Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 13:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 រួច​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​រោគ​នោះ​មិន​បាន​រាល‌ដាល​នៅ​ស្បែក ហើយ​មើល​ទៅ​ដូច​ជា​មិន​ខូង​ទាប​ជាង​ស្បែក​ទេ នោះ​ត្រូវ​ឲ្យ​សង្ឃ​ប្រកាស​ថា ជា​ស្អាត​វិញ ហើយ​អ្នក​នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ នោះ​នឹង​បាន​ស្អាត​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 រួច​ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​រោគ​នោះ​មិន​បាន​រាល‌ដាល​នៅ​ស្បែក ហើយ​មើល​ទៅ​ដូច​ជា​មិន​ខូង​ទាប​ជាង​ស្បែក​ទេ នោះ​សង្ឃ​ត្រូវ​ប្រកាស​ថា ជា​ស្អាត​វិញ ហើយ​អ្នក​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន​ចេញ នោះ​នឹង​បាន​ស្អាត​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 លុះ​គម្រប់​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ហើយ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​កន្លែង​កើត​អង្គែ​ម្ដង​ទៀត បើ​អង្គែ​មិន​រាល‌ដាល​ទៅ​លើ​ស្បែក ហើយ​គ្មាន​ស្នាម​ខូង​ទេ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ។ គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​គាត់​នឹង​បាន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 លុះ​គំរប់​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ហើយ អ៊ីមុាំ​ត្រូវ​ពិនិត្យ​កន្លែង​កើត​អង្គែ​ម្តង​ទៀត បើ​អង្គែ​មិន​រាល​ដាល​ទៅ​លើ​ស្បែក ហើយ​គ្មាន​ស្នាម​ខូង​ទេ​អ៊ីមុាំ​ត្រូវ​ប្រកាស​ថា​គាត់​ជា​មនុស្ស​បរិសុទ្ធ។ គាត់​ត្រូវ​បោក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​គាត់​នឹង​បាន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 13:34
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក មាន​ទាំង​រោម​ឆ្មារ​លឿង​ស្លាំង នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​ទឹលម៉ូវ ជា​ឃ្លង់​នៅ​ក្បាល ឬ​នៅ​ចង្កា


នោះ​ត្រូវ​កោរ​ឲ្យ​អ្នក​នោះ​ចេញ តែ​ត្រង់​កន្លែង​ដែល​កើត​រោគ នោះ​មិន​ត្រូវ​កោរ​ទេ ហើយ​ត្រូវ​ឲ្យ​សង្ឃ​បង្ខាំង​អ្នក​ដែល​កើត​រោគ​នោះ​ទុក​នៅ​៧​ថ្ងៃ


តែ​បើ​រោគ​នោះ​រាល‌ដាល​ធំ​ឡើង​នៅ​នា​ស្បែក ក្នុង​ពេល​ក្រោយ​ដែល​អ្នក​នោះ​បាន​ស្អាត​ហើយ


ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ ចូរ​ល្បង​វិញ្ញាណ​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​ដឹង​ជា​មក​ពី​ព្រះ ឬ​មិន​មែន ដ្បិត​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​កើត​មក​ក្នុង​លោកីយ​នេះ​ហើយ


ចូរ​មាន​ចិត្ត​អាណិត​ដល់​ពួក​អ្នក​ខ្លះ ដែល​មាន​សេចក្ដី​សង្ស័យ​ផង


អញ​ស្គាល់​អស់​ទាំង​ការ​ដែល​ឯង​ធ្វើ នឹង​សេចក្ដី​នឿយ‌ហត់ ហើយ​សេចក្ដី​អត់‌ធ្មត់​របស់​ឯង​ហើយ ក៏​ដឹង​ថា ឯង​ទ្រាំ​នឹង​មនុស្ស​អាក្រក់​ពុំ​បាន​ផង គឺ​ឯង​បាន​ល្បង​ល​ពួក​អ្នក ដែល​ហៅ​ខ្លួន​ជា​សាវក តែ​មិន​មែន​ជា​សាវក​ទេ ក៏​បាន​ឃើញ​ថា អ្នក​ទាំង​នោះ​ជា​ពួក​ភូត‌ភរ​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម