ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 24:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នំ​ទាំង​នោះ​ត្រូវ​បាន​ជា​ចំណែក​អើរ៉ុន និង​ពួក​កូន​លោក គេ​ត្រូវ​បរិ‌ភោគ​នៅ​ទី​កន្លែង​បរិសុទ្ធ ដ្បិត​ជា​របស់​បរិសុទ្ធ​បំផុត សម្រាប់​ពួក​លោក ពី​ក្នុង​អស់​ទាំង​តង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា តាម​ច្បាប់​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នំប៉័ង​ទាំង​នោះ​ត្រូវ​បាន​ទៅ​លើ​អើរ៉ុន និង​កូនៗ​របស់​គាត់។ ពួក​គេ​បរិភោគ​នំប៉័ង​ទាំង​នោះ​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ ព្រោះ​ជា​តង្វាយ​ដ៏វិសុទ្ធ​បំផុត​យក​ចេញ​ពី​តង្វាយ​ដែល​គេ​ដុត នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​បាន​ជា​ចំណែក​របស់​ពួក​គេ​រហូត​ត​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នំ​ទាំង​នោះ​ត្រូវ​បាន​ជា​ចំណែក​អើរ៉ុន​នឹង​ពួក​កូន​លោក គេ​ត្រូវ​បរិភោគ​នៅ​ទី​កន្លែង​បរិសុទ្ធ ដ្បិត​ជា​របស់​បរិសុទ្ធ​បំផុត​សំរាប់​ពួក​លោក ពី​ក្នុង​អស់​ទាំង​ដង្វាយ​ដែល​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា តាម​ច្បាប់​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច។

សូមមើលជំពូក

អាល់គីតាប

នំបុ័ង​ទាំង​នោះ​ត្រូវ​បាន​ទៅ​លើ​ហារូន និង​កូនៗ​របស់​គាត់។ ពួក​គេ​បរិភោគ​នំបុ័ង​ទាំង​នោះ​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ ព្រោះ​ជា​ជំនូន​បរិសុទ្ធ​បំផុត យក​ចេញ​ពី​ជំនូន​ដែល​គេ​ដុត​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​បាន​ជា​ចំណែក​របស់​ពួក​គេ​រហូត​ត​ទៅ»។

សូមមើលជំពូក



លេវី‌វិន័យ 24:9
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ចង្កៀង​នោះ ត្រូវ​ឲ្យ​អើរ៉ុន និង​កូន​របស់​គាត់​មើល​ថែ​ឲ្យ​ឆេះជានិច្ច​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តាំង​ពី​ល្ងាច​រហូត​ដល់​ព្រឹក នៅ​ខាង​ក្រៅ​វាំង‌នន​ក្នុង​ត្រសាល​ជំនុំ ត្រង់​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា ។ នេះ​ជា​ច្បាប់​អស់​កល្ប​ជានិច្ច ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​កាន់​តាម គ្រប់​ជំនាន់​តរៀង​ទៅ។


រួច​លោក​ម៉ូសេ​បង្គាប់​ដល់​លោក​អើរ៉ុន អេលា‌សារ និង​អ៊ីថា‌ម៉ារ​ជា​កូន​លោក​អើរ៉ុន​ដែល​នៅ​សល់​ថា៖ «ចូរ​យក​តង្វាយ​ម្សៅ​ដែល​សល់​ពី​តង្វាយ​ព្រះ‌យេហូវ៉ា ទៅ​បរិ‌ភោគ​ដោយ​ឥត​ដំបែ​នៅ​ខាង​អាសនា​ទៅ ដ្បិត​តង្វាយ​នោះ​ជា​របស់​បរិសុទ្ធ​បំផុត។


«ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បរិ‌ភោគ​តង្វាយ​លោះ​បាប​នៅ​ក្នុង​ទី​បរិសុទ្ធ? ដ្បិត​តង្វាយ​នេះ​ជា​អាហារ​បរិសុទ្ធ​បំផុត ហើយ​ព្រះបាន​ប្រទាន​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដក​អំពើ​បាប​ចេញ​ពី​ក្រុម​ជំនុំ ប្រ‌យោជន៍​ឲ្យ​បាន​លោះ​បាប​គេ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


អ្នក​នោះ​នឹង​បរិ‌ភោគ​អាហារ​របស់​ព្រះ​នៃ​ខ្លួន​បាន ទោះ​ទាំង​តង្វាយ​បរិសុទ្ធ និង​តង្វាយ​បរិសុទ្ធ​បំផុត​ផង។


នៅ​គ្រា​នោះ មាន​កូន​ប្រុស​របស់​ស្ត្រី​សាសន៍​អ៊ីស្រា‌អែល​ម្នាក់ ដែល​ឪពុក​ជា​សាសន៍​អេស៊ីព្ទ បាន​ចេញ​ទៅ​កណ្ដាល​ជំនុំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឈ្លោះ​គ្នា​នឹង​សាសន៍​អ៊ីស្រា‌អែល​ម្នាក់​នៅ​ក្នុង​ជំរំ


នេះ​ជា​ច្បាប់​នៅ​អស់​កល្ប​ជា‌និច្ច ដល់​អស់​ទាំង​តំណ​របស់​អ្នក​រាល់​គ្នា​ត​ទៅ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​អ្នក​រាល់​គ្នា​តាំង​ទី​លំ​នៅ គឺ​ថា អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិ‌ភោគ​ខ្លាញ់ ឬ​ឈាម​ឡើយ។


រួច​ដោះ​សម្លៀក‌បំពាក់​នោះ​ចេញ ស្លៀក‌ពាក់​បន្លាស់​ផ្សេង​ទៀត យក​ផេះ​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​ចាក់​នៅ​កនែ្លង​ស្អាត។


ឯ​ម្សៅ​ទាំង​ប៉ុន្មាន​ដែល​សល់​នៅ នោះ​អើរ៉ុន និង​ពួក​កូន​លោក ត្រូវ​បរិ‌ភោគ​ដោយ​ឥត​មាន​ដំបែ​នៅ​ត្រង់​កន្លែង​បរិសុទ្ធ គឺ​ត្រូវ​បរិ‌ភោគ​នៅ​ទី​លាន​ត្រសាល​ជំនុំ។


«ចូរ​បង្គាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក​ថា នេះ​ជា​របៀប​ថ្វាយ​តង្វាយ​ដុត គឺ​តង្វាយ​នេះ​ត្រូវ​តែ​នៅ​លើ​អាសនា​ពេញ​មួយ​យប់​ទាល់​ព្រឹក ហើយ​ភ្លើង​ដែល​នៅ​លើ​អាសនា​ក៏​ត្រូវ​តែ​ឆេះ​នៅ​ជា‌និច្ច​ដែរ។


ហើយ​ប្រជុំ​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​មក​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ»។


លោក​ម៉ូសេ​ក៏​បង្គាប់​លោក​អើរ៉ុន និង​ពួក​កូន​លោក​ថា៖ «ចូរ​ស្ងោរ​សាច់​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ រួច​បរិ‌ភោគ​នៅ​ទី​នោះ​ចុះ ព្រម​ទាំង​នំបុ័ង​ដែល​នៅ​ក្នុង​កញ្ច្រែង​នៃ​ពិធី​តាំង​ជា​សង្ឃ​ផង ដូច​ជា​ខ្ញុំ​បាន​ទទួល​បង្គាប់​ហើយ​ថា "ត្រូវ​ឲ្យ​អើរ៉ុន និង​ពួក​កូន​លោក​បរិ‌ភោគ​របស់​ទាំង​នោះ"។


ប៉ុន្តែ ចំណែកអ្នក​រាល់​គ្នា តែង‌តែ​បង្អាប់​ឈ្មោះ​យើង ដោយ​ពោល​ថា តុ​របស់​ព្រះ‌យេហូវ៉ា​ត្រូវ​ស្មោក‌គ្រោក​ហើយ ឯ​ផល គឺ​ជា​អាហារ​នៅ​លើ​តុ​នោះ ក៏​គួរ​មើល‌ងាយ​ដែរ។


ស្ដេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ ហើយ​សោយ​នំបុ័ង​តាំង​ថ្វាយ​ព្រះ ដែល​ច្បាប់​ហាម​មិន​ឲ្យ​ស្ដេច​សោយ ឬ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​បរិ‌ភោគ​ទេ គឺ​សម្រាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ។


ស្តេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ ពេល​លោក​អ័បៀ‌ថើរ​ធ្វើ​ជា​សម្ដេច​សង្ឃ ហើយ​សោយ​នំបុ័ង​តាំង​ថ្វាយ​ព្រះ ទាំង​ចែក​ឲ្យ​ពួក​អ្នក​រួម​ដំណើរ​ជា​មួយ​ទៀត​ផង ដែល​ច្បាប់​ហាម​មិន​ឲ្យ​អ្នក​ណា​បរិ‌ភោគ​ឡើយ គឺ​សម្រាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ»។


ស្ដេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ យក​នំបុ័ង​តាំង​ថ្វាយ​ព្រះ​ទៅ​សោយ ទាំង​ចែក​ឲ្យ​ពួក​អ្នក​នៅ​ជា​មួយ​ទៀត​ផង ដែល​ច្បាប់​ហាម​មិន​ឲ្យ​អ្នក​ណា​បរិភាគ​សោះ គឺ​សម្រាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ»។


ដូច្នេះ សង្ឃ​ក៏​ឲ្យ​នំបុ័ង​បរិសុទ្ធ​ទៅ​លោក ដ្បិត​នៅ​ទី​នោះ​គ្មាន​នំបុ័ង​ណា​ផ្សេង​ទៀត​ឡើយ មាន​តែ​នំបុ័ង​តាំង​ទុក​ប៉ុណ្ណោះ គឺ​ជា​នំបុ័ង​ដែល​បាន​យក​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​មក ដើម្បី​ដាក់​នំបុ័ង​ក្តៅ នៅ​ថ្ងៃ​ដែល​គេ​យក​នំបុ័ង​ចាស់​នោះ​ចេញ។