នៅថ្ងៃទីបី លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «ចូរធ្វើដូច្នេះ នោះអ្នករាល់គ្នានឹងបានរស់ ព្រោះខ្ញុំជាអ្នកគោរពកោតខ្លាចព្រះ
លេវីវិន័យ 19:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវជេរប្រមាថចំពោះមនុស្សថ្លង់ ឬធ្វើឲ្យមនុស្សខ្វាក់ដួលនោះឡើយ គឺត្រូវកោតខ្លាចព្រះរបស់អ្នកវិញ យើងនេះជាព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវជេរប្រមាថមនុស្សថ្លង់ ហើយក៏កុំយកអ្វីទៅដាក់នៅពីមុខមនុស្សខ្វាក់ បណ្ដាលឲ្យគេជំពប់ដួលឡើយ។ ផ្ទុយទៅវិញ ចូរគោរពកោតខ្លាចព្រះរបស់អ្នក។ យើងជាព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវជេរប្រមាថចំពោះមនុស្សថ្លង់ ឬធ្វើអ្វីឲ្យមនុស្សខ្វាក់ដួលនោះឡើយ គឺត្រូវឲ្យកោតខ្លាចដល់ព្រះនៃឯងវិញ អញនេះជាព្រះយេហូវ៉ា។ អាល់គីតាប មិនត្រូវជេរប្រមាថមនុស្សថ្លង់ ហើយក៏កុំយកអ្វីទៅដាក់នៅពីមុខមនុស្សខ្វាក់បណ្តាលឲ្យគេជំពប់ដួលឡើយ។ ផ្ទុយទៅវិញ ចូរគោរពកោតខ្លាចអុលឡោះជាម្ចាស់របស់អ្នក។ យើងជាអុលឡោះតាអាឡា។ |
នៅថ្ងៃទីបី លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «ចូរធ្វើដូច្នេះ នោះអ្នករាល់គ្នានឹងបានរស់ ព្រោះខ្ញុំជាអ្នកគោរពកោតខ្លាចព្រះ
ពួកទេសាភិបាលដែលកាន់កាប់ស្រុកមុនខ្ញុំ បានដាក់បន្ទុកយ៉ាងធ្ងន់លើប្រជាជន ហើយបានទារយករបបអាហារ និងស្រាទំពាំងបាយជូររបស់ខ្លួនពីប្រជាជន បន្ថែមលើប្រាក់សែសិបសេកែលទៀតផង។ សូម្បីតែពួកអ្នកបម្រើរបស់គេ ក៏ធ្វើខ្លួនដូចជាម្ចាស់លើប្រជាជនដែរ តែខ្ញុំមិនបានធ្វើដូច្នោះទេ ព្រោះតែកោតខ្លាចដល់ព្រះ។
ការកោតខ្លាចព្រះយេហូវ៉ា ជាដើមចមនៃប្រាជ្ញា អស់អ្នកដែលកាន់តាម តែងមានការយល់ដឹងល្អ ការសរសើរតម្កើងព្រះអង្គ នៅជាប់អស់កល្បជានិច្ច។
អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តទុច្ចរិតក្នុងរឿងក្តីឡើយ ក៏មិនត្រូវយល់មុខខាងអ្នកតូច ឬខ្លាចអ្នកធំដែរ គឺត្រូវជំនុំជម្រះអ្នកជិតខាងអ្នកដោយសុចរិត។
អ្នកត្រូវក្រោកឡើង ឈរនៅមុខមនុស្សចាស់សក់ស ត្រូវគោរពដល់មនុស្សមានវ័យចម្រើន ហើយត្រូវកោតខ្លាចដល់ព្រះរបស់អ្នកដែរ យើងនេះជាព្រះយេហូវ៉ា។
អ្នករាល់គ្នាមិនត្រូវបំបាត់គ្នាឡើយ ត្រូវតែកោតខ្លាចដល់ព្រះរបស់អ្នកវិញ ដ្បិតយើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។
ចូរឲ្យពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរចុះ កុំដាក់បណ្ដាសាគេឡើយ។
ហេតុនេះ យើងមិនត្រូវថ្កោលទោសគ្នាទៅវិញទៅមកទៀតឡើយ ផ្ទុយទៅវិញ ត្រូវប្ដេជ្ញាចិត្តថា មិនត្រូវធ្វើអ្វីឲ្យបងប្អូនណាជំពប់ដួល ឬរវាតចិត្តឡើយ។
"ត្រូវបណ្ដាសាហើយ អ្នកណាដែលធ្វើឲ្យមនុស្សខ្វាក់ដើរខុសផ្លូវ"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។
ប្រសិនបើអ្នករាល់គ្នាអំពាវនាវរកព្រះ ទុកដូចជាព្រះវរបិតាដែលជំនុំជម្រះ តាមការដែលគេប្រព្រឹត្តរៀងខ្លួន ឥតរើសមុខអ្នកណា នោះត្រូវរស់នៅដោយកោតខ្លាច ក្នុងកាលដែលស្នាក់នៅក្នុងជីវិតនេះចុះ។
ចូរគោរពមនុស្សគ្រប់គ្នា ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរកោតខ្លាចព្រះ ហើយគោរពស្តេចផង។
ប៉ុន្តែ យើងប្រកាន់សេចក្ដីខ្លះនឹងអ្នក ព្រោះនៅទីនោះ មានអ្នកខ្លះ ដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខប្រជាជនអ៊ីស្រាអែល ដើម្បីនាំឲ្យគេបរិភោគតង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសហាយស្មន់ផង ។