លេវីវិន័យ 24:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 រាល់តែថ្ងៃសប្ប័ទ ត្រូវឲ្យលោកតម្រៀបនំនោះនៅចំពោះព្រះយេហូវ៉ាជានិច្ច ទុកជាតង្វាយនៃពួកកូនចៅអ៊ីស្រាអែល នេះហើយជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 រៀងរាល់ថ្ងៃសប្ប័ទ* ជនជាតិអ៊ីស្រាអែលត្រូវយកនំប៉័ងមកតម្កល់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ជានិច្ច ស្របតាមសម្ពន្ធមេត្រី ដែលនៅស្ថិតស្ថេររហូតតទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 រាល់តែថ្ងៃឈប់សំរាកត្រូវឲ្យលោកដំរៀបនំនោះនៅចំពោះព្រះយេហូវ៉ាជានិច្ច ទុកជាដង្វាយនៃពួកកូនចៅអ៊ីស្រាអែល នេះហើយជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច សូមមើលជំពូកអាល់គីតាប8 រៀងរាល់ថ្ងៃឈប់សម្រាកជនជាតិអ៊ីស្រអែលត្រូវយកនំបុ័ងមកតម្កល់នៅចំពោះអុលឡោះតាអាឡាជានិច្ច ស្របតាមសម្ពន្ធមេត្រី ដែលនៅស្ថិតស្ថេររហូតតទៅ។ សូមមើលជំពូក |
រាល់ព្រឹកល្ងាច គេតែងដុតតង្វាយដុត និងគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ាជានិច្ច ក៏រៀបនំបុ័ងតាំងទុកដាក់លើតុបរិសុទ្ធ ព្រមទាំងថែជើងចង្កៀងមាស និងចង្កៀងទាំងប៉ុន្មាន ដែលសម្រាប់ដុតរាល់តែល្ងាច ដ្បិតពួកយើងគោរពប្រតិបត្តិតាមបង្គាប់របស់ព្រះយេហូវ៉ាជាព្រះនៃយើង តែអ្នករាល់គ្នាបានបោះបង់ចោលព្រះអង្គ។
មើល៍ ទូលបង្គំរៀបនឹងស្អាងព្រះវិហារ សម្រាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់ទូលបង្គំ ដើម្បីថ្វាយដល់ព្រះអង្គទុកជាទីដុតគ្រឿងមានក្លិនក្រអូប នៅចំពោះព្រះអង្គ និងជាទីតម្កល់នំបុ័ងតាំងទុកជានិច្ច ព្រមទាំងថ្វាយតង្វាយដុតទាំងពេលព្រឹក និងពេលល្ងាច ហើយនៅថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងនៅអស់ទាំងបុណ្យមានកំណត់នៃព្រះយេហូវ៉ាជាព្រះរបស់យើងខ្ញុំរាល់គ្នា ដូចជាបានបង្គាប់មកសាសន៍អ៊ីស្រាអែល ឲ្យធ្វើជាដរាបតទៅ។