Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 6:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ស្ដេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ យក​នំបុ័ង​តាំង​ថ្វាយ​ព្រះ​ទៅ​សោយ ទាំង​ចែក​ឲ្យ​ពួក​អ្នក​នៅ​ជា​មួយ​ទៀត​ផង ដែល​ច្បាប់​ហាម​មិន​ឲ្យ​អ្នក​ណា​បរិភាគ​សោះ គឺ​សម្រាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 គឺ​របៀបដែល​លោក​ចូលទៅ​ក្នុង​ដំណាក់​របស់​ព្រះ ហើយ​យក​នំប៉័ងតាំងថ្វាយ​មក​ហូប ព្រមទាំង​ចែក​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជាមួយ​លោក​ផង ជា​នំប៉័ង​ដែល​ច្បាប់ហាមមិន​ឲ្យ​ហូប​ឡើយ លើកលែងតែ​ពួក​បូជាចារ្យ​ប៉ុណ្ណោះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 គឺ​ស្ដេច​បាន​ចូល​ក្នុង​ដំណាក់​ព្រះជាម្ចាស់​ ហើយ​បាន​យក​នំប៉័ង​តាំង​ថ្វាយ​មក​បរិភោគ​ ដែល​វិន័យ​មិន​អនុញ្ញាត​ឲ្យ​បរិភោគ​ លើកលែងតែ​សង្ឃ​ប៉ុណ្ណោះ​ ស្ដេច​បាន​ឲ្យ​នំប៉័ង​នោះ​ដល់​គូកន​ថែម​ទៀត​ផង»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 គឺ​ស្ដេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ យក​នំប៉័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់​មក​សោយ ព្រម​ទាំង​ចែក​ឲ្យ​ពួក​បរិពារ​បរិភោគ​ទៀត​ផង។ តាម​វិន័យ* មាន​តែ​ពួក​បូជា‌ចារ្យ*​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំប៉័ង​នោះ។ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អត្ថ‌បទ​នោះ​ឬ​ទេ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដែល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ យក​នំបុ័ង​តាំង​ទុក​ទៅ​សោយ ទាំង​ចែក​ឲ្យ​ពួក​អ្នក​នៅ​ជា​មួយ​នឹង​ទ្រង់​ផង ដែល​គ្មាន​ច្បាប់​ឲ្យ​បរិភោគ​សោះ ជា​របស់​ទុក​សំរាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 គឺ​ទត​បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​អុលឡោះ យក​នំបុ័ង​ដែល​គេ​តាំង​ជូន​អុលឡោះ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ពួក​អ្នក​បម្រើ​បរិភោគ​ទៀត​ផង។ តាម​ហ៊ូកុំ​មាន​តែ​អ៊ីម៉ាំ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំបុ័ង​នោះ​បាន។ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អាយិត​ទាំង​នោះ​ឬ​ទេ?»។

សូមមើលជំពូក ចម្លង




លូកា 6:4
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ ហើយ​សោយ​នំបុ័ង​តាំង​ថ្វាយ​ព្រះ ដែល​ច្បាប់​ហាម​មិន​ឲ្យ​ស្ដេច​សោយ ឬ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​បរិ‌ភោគ​ទេ គឺ​សម្រាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «កូន​មនុស្ស​ជា​ម្ចាស់​នៃ​ថ្ងៃ​សប្ប័ទ»។


ដូច្នេះ សង្ឃ​ក៏​ឲ្យ​នំបុ័ង​បរិសុទ្ធ​ទៅ​លោក ដ្បិត​នៅ​ទី​នោះ​គ្មាន​នំបុ័ង​ណា​ផ្សេង​ទៀត​ឡើយ មាន​តែ​នំបុ័ង​តាំង​ទុក​ប៉ុណ្ណោះ គឺ​ជា​នំបុ័ង​ដែល​បាន​យក​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​មក ដើម្បី​ដាក់​នំបុ័ង​ក្តៅ នៅ​ថ្ងៃ​ដែល​គេ​យក​នំបុ័ង​ចាស់​នោះ​ចេញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម