Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាឡាគី 1:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប៉ុន្តែ ចំណែកអ្នក​រាល់​គ្នា តែង‌តែ​បង្អាប់​ឈ្មោះ​យើង ដោយ​ពោល​ថា តុ​របស់​ព្រះ‌យេហូវ៉ា​ត្រូវ​ស្មោក‌គ្រោក​ហើយ ឯ​ផល គឺ​ជា​អាហារ​នៅ​លើ​តុ​នោះ ក៏​គួរ​មើល‌ងាយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ប៉ុន្តែ​អ្នករាល់គ្នា​បន្ទាបបន្ថោក​នាមរបស់យើង ដោយ​ពោលថា​: ‘តុអាហារ​របស់​ព្រះអម្ចាស់​ទៅជាសៅហ្មង​ហើយ រីឯ​ផល​ពី​តុនោះ គឺ​អាហារ​ពី​តុនោះ​គួរឲ្យមើលងាយ​ផង’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អាប់‌បង្អោន​នាម​របស់​យើង ដោយ​ពោល​ថា: “តុ​របស់​ព្រះ‌អម្ចាស់​សៅហ្មង​ហើយ មិន​បាច់​យក​អាហារ​ថ្លៃ‌ថ្នូរ ទៅ​តម្កល់​លើ​តុ​នោះ​ទេ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ប៉ុន្តែចំណែក​ឯង​រាល់​គ្នា តែង‌តែ​បង្អាប់​ឈ្មោះ​អញ​ទេ​ដោយ​ពោល​ថា តុ​របស់​ព្រះ‌យេហូវ៉ា​ត្រូវ​ស្មោក‌គ្រោក​ហើយ ឯ​ផល គឺ​ជា​អាហារ​នៅ​លើ​តុ​នោះ ក៏​គួរ​មើល‌ងាយ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អាប់‌បង្អោន​នាម​របស់​យើង ដោយ​ពោល​ថា: “តុ​របស់អុលឡោះ‌តាអាឡា​សៅ​ហ្មង​ហើយ មិន​បាច់​យក​អាហារ​ថ្លៃ‌ថ្នូរ ទៅ​តម្កល់​លើ​តុ​នោះ​ទេ”។

សូមមើលជំពូក ចម្លង




ម៉ាឡាគី 1:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ដោយ​ព្រោះ​អំពើបែប​នេះ ព្រះ​ករុណា​បានមើល​ងាយ​ព្រះ‌យេហូវ៉ា​ជា​ខ្លាំង ហើយ​បុត្រ​ដែល​ត្រូវ​ប្រសូត​មក​នោះ​នឹង​ត្រូវ​សុគត​មិន​ខាន»។


អាស‌នា​បាន​ធ្វើ​ពី​ឈើ កម្ពស់​បី​ហត្ថ បណ្ដោយ​ពីរ​ហត្ថ និង​ទទឹង​ពីរ​ហត្ថ ឯ​ជ្រុង និង​បាត ព្រម​ទាំង​ជញ្ជាំងខាងៗ​អាស‌នា​នោះ សុទ្ធ​តែ​ជា​ឈើ​ទាំង​អស់។ លោក​ពោល​មក​ខ្ញុំ​ថា៖ «នេះ​ជា​តុ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»។


គេ​នឹង​ចូល​មក​ក្នុង​ទី​បរិសុទ្ធ​របស់​យើង ក៏​ចូល​មក​ជិត​តុ​របស់​យើង ដើម្បី​ធ្វើ​ការ‌ងារ​សម្រាប់​យើង ព្រម​ទាំង​រក្សា​បញ្ញើ​របស់​យើង។


ឱ​អ៊ីស្រា‌អែល​អើយ យើង​នឹង​បំផ្លាញ​អ្នក ដ្បិត​អ្នក​ទាស់​ប្រឆាំង​នឹង​យើង គឺ​ប្រឆាំង​នឹង​អ្នក​ដែល​ជួយ​សង្គ្រោះ​អ្នក។


មិន​ត្រូវ​យក​កូន​ចៅ​របស់​អ្នក​ណា​មួយ​ទៅ​ធ្វើ​យញ្ញ​បូជា ថ្វាយព្រះ​ម៉ូឡុក​ឡើយ ក៏​កុំ​ឲ្យ​បង្អាប់​ដល់​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក​ឲ្យ​សោះ យើង​ជា​ព្រះ‌យេហូវ៉ា។


គេ​ជាន់​ក្បាល​ជន​ក្រីក្រ​ពន្លិច​ក្នុង​ធូលីដី គេ​បង្វែរ​ផ្លូវ​របស់​មនុស្ស​ទុគ៌ត ទាំង​កូន​ទាំង​ឪពុក​ចូល​ទៅ​ឯ​ស្រី​តែ​ម្នាក់ ដែល​ជា​កា​រប្រមាថ​នាម​ដ៏​បរិសុទ្ធ​របស់​យើង


ប៉ុន្តែ អ្នក​រាល់​គ្នា​ពោល​ថា "ការ​នេះ​ធុញ​ណាស់" ហើយ​អ្នក​រាល់​គ្នា​បាន​មើល​ងាយ​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ អ្នក​រាល់​គ្នា​យក​របស់​ដែល​បាន​ប្លន់​ពី​គេ​មក ព្រម​ទាំង​សត្វ​ខ្ញើច និង​សត្វ​ឈឺ​ផង ដែល​អ្នក​រាល់​គ្នា​នាំ​តង្វាយ​មក​ថ្វាយ ដូច្នេះ ព្រះ‌យេហូវ៉ា​សួរ​ថា តើ​គួរ​ឲ្យ​យើង​ទទួល​ពី​ដៃ​អ្នក​រាល់​គ្នា​ឬ​ទេ?


តែ​អ្នក​រាល់​គ្នា​បាន​ទាស​ចេញ​ពី​ផ្លូវ ក៏​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជំពប់​ដួល​ក្នុង​ក្រឹត្យ‌វិន័យ​ដែរ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​បាន​បង្ខូច​សេចក្ដី​សញ្ញា​របស់​លេវី​ហើយ


ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះ​នាម​របស់​ព្រះ​ត្រូវ​គេ​ប្រមាថ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ព្រោះ​តែ​អ្នក​រាល់​គ្នា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម