Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 17:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ប៉ុន្តែ បើ​មិន​បាន​បោក ឬ​ងូត​ទឹក​ចេញ​ទេ អ្នក​នោះ​ត្រូវ​ទ្រាំទ្រ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ប្រសិន​បើ​គេ​មិន​លាង​សម្លៀក‌បំពាក់ និង​រូប​កាយ​របស់​ខ្លួន​ទេ គេ​មាន​កំហុស​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 តែ​បើ​មិន​បាន​បោក ឬ​ងូត​ទឹក​ចេញ​ទេ អ្នក​នោះ​ត្រូវ​ទ្រាំ‌ទ្រ​ក្នុង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ប្រសិន​បើ​គេ​មិន​លាង​សម្លៀក​បំពាក់ និង​រូប​កាយ​របស់​ខ្លួន​ទេ គេ​មាន​កំហុស​ហើយ»។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 17:16
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពី​ការ​រងទុក្ខ​លំបាក​យ៉ាង​ខ្លាំង​មក ព្រះ‌អង្គ​នឹង​ឃើញ​ពន្លឺ ព្រះ‌អង្គ​នឹង​បាន​ស្កប់‌ស្កល់ តាម​រយៈព្រះតម្រិះ​របស់ព្រះ‌អង្គ។ អ្នក​សុចរិត គឺ​ជា​អ្នក​បម្រើ​របស់​យើង នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​សុច្ចរិត ហើយ​ព្រះ‌អង្គ​នឹង​ទទួល​រង​អំពើ​ទុច្ចរិត​របស់​គេ។


ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ


ហើយ​អស់​អ្នក​ណា​ដែល​បរិ‌ភោគ នោះ​ត្រូវ​ទ្រាំ‌ទ្រ​នឹង​អំពើ​ទុច្ចរិត​របស់​ខ្លួន ដ្បិត​អ្នក​នោះ​បាន​បង្អាប់​តង្វាយ​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​សាសន៍​ខ្លួន។


បើ​មនុស្ស​ណា​យក​បង ឬ​ប្អូន​ស្រី​ខ្លួន ទោះ​បើ​ជា​កូន​ខាង​ឪពុក ឬ​ម្តាយ​ខ្លួន​ក្តី ហើយ​ក៏​ឃើញ​កេរ‌ខ្មាស​នាង នាង​ក៏​ឃើញ​កេរ‌ខ្មាស​របស់​ប្រុស​នោះ យ៉ាង​នោះ​ជា​ការ​គួរ​ខ្មាស​ហើយ អ្នក​ទាំង​ពីរ​នឹង​ត្រូវ​កាត់​ចេញ​នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​សាសន៍​របស់​ខ្លួន ដោយ​ព្រោះ​បាន​បើក​កេរ‌ខ្មាស​បង ឬ​ប្អូន​ស្រី​ខ្លួន អ្នក​នោះ​ត្រូវ​ទ្រាំទ្រ​អំពើ​ទុច្ចរិត​របស់​ខ្លួន។


«បើ​អ្នក​ណា​បាន​ធ្វើ​បាប ដោយ​ឮ​អ្នក​ដែល​បាន​ស្បថ​បំពាន ដែល​អ្នក​ជា​សាក្សី​មិន​ព្រម​ឆ្លើយ​ប្រាប់​អំពី​ការ​ដែល​ខ្លួន​បាន​ឃើញ ឬ​បាន​ឮ អ្នក​នោះ​ត្រូវ​ទទួល​ទោស ។


បើ​អ្នក​ណា​បរិ‌ភោគ​សាច់​នៃ​យញ្ញ‌បូជា​ជា​តង្វាយ​មេត្រី​របស់​ខ្លួន​ក្នុង​ថ្ងៃ​ទី​បី យញ្ញ‌បូជា​នោះ​ឈ្មោះ​ថា ព្រះ​មិន​បាន​ទទួល​ទេ គឺ​ទុក​ដូច​ជា​មិន​បាន​ថ្វាយ​វិញ តង្វាយ​នោះ​នឹង​ត្រឡប់​ទៅ​ជា​របស់​គួរ​ស្អប់​ខ្ពើម អស់​អ្នក​ណា​ដែល​បរិ‌ភោគ នោះ​នឹង​ត្រូវ​មាន​ទោស​ដែរ។


ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អង្គ​មិន​ត្រូវ​លាង​ជើង​ឲ្យ​ទូល​បង្គំ​ឡើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក អ្នក​គ្មាន​ចំណែក​ជា​មួយ​ខ្ញុំ​ទេ»។


ព្រះ‌គ្រីស្ទ​ក៏យ៉ាង​នោះ​ដែរ គឺ​ក្រោយ​ពីបាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​តែ​មួយ​ដង ដើម្បី​ដក​បាប​របស់​មនុស្ស​ជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្ដង​ទៀត​ជា​លើក​ទីពីរ មិន​មែន​សម្រាប់​អំពើ​បាប គឺដើម្បី​សង្គ្រោះ​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ‌អង្គ។


ព្រះ‌អង្គ​បាន​ផ្ទុក​អំពើ​បាប​របស់​យើង ក្នុង​ព្រះ​កាយ​ព្រះ‌អង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប ហើយ​រស់​ខាង​ឯ​សេចក្តី​សុចរិត។ អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ ដោយ​សារ​ស្នាម​របួស​របស់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម