ហើយគឺជាអ្នកធ្វើនំបុ័ងតាំងទុក ម្សៅយ៉ាងម៉ដ្ត សម្រាប់តង្វាយម្សៅ ទោះបើធ្វើនំក្រៀបឥតដំបែ ឬនំដែលចម្អិនក្នុងពុម្ព ឬដែលចៀនក្តី និងការវាល់វាស់ទាំងប៉ុន្មានផង។
លេវីវិន័យ 19:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវឲ្យមានជញ្ជីង និងកូនជញ្ជីងយ៉ាងត្រឹមត្រូវ ហើយរង្វាល់ត្រឹមត្រូវផង យើងនេះគឺព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រើជញ្ជីងត្រឹមត្រូវ កូនជញ្ជីងត្រឹមត្រូវ រង្វាស់រង្វាល់ត្រឹមត្រូវ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងបានរំដោះអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យមានជញ្ជីង នឹងកូនជញ្ជីងយ៉ាងត្រឹមត្រូវ ហើយនឹងរង្វាល់ត្រឹមត្រូវផង អញនេះ គឺព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក អាល់គីតាប ចូរប្រើជញ្ជឹងត្រឹមត្រូវ កូនជញ្ជឹងត្រឹមត្រូវ រង្វាស់រង្វាល់ត្រឹមត្រូវ។ យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា យើងបានរំដោះអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ |
ហើយគឺជាអ្នកធ្វើនំបុ័ងតាំងទុក ម្សៅយ៉ាងម៉ដ្ត សម្រាប់តង្វាយម្សៅ ទោះបើធ្វើនំក្រៀបឥតដំបែ ឬនំដែលចម្អិនក្នុងពុម្ព ឬដែលចៀនក្តី និងការវាល់វាស់ទាំងប៉ុន្មានផង។
«យើងជាយេហូវ៉ា ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ។
ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទម្ងន់ ជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។
ជញ្ជីង និងត្រាជូត្រឹមត្រូវ នោះជារបស់ព្រះយេហូវ៉ា ឯអស់ទាំងកូនជញ្ជីងនៅក្នុងថង់ ក៏ជាស្នាព្រះហស្តរបស់ព្រះអង្គដែរ។
កូនជញ្ជីងឆផ្សេងៗ និងរង្វាល់កោងផ្សេងៗ ទាំងពីរយ៉ាងនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
ដ្បិតយើងជាព្រះយេហូវ៉ាដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធចុះ ដ្បិតយើងបរិសុទ្ធ។
អ្នករាល់គ្នាត្រូវកាន់អស់ទាំងច្បាប់ និងបញ្ញត្តិទាំងប៉ុន្មានរបស់យើង ព្រមទាំងប្រព្រឹត្តតាមផង យើងនេះជាព្រះយេហូវ៉ា»។
ខ្ញុំក៏សួរថា៖ «តើនោះជាអ្វី?» ទេវតាប្រាប់ថា៖ «នោះជាកញ្ជ្រែង ដែលត្រូវចេញទៅ» ហើយក៏ប្រាប់ទៀតថា៖ «នេះជារូបភាពរបស់គេ នៅក្នុងស្រុកនេះទាំងមូល»។