ក៏ត្រូវថ្វាយតង្វាយដុត និងតង្វាយម្សៅនៅលើអាសនាឲ្យបានធួននឹងអ្នកនោះដែរ នោះនឹងបានស្អាតហើយ។
លេវីវិន័យ 14:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដល់ថ្ងៃទីប្រាំពីរ អ្នកនោះត្រូវកោរសក់ កោរពុកមាត់ និងចិញ្ចើម និងរោមខ្លួនទាំងអស់ចេញ ព្រមទាំងបោកសម្លៀកបំពាក់ ហើយងូតទឹកផង នោះនឹងបានស្អាតហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីប្រាំពីរ គាត់ត្រូវកោរសក់ ពុកចង្កា រោមចិញ្ចើម និងរោមទាំងអស់របស់ខ្លួនសាជាថ្មីម្ដងទៀត។ គាត់ត្រូវបោកសម្លៀកបំពាក់ ហើយងូតទឹក ទើបគាត់បានបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ថ្ងៃទី៧ អ្នកនោះត្រូវកោរសក់ កោរពុកមាត់ នឹងចិញ្ចើម ហើយរោមខ្លួនទាំងអស់ចេញ ព្រមទាំងបោកសំលៀកបំពាក់ ហើយងូតទឹកផង នោះនឹងបានស្អាតហើយ។ អាល់គីតាប នៅថ្ងៃទីប្រាំពីរគាត់ត្រូវកោរសក់ពុកចង្ការោមចិញ្ចើម និងរោមទាំងអស់របស់ខ្លួនសាជាថ្មីម្តងទៀត។ គាត់ត្រូវបោកសម្លៀកបំពាក់ ហើយងូតទឹកទើបគាត់បានបរិសុទ្ធ។ |
ក៏ត្រូវថ្វាយតង្វាយដុត និងតង្វាយម្សៅនៅលើអាសនាឲ្យបានធួននឹងអ្នកនោះដែរ នោះនឹងបានស្អាតហើយ។
អ្នកដែលបានញែកជាស្អាត ត្រូវបោកសម្លៀកបំពាក់ខ្លួន ព្រមទាំងកោរសក់ ហើយងូតទឹកចេញ រួចនឹងបានស្អាត ហើយនឹងចូលទៅក្នុងជំរំបាន តែត្រូវនៅខាងក្រៅទីលំនៅរបស់ខ្លួនប្រាំពីរថ្ងៃ។
ប្រសិនបើមានអ្នកណាម្នាក់ស្លាប់ភ្លាមមួយរំពេចនៅជិតខ្លួន ធ្វើឲ្យសៅហ្មងដល់សក់ដែលបានញែកជាបរិសុទ្ធ នោះគេត្រូវកោរសក់ចេញក្នុងថ្ងៃដែលបានជម្រះខ្លួនឲ្យបានស្អាត គឺត្រូវកោរសក់នៅថ្ងៃទីប្រាំពីរ។
អ្នកត្រូវធ្វើពិធីសម្អាតគេយ៉ាងដូច្នេះ គឺត្រូវប្រោះទឹកសម្អាតពួកគេឲ្យបានបរិសុទ្ធ ត្រូវឲ្យគេយកកាំបិតកោររោមនៅលើខ្លួនរបស់គេទាំងមូល ត្រូវបោកសម្លៀកបំពាក់ ហើយត្រូវជម្រះខ្លួនឲ្យបានស្អាតផង។