Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 13:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 នោះ​ត្រូវ​កោរ​ឲ្យ​អ្នក​នោះ​ចេញ តែ​ត្រង់​កន្លែង​ដែល​កើត​រោគ នោះ​មិន​ត្រូវ​កោរ​ទេ ហើយ​សង្ឃ​ត្រូវ​បង្ខាំង​អ្នក​ដែល​កើត​រោគ​នោះ​ទុក​នៅ​ប្រាំពីរ​ថ្ងៃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 អ្នក​ជំងឺ​ត្រូវ​កោរ​សក់​របស់​ខ្លួន តែ​មិន​ត្រូវ​កោរ​ត្រង់​កន្លែង​កើត​អង្គែ​ឡើយ។ បូជា‌ចារ្យ​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 នោះ​ត្រូវ​កោរ​ឲ្យ​អ្នក​នោះ​ចេញ តែ​ត្រង់​កន្លែង​ដែល​កើត​រោគ នោះ​មិន​ត្រូវ​កោរ​ទេ ហើយ​ត្រូវ​ឲ្យ​សង្ឃ​បង្ខាំង​អ្នក​ដែល​កើត​រោគ​នោះ​ទុក​នៅ​៧​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 អ្នក​ជំងឺ​ត្រូវ​កោរ​សក់​របស់​ខ្លួន តែ​មិន​ត្រូវ​កោរ​ត្រង់​កន្លែង​កើត​អង្គែ​ឡើយ។ អ៊ីមុាំ​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ទៀត។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 13:33
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​សង្ឃ​ត្រូវ​ពិនិត្យ​មើល បើ​ឃើញ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក មាន​ទាំង​រោម​ឆ្មារ​លឿង​ស្លាំង នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​រមាស់ ជា​ឃ្លង់​នៅ​ក្បាល ឬ​នៅ​ចង្កា


រួច​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​ឃើញ​ថា រោគ​នោះ​មិន​បាន​រាល‌ដាល​ទៅ​ទៀត​ទេ ហើយ​គ្មាន​រោម​ដែល​លឿង​ស្លាំង​ផង ក៏​មិន​ឃើញ​មាន​ភាព​ខូង​ទាប​ជាង​ស្បែក​ដែរ


រួច​ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​រោគ​នោះ​មិន​បាន​រាល‌ដាល​នៅ​ស្បែក ហើយ​មើល​ទៅ​ដូច​ជា​មិន​ខូង​ទាប​ជាង​ស្បែក​ទេ នោះ​សង្ឃ​ត្រូវ​ប្រកាស​ថា ជា​ស្អាត​វិញ ហើយ​អ្នក​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន​ចេញ នោះ​នឹង​បាន​ស្អាត​ហើយ


ប៉ុន្តែ ប្រសិន‌បើ​ស្នាម​ដែល​នៅ​ស្បែក​នោះ​ស មើល​ទៅ​មិន​មែន​ខូង​ទាប​ជាង​ស្បែក​ទេ ហើយ​បើ​រោម​មិន​បាន​ទៅ​ជា​ស នោះ​សង្ឃ​ត្រូវ​បង្ខាំង​អ្នក​ដែល​មាន​រោគ​នោះ​ទុក​នៅ​ប្រាំពីរ​ថ្ងៃ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម