នៅលើដំបូលផ្ទះ និងនៅក្នុងផ្លូវនៃស្រុកម៉ូអាប់ មានឮសុទ្ធតែសូរទំនួញគ្រប់កន្លែង ដ្បិតយើងបានបំបែកសាសន៍ម៉ូអាប់ ដូចជាភាជនៈដែលឥតមានអ្នកណាចូលចិត្តឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
លេវីវិន័យ 11:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯគ្រប់ទាំងប្រដាប់ធ្វើពីដីដែលសត្វណាមួយនោះធ្លាក់ចូលទៅក្នុង នោះរបស់អ្វីដែលនៅក្នុងប្រដាប់នោះក៏ទៅជាមិនស្អាតហើយ ត្រូវបំបែកប្រដាប់នោះចោលចេញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើសត្វណាមួយធ្លាក់ចូលទៅក្នុងក្អមធ្វើអំពីដី អ្វីៗដែលនៅក្នុងនោះនឹងទៅជាមិនបរិសុទ្ធ ហើយក្អមនោះក៏ត្រូវតែបំបែកចោលដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯគ្រប់ទាំងប្រដាប់ធ្វើពីដីដែលសត្វណាមួយនោះធ្លាក់ចូលទៅក្នុង នោះរបស់អ្វីដែលនៅក្នុងប្រដាប់នោះក៏ទៅជាមិនស្អាតហើយ ត្រូវបំបែកប្រដាប់នោះចោលចេញ អាល់គីតាប ប្រសិនបើសត្វណាមួយធ្លាក់ចូលទៅក្នុងក្អមធ្វើអំពីដី អ្វីៗដែលនៅក្នុងនោះនឹងទៅជាមិនហាឡាល់ ហើយក្អមនោះក៏ត្រូវតែបំបែកចោលដែរ។ |
នៅលើដំបូលផ្ទះ និងនៅក្នុងផ្លូវនៃស្រុកម៉ូអាប់ មានឮសុទ្ធតែសូរទំនួញគ្រប់កន្លែង ដ្បិតយើងបានបំបែកសាសន៍ម៉ូអាប់ ដូចជាភាជនៈដែលឥតមានអ្នកណាចូលចិត្តឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ឯអាហារណាសម្រាប់បរិភោគដែលមានទឹកចាក់មកលើ នោះទៅជាមិនស្អាតហើយ ឬទឹកណាសម្រាប់ផឹកដែលនៅក្នុងប្រដាប់ណាមួយ នោះក៏ទៅជាមិនស្អាតដែរ
ហើយរបស់អ្វីក៏ដោយ ដែលកម្ទេចខ្មោចនៃសត្វទាំងនោះធ្លាក់មកលើ នោះក៏ទៅជាមិនស្អាត ទោះបើជាគុកភ្លើង ឬជើងក្រាន នោះត្រូវបំបែកចោលចេញ ព្រោះបានទៅជាមិនស្អាតហើយ ក៏ត្រូវរាប់ជាមិនស្អាតដល់អ្នករាល់គ្នាផង
ត្រូវដុតសម្លៀកបំពាក់នោះចោល ទោះបើធ្វើពីរោមចៀម ឬពីខ្លូតទេស ដែលកើតតាមអំបោះអន្ទង ឬអំបោះចាក់ក្តី ព្រមទាំងរបស់អ្វីធ្វើពីស្បែកដែលមានរោគនោះផង ដ្បិតរោគនោះ គឺជាឃ្លង់ដែលស៊ីបង្ខូច ត្រូវដុតក្នុងភ្លើងទៅ។
ត្រូវឲ្យគេរំលំផ្ទះនោះ ព្រមទាំងថ្ម ទាំងឈើ និងបាយអទាំងអស់ចេញ ហើយនាំយកទាំងអស់ទៅចាក់នៅក្រៅទីក្រុង ត្រង់កន្លែងស្មោកគ្រោកទៅ។
ឯប្រដាប់ណាធ្វើពីដីដែលមនុស្សហូរខ្ទុះចាប់កាន់ នោះត្រូវបំបែកចោលចេញ ហើយគ្រប់ទាំងប្រដាប់ធ្វើពីឈើ នោះត្រូវលាងនឹងទឹកចេញដែរ។
ត្រូវធ្វើតង្វាយនោះលាយនឹងប្រេងចាក់ចុះក្នុងពុម្ព ត្រូវលាយឲ្យសព្វ ជាតង្វាយម្សៅដែលបានចម្អិនជាដុំៗ ហើយត្រូវថ្វាយទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ប៉ុន្តែ ថ្លាងណាដែលប្រើស្ងោរសាច់នោះ ត្រូវតែបំបែកចោល ឬបើជាឆ្នាំងលង្ហិនវិញ នោះត្រូវតែដុសលាងសម្អាតក្នុងទឹកចេញ។
ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឲ្យត្រឡប់ដូចជាព្រះកាយដ៏រុងរឿងរបស់ព្រះអង្គ ដោយសារព្រះចេស្តារបស់ព្រះអង្គ ដែលបង្ក្រាបគ្រប់ទាំងអស់ឲ្យនៅក្រោមអំណាចរបស់ព្រះអង្គ។