នោះសង្ឃត្រូវពិនិត្យមើល បើឃើញដូចជាខូងទាបជាងស្បែក មានទាំងរោមឆ្មារលឿងស្លាំង នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជារមាស់ ជាឃ្លង់នៅក្បាល ឬនៅចង្កា
លេវីវិន័យ 13:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចដល់ថ្ងៃទីប្រាំពីរ ត្រូវពិនិត្យមើលម្តងទៀត បើរោគនោះមិនបានរាលដាលនៅស្បែក ហើយមើលទៅដូចជាមិនខូងទាបជាងស្បែកទេ នោះសង្ឃត្រូវប្រកាសថា ជាស្អាតវិញ ហើយអ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញ នោះនឹងបានស្អាតហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះគម្រប់ពេលប្រាំពីរថ្ងៃហើយ បូជាចារ្យត្រូវពិនិត្យកន្លែងកើតអង្គែម្ដងទៀត បើអង្គែមិនរាលដាលទៅលើស្បែក ហើយគ្មានស្នាមខូងទេ បូជាចារ្យត្រូវប្រកាសថា គាត់ជាមនុស្សបរិសុទ្ធ។ គាត់ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយគាត់នឹងបានបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើរោគនោះមិនបានរាលដាលនៅស្បែក ហើយមើលទៅដូចជាមិនខូងទាបជាងស្បែកទេ នោះត្រូវឲ្យសង្ឃប្រកាសថា ជាស្អាតវិញ ហើយអ្នកនោះត្រូវបោកសំលៀកបំពាក់ខ្លួនចេញ នោះនឹងបានស្អាតហើយ អាល់គីតាប លុះគំរប់ពេលប្រាំពីរថ្ងៃហើយ អ៊ីមុាំត្រូវពិនិត្យកន្លែងកើតអង្គែម្តងទៀត បើអង្គែមិនរាលដាលទៅលើស្បែក ហើយគ្មានស្នាមខូងទេអ៊ីមុាំត្រូវប្រកាសថាគាត់ជាមនុស្សបរិសុទ្ធ។ គាត់ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយគាត់នឹងបានបរិសុទ្ធ។ |
នោះសង្ឃត្រូវពិនិត្យមើល បើឃើញដូចជាខូងទាបជាងស្បែក មានទាំងរោមឆ្មារលឿងស្លាំង នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជារមាស់ ជាឃ្លង់នៅក្បាល ឬនៅចង្កា
នោះត្រូវកោរឲ្យអ្នកនោះចេញ តែត្រង់កន្លែងដែលកើតរោគ នោះមិនត្រូវកោរទេ ហើយសង្ឃត្រូវបង្ខាំងអ្នកដែលកើតរោគនោះទុកនៅប្រាំពីរថ្ងៃ
ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ គឺត្រូវល្បងមើលឲ្យស្គាល់វិញ្ញាណទាំងនោះវិញ ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះឬយ៉ាងណា ដ្បិតមានហោរាក្លែងក្លាយជាច្រើនបានចេញមកក្នុងលោកីយ៍នេះហើយ។
"យើងស្គាល់កិច្ចការទាំងប៉ុន្មានដែលអ្នកធ្វើ ស្គាល់ការនឿយហត់ និងសេចក្ដីអត់ធ្មត់របស់អ្នកហើយ ក៏ដឹងថា អ្នកមិនអាចទ្រាំនឹងមនុស្សអាក្រក់បានផង គឺអ្នកបានល្បងលអស់អ្នកដែលហៅខ្លួនថាជាសាវក តែមិនមែនជាសាវកទេ ក៏បានឃើញថា អ្នកទាំងនោះជាអ្នកកុហក។