលសម្រាប់ប្រជាជន។ ពួកកូនរបស់លោកអើរ៉ុនក៏យកឈាមមកជូន នោះលោកក៏ប្រោះឈាមនោះទៅលើជ្រុងទាំងអស់នៃអាសនា
ព្រមទាំងគោឈ្មោលមួយ និងចៀមឈ្មោលមួយ សម្រាប់ជាតង្វាយមេត្រី ដើម្បីនឹងថ្វាយជាយញ្ញបូជា នៅចំពោះព្រះយេហូវ៉ា និងតង្វាយម្សៅលាយដោយប្រេងផង ដ្បិតនៅថ្ងៃនេះ ព្រះយេហូវ៉ានឹងលេចមកឯអ្នករាល់គ្នា"»។
ទោះបើអ្នករាល់គ្នាថ្វាយតង្វាយដុត និងតង្វាយម្សៅដល់យើង ក៏យើងមិនទទួលតង្វាយរបស់អ្នករាល់គ្នាដែរ ហើយយើងក៏មិនអើពើនឹងសត្វធាត់ៗ ដែលអ្នករាល់គ្នាថ្វាយ ជាតង្វាយមេត្រីឡើយ។
ត្រូវបណ្ដាសាហើយ អ្នកបញ្ឆោតដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏បន់ព្រះ រួចយកសត្វមានស្លាកស្នាមមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ដ្បិតយើងជាស្តេចដ៏ធំ ហើយឈ្មោះយើងជាទីស្ញែងខ្លាច នៅកណ្ដាលពួកសាសន៍ដទៃ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។
ពេលណាអ្នករាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា នោះក៏មិនអាក្រក់ដែរឬ? ហើយកាលណាអ្នករាល់គ្នាថ្វាយសត្វខ្ញើច និងសត្វដែលឈឺ នោះក៏មិនអាក្រក់ដែរឬ? ចូរជូនដល់ចៅហ្វាយអ្នកលមើល តើលោកសុខចិត្តទទួល ឬទទួលអ្នកដោយរាក់ទាក់ឬទេ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
កាលណាអ្នកថ្វាយគោឈ្មោលជាតង្វាយដុត ឬជាយញ្ញបូជាដើម្បីលាបំណន់ ឬជាតង្វាយមេត្រីដល់ព្រះយេហូវ៉ា
ហើយអ្នកនោះត្រូវថ្វាយតង្វាយរបស់ខ្លួនដល់ព្រះយេហូវ៉ា គឺកូនចៀមឈ្មោលមួយល្អឥតខ្ចោះ អាយុមួយខួប មកថ្វាយជាតង្វាយដុត និងកូនចៀមញីមួយល្អឥតខ្ចោះ អាយុមួយខួប មកថ្វាយជាតង្វាយលោះបាប និងចៀមឈ្មោលមួយល្អឥតខ្ចោះ មកថ្វាយជាតង្វាយមេត្រី
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែរឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់ណាសូន ជាកូនអ័មីណាដាប់។
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់កាម៉ាលាល ជាកូនរបស់ផ្តាស៊ើរ។
ហើយតង្វាយដុតរបស់អ្នក ត្រូវយកទាំងសាច់ ទាំងឈាម ទៅថ្វាយនៅលើអាសនានៃព្រះយេហូវ៉ាជាព្រះរបស់អ្នក។ ឈាមនៃតង្វាយយញ្ញបូជារបស់អ្នក ត្រូវចាក់ទៅលើ អាសនានៃព្រះយេហូវ៉ាជាព្រះរបស់អ្នក ចំណែកឯសាច់វិញ អ្នកអាចបរិភោគបាន។
ហើយឲ្យបានផ្សះផ្សាគ្រប់ទាំងអស់ ឲ្យជានានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រានោះ ទោះជានៅផែនដី ឬនៅស្ថានសួគ៌ ទាំងបង្កើតឲ្យមានសន្ដិភាព តាមរយៈលោហិតរបស់ព្រះអង្គដែលបង្ហូរនៅលើឈើឆ្កាង។
នោះត្រូវឲ្យយើងចូលទៅជិត ដោយចិត្តទៀងត្រង់ ពេញដោយជំនឿ ព្រមទាំងមានចិត្តបរិសុទ្ធ ប្រោះញែកជាស្អាតពីមនសិការសៅហ្មង ហើយរូបកាយរបស់យើងបានលាងដោយទឹកដ៏បរិសុទ្ធ។
ដូច្នេះ សេចក្ដីដែលយើងបានឃើញ ហើយឮនោះ យើងក៏ប្រកាសប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីប្រកបជាមួយយើងដែរ រីឯសេចក្ដីប្រកបរបស់យើង នោះគឺប្រកបជាមួយព្រះវរបិតា និងជាមួយព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ។
បន្ទាប់មក ពួកកូនចៅអ៊ីស្រាអែលទាំងអស់ គឺកងទ័ពទាំងមូលនាំគ្នាឡើងទៅយំនៅបេត-អែល។ គេអង្គុយនៅទីនោះ នៅចំពោះព្រះយេហូវ៉ា ព្រមទាំងតមនៅថ្ងៃនោះរហូតដល់ល្ងាច ហើយគេថ្វាយតង្វាយដុត និងតង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ា។
ស្អែកឡើង ប្រជាជននាំគ្នាក្រោកឡើងពីព្រលឹម រួចសង់អាសនាមួយនៅទីនោះ ហើយថ្វាយតង្វាយដុត និងតង្វាយមេត្រី។