រីឯកូនដំបូងរបស់គោ និងចៀម នោះក៏ត្រូវឲ្យមកយើងដែរ គឺត្រូវទុកឲ្យនៅជាមួយមេរបស់វារយៈពេលប្រាំពីរថ្ងៃ លុះដល់ថ្ងៃទីប្រាំបី នោះត្រូវឲ្យមកយើង។
លេវីវិន័យ 17:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកណាដែលបរិភោគសត្វ ដែលស្លាប់ដោយខ្លួនឯង ឬមានសត្វណាហែកសម្លាប់ ទោះបើអ្នកនោះកើតក្នុងស្រុក ឬជាអ្នកប្រទេសក្រៅក្តី នោះត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច នោះទើបនឹងបានស្អាតវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សទាំងអស់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរទេស ដែលបរិភោគសត្វងាប់ដោយជំងឺ ឬដោយសត្វព្រៃហែក ត្រូវយកទឹកលាងសម្អាតសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួន គេនៅមិនបរិសុទ្ធរហូតដល់ល្ងាច រួចទើបបរិសុទ្ធឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអស់អ្នកណាដែលបរិភោគសត្វដែលស្លាប់ដោយខ្លួនឯង ឬមានសត្វណាហែកសំឡាប់ ទោះបើអ្នកនោះកើតក្នុងស្រុក ឬជាអ្នកប្រទេសក្រៅក្តី នោះត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច នោះទើបនឹងបានស្អាតវិញ អាល់គីតាប មនុស្សទាំងអស់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរទេសដែលបរិភោគសត្វងាប់ដោយជំងឺ ឬដោយសត្វព្រៃហែក ត្រូវយកទឹកលាងសំអាតសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួនគេនៅមិនបរិសុទ្ធរហូតដល់ល្ងាច រួចទើបបានបរិសុទ្ធឡើងវិញ។ |
រីឯកូនដំបូងរបស់គោ និងចៀម នោះក៏ត្រូវឲ្យមកយើងដែរ គឺត្រូវទុកឲ្យនៅជាមួយមេរបស់វារយៈពេលប្រាំពីរថ្ងៃ លុះដល់ថ្ងៃទីប្រាំបី នោះត្រូវឲ្យមកយើង។
អ្នករាល់គ្នានឹងបានជាមនុស្សបរិសុទ្ធដល់យើង ដូច្នេះ មិនត្រូវបរិភោគសាច់ដែលត្រូវសត្វព្រៃហែកស៊ីនៅឯទីវាលឡើយ គឺត្រូវបោះចោលទៅឲ្យឆ្កែស៊ីវិញ។
ខ្ញុំក៏ប្រកែកថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល៍ ព្រលឹងទូលបង្គំមិនដែលត្រូវស្មោកគ្រោកឡើយ តាំងពីក្មេងរហូតដល់សព្វថ្ងៃនេះ ទូលបង្គំមិនដែលទទួលទានអ្វីដែលស្លាប់ ឬដែលត្រូវសត្វណាហែកហួរឡើយ ក៏មិនដែលមានសាច់គួរខ្ពើមចូលក្នុងមាត់ទូលបង្គំដែរ»។
ពួកសង្ឃមិនត្រូវស៊ីសាច់សត្វដែលស្លាប់ដោយជំងឺ ឬស្លាប់ដោយសត្វណាបានខាំហែក ទោះបើជាសត្វហើរ ឬសត្វជើងបួនក្តី»។
ដ្បិតសត្វទាំងនោះនឹងនាំឲ្យអ្នករាល់គ្នាត្រឡប់ទៅជាមិនស្អាតបាន អ្នកណាដែលប៉ះពាល់ខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច
ហើយអ្នកណាដែលចាប់កាន់ខ្មោចវា យកទៅឯណា អ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច។
ហើយសត្វណាដែលមានបាតជើងទន់ ក្នុងពួកសត្វដែលដើរជើងបួន នោះត្រូវរាប់ទាំងអស់ជាមិនស្អាតដល់អ្នករាល់គ្នា អ្នកណាដែលប៉ះពាល់ខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច
អ្នកណាដែលចាប់កាន់ខ្មោចវាយកទៅឯណា នោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច ដ្បិតសត្វទាំងនោះត្រូវរាប់ជាមិនស្អាតដល់អ្នករាល់គ្នា។
ក្នុងបណ្ដាសត្វលូនវារទាំងប៉ុន្មាន ត្រូវរាប់សត្វទាំងនោះជាសត្វមិនស្អាតដល់អ្នករាល់គ្នា កាលណាវាងាប់ហើយ បើអ្នកណាបានប៉ះពាល់ នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច។
បើសត្វណាមួយនោះងាប់ហើយ ធ្លាក់ទៅប៉ះលើរបស់អ្វី របស់នោះក៏ទៅជាមិនស្អាតហើយ ទោះបើជាប្រដាប់ដែលធ្វើពីឈើឬសម្លៀកបំពាក់ ឬស្បែក ឬការុងក្តី គឺប្រដាប់ណាក៏ដោយដែលសម្រាប់ប្រើ នោះត្រូវតែត្រាំចុះក្នុងទឹក ប្រដាប់នោះត្រូវរាប់ជាមិនស្អាតរហូតដល់ល្ងាច រួចទើបបានស្អាតវិញ
បើសត្វណាដែលសម្រាប់ជាអាហារដល់អ្នករាល់គ្នាបានងាប់ទៅ ហើយមានអ្នកណាប៉ះពាល់នឹងខ្មោចវា អ្នកនោះត្រូវនៅមិនស្អាតរហូតដល់ល្ងាច
ឯអ្នកណាដែលបរិភោគសាច់នៃខ្មោចវា នោះត្រូវបោកសម្លៀកបំពាក់ចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច ហើយអ្នកណាដែលលើកខ្មោចនោះយកទៅឯណា នោះក៏ត្រូវបោកសម្លៀកបំពាក់ចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាចដែរ។
បើអ្នកណាពាល់របស់អ្វីដែលបាននៅក្រោមអ្នកនោះ នោះត្រូវនៅជាស្មោកគ្រោករហូតដល់ល្ងាច ហើយអ្នកណាដែលចាប់លើករបស់ណាមួយនោះ ក៏ត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច។
អ្នកណាដែលពាល់គ្រែរបស់នាង នោះត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច
បើអ្នកណាពាល់គ្រែរបស់អ្នកនោះ ត្រូវឲ្យបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
គេមិនត្រូវបរិភោគសត្វដែលស្លាប់ដោយខ្លួនឯង ឬដែលសត្វអ្វីបានហែកហួរ ជាការដែលនាំឲ្យខ្លួនមិនស្អាតនោះឡើយ យើងនេះជាព្រះយេហូវ៉ា។
ឯខ្លាញ់សត្វណាដែលស្លាប់ឯង ឬត្រូវសត្វព្រៃហែកហួរ នោះនឹងប្រើធ្វើការអ្វីផ្សេងក៏បាន តែមិនត្រូវបរិភោគឡើយ។
ត្រូវឲ្យមនុស្សស្អាតនោះប្រោះលើមនុស្សសៅហ្មង នៅថ្ងៃទីបី និងនៅថ្ងៃទីប្រាំពីរ រួចត្រូវជម្រះអ្នកនោះឲ្យបានស្អាតនៅថ្ងៃទីប្រាំពីរ។ ត្រូវឲ្យអ្នកនោះបោកសម្លៀកបំពាក់របស់ខ្លួន ហើយងូតទឹកចេញ រួចនៅពេលល្ងាច អ្នកនោះនឹងបានស្អាត។
នេះជាច្បាប់ដល់គេរហូតតទៅ។ អ្នកដែលបានប្រោះទឹកធ្វើពិធីជម្រះកាយឲ្យគេ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួនចេញ ហើយអ្នកណាដែលប៉ះពាល់ទឹកនោះ នឹងត្រូវសៅហ្មងរហូតដល់ល្ងាច។
រីឯអ្នកដែលបានដុតគោក្រមុំ នោះ ក៏ត្រូវបោកសម្លៀកបំពាក់របស់ខ្លួនដោយទឹក ហើយងូតទឹកចេញដែរ តែគាត់ត្រូវសៅហ្មងរហូតដល់ល្ងាច។
មិនត្រូវបរិភោគសត្វណាដែលងាប់ដោយឯកឯងឡើយ គឺអ្នករាល់គ្នាអាចឲ្យសត្វនោះដល់អ្នកប្រទេសក្រៅ ដែលស្នាក់នៅក្នុងក្រុងរបស់អ្នកបរិភោគបាន ឬលក់ឲ្យសាសន៍ដទៃក៏បាន ដ្បិតអ្នករាល់គ្នាជាប្រជារាស្ត្របរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
ខ្ញុំក៏ជម្រាបលោកថា៖ «លោកម្ចាស់អើយ លោកជ្រាបហើយ»។ លោកក៏ប្រាប់ខ្ញុំថា៖ «អ្នកទាំងនោះជាអ្នកដែលបានចេញពីគ្រាវេទនាយ៉ាងធំមក ពួកគេបានបោកអាវវែងរបស់ខ្លួន ហើយបានធ្វើឲ្យសដោយសារឈាមរបស់កូនចៀម។