បើរោគកើតឡើងនៅក្នុងផ្ទះនោះម្តងទៀត នៅក្រោយពេលដែលបានយកថ្មទាំងនោះចេញ ព្រមទាំងកោសជញ្ជាំង និងបូកជាថ្មីហើយ
លេវីវិន័យ 14:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះសង្ឃត្រូវចូលទៅពិនិត្យមើល បើឃើញថារោគនោះបានរាលដាលឡើងនៅក្នុងផ្ទះមែន នោះគឺជាឃ្លង់ស៊ីបង្ខូចហើយ ផ្ទះនោះស្មោកគ្រោកពិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យត្រូវពិនិត្យម្ដងទៀត។ បើលោកឃើញស្នាមរាលដាលនៅក្នុងផ្ទះ បានសេចក្ដីថាជាស្លែដែលមិនអាចបំបាត់បាន ហើយផ្ទះនោះមិនបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវឲ្យសង្ឃចូលទៅពិនិត្យមើល បើឃើញថារោគនោះបានរាលដាលឡើងនៅក្នុងផ្ទះមែន នោះគឺជាឃ្លង់ស៊ីបង្ខូចហើយ ផ្ទះនោះស្មោកគ្រោកពិត អាល់គីតាប អ៊ីមុាំត្រូវពិនិត្យម្តងទៀត។ បើគាត់ឃើញស្នាមរាលដាលនៅក្នុងផ្ទះ បានសេចក្តីថាជាស្លែដែលមិនអាចបំបាត់បាន ហើយផ្ទះនោះមិនបរិសុទ្ធ។ |
បើរោគកើតឡើងនៅក្នុងផ្ទះនោះម្តងទៀត នៅក្រោយពេលដែលបានយកថ្មទាំងនោះចេញ ព្រមទាំងកោសជញ្ជាំង និងបូកជាថ្មីហើយ
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា យើងនឹងឲ្យបណ្ដាសានោះចេញទៅ នឹងចូលទៅក្នុងផ្ទះរបស់ចោរ ហើយទៅក្នុងផ្ទះរបស់អ្នកដែលស្បថបំពានដោយនូវឈ្មោះយើង ក៏នឹងនៅជាប់ក្នុងផ្ទះគេ ព្រមទាំងធ្វើឲ្យផ្ទះនោះសូន្យទៅ ទោះទាំងឈើ និងថ្មផង»។