លោកបានចេញពីទីនោះឡើងទៅក្រុងបេត-អែល ពេលលោកកំពុងតែទៅតាមផ្លូវនោះ មានពួកក្មេងជំទង់ប្រុសៗចេញពីទីក្រុងមក ពោលពាក្យមើលងាយដល់លោកថា៖ «អាតម្ពែកអើយ ឡើងទៅ! អាតម្ពែកអើយ ឡើងទៅចុះ!»។
លេវីវិន័យ 13:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នកណាជ្រុះសក់ក្បាលអស់ អ្នកនោះតម្ពែកហើយ តែស្អាតទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាបុរសម្នាក់ជ្រុះសក់ទៅជាតម្ពែក នោះគេនៅជាមនុស្សបរិសុទ្ធដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកណាជ្រុះសក់ក្បាលអស់ អ្នកនោះទំពែកហើយ តែស្អាតទេ អាល់គីតាប កាលណាបុរសម្នាក់ជ្រុះសក់ទៅជាទំពែក នោះគេនៅជាមនុស្សបរិសុទ្ធដដែល។ |
លោកបានចេញពីទីនោះឡើងទៅក្រុងបេត-អែល ពេលលោកកំពុងតែទៅតាមផ្លូវនោះ មានពួកក្មេងជំទង់ប្រុសៗចេញពីទីក្រុងមក ពោលពាក្យមើលងាយដល់លោកថា៖ «អាតម្ពែកអើយ ឡើងទៅ! អាតម្ពែកអើយ ឡើងទៅចុះ!»។
គេបានឡើងទៅឯវិហារ ហើយក៏ទៅឯឌីបូន ជាទីខ្ពស់ ដើម្បីយំ សាសន៍ម៉ូអាប់ទ្រហោពិលាបនឹងក្រុងនេបូរ និងក្រុងមេឌីបា គេបានកោរសក់ក្បាលគ្រប់គ្នា ក៏កាត់ពុកចង្កាទាំងអស់គ្នាដែរ។
នោះសង្ឃត្រូវពិនិត្យមើល បើឃើញថាស្នាមភ្លឺៗនៅក្នុងស្បែកអ្នកនោះបែបសៗ នោះគឺជាស្រែងដែលបានកើតមកនៅស្បែក អ្នកនោះស្អាតទេ។
យើងនឹងធ្វើឲ្យបុណ្យទាំងប៉ុន្មានរបស់អ្នករាល់គ្នា ទៅជាការយំសោក ហើយឲ្យបទចម្រៀងរបស់អ្នករាល់គ្នា ទៅជាពាក្យទំនួញ។ យើងនឹងធ្វើឲ្យគ្រប់ទាំងចង្កេះស្លៀកពាក់សំពត់ធ្មៃ ហើយឲ្យគ្រប់ទាំងក្បាលទៅជាត្រងោល។ យើងនឹងធ្វើឲ្យមានការយំសោក ដូចគេយំសោកនឹងកូនតែមួយ ហើយចុងបំផុតនៃការនោះនឹងដូចជាថ្ងៃជូរល្វីង។
ដូច្នេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ ដើម្បីឲ្យអ្នករាល់គ្នាស្តាប់តាមសេចក្តីប៉ងប្រាថ្នារបស់បាបនោះឡើយ។
ខ្ញុំនិយាយតាមរបៀបមនុស្សលោកដូច្នេះ ព្រោះតែភាពទន់ខ្សោយខាងសាច់ឈាមរបស់អ្នករាល់គ្នា ដ្បិតដូចដែលពីដើម អ្នករាល់គ្នាបានប្រគល់អវយវៈរបស់ខ្លួន ឲ្យធ្វើជាបាវបម្រើឲ្យសេចក្តីស្មោកគ្រោក និងសេចក្តីទទឹងច្បាប់ កាន់តែច្រើនឡើងយ៉ាងណា ឥឡូវនេះ ចូរប្រគល់អវយវៈរបស់អ្នករាល់គ្នា ធ្វើជាបាវបម្រើឲ្យសេចក្តីសុចរិតវិញ ដើម្បីឲ្យបានបរិសុទ្ធយ៉ាងនោះដែរ។
ប្រសិនបើព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ទោះជារូបកាយត្រូវស្លាប់ ព្រោះតែបាបក៏ដោយ តែព្រះវិញ្ញាណនាំឲ្យមានជីវិត ព្រោះតែសេចក្តីសុចរិត។
អ្នករាល់គ្នាដឹងហើយ ពីដំបូងខ្ញុំបានប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នាទាំងសុខភាពខាងសាច់ឈាមទន់ខ្សោយ