Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 11:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ហើយ​របស់​អ្វី​ក៏​ដោយ ដែល​កម្ទេច​ខ្មោច​នៃ​សត្វ​ទាំង​នោះ​ធ្លាក់​មក​លើ នោះ​ក៏​ទៅ​ជា​មិន​ស្អាត ទោះ​បើ​ជា​គុក​ភ្លើង ឬ​ជើង​ក្រាន នោះ​ត្រូវ​បំបែក​ចោល​ចេញ ព្រោះ​បាន​ទៅ​ជា​មិន​ស្អាត​ហើយ ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​អ្នក​រាល់​គ្នា​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ប្រសិន​បើ​មាន​ខ្មោច​សត្វ​ធ្លាក់​ទៅ​លើ​វត្ថុ​ប្រើ‌ប្រាស់​ណា​មួយ ទោះ​បី​ចង្ក្រាន ឬ​ឡ​ក្ដី វត្ថុ​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​តែ​កម្ទេច​ចោល ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​វត្ថុ​ទាំង​នោះ​ជា​វត្ថុ​មិន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ហើយ​របស់​អ្វី​ក៏​ដោយ ដែល​កំទេច​ខ្មោច​នៃ​សត្វ​ទាំង​នោះ ធ្លាក់​មក​លើ នោះ​ក៏​ទៅ​ជា​មិន​ស្អាត ទោះ​បើ​ជា​គុក​ភ្លើង ឬ​ជើង‌ក្រាន នោះ​ត្រូវ​បំបែក​ចោល​ចេញ ព្រោះ​បាន​ទៅ​ជា​មិន​ស្អាត​ហើយ ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ប្រសិន​បើ​មាន​ខ្មោច​សត្វ​ធ្លាក់​ទៅ​លើ​វត្ថុ​ប្រើ​ប្រាស់​ណា​មួយ ទោះ​បី​ចង្ក្រាន ឬ​ឡ​ក្តី វត្ថុ​នោះ​នឹង​ទៅ​ជា​មិន​ហាឡាល់ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​តែ​កំទេច​ចោល ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​វត្ថុ​ទាំង​នោះ​ជា​វត្ថុ​មិន​ហាឡាល់។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 11:35
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដង​ភ្នំ​ជា​ទី​រក​ស៊ី​របស់​វា វា​ខំ​ស្វែង​រក​អស់​ទាំង​ស្លឹក​ខៀវ​ខ្ចី។


ឯ​គ្រប់​ទាំង​ប្រដាប់​ធ្វើ​ពី​ដី​ដែល​សត្វ​ណា​មួយ​នោះ​ធ្លាក់​ចូល​ទៅ​ក្នុង នោះ​របស់​អ្វី​ដែល​នៅ​ក្នុង​ប្រដាប់​នោះ​ក៏​ទៅ​ជា​មិន​ស្អាត​ហើយ ត្រូវ​បំបែក​ប្រដាប់​នោះ​ចោល​ចេញ


ឯ​អាហារ​ណា​សម្រាប់​បរិ‌ភោគ​ដែល​មាន​ទឹក​ចាក់​មក​លើ នោះ​ទៅ​ជា​មិន​ស្អាត​ហើយ ឬ​ទឹក​ណា​សម្រាប់​ផឹក​ដែល​នៅ​ក្នុង​ប្រដាប់​ណា​មួយ នោះ​ក៏​ទៅ​ជា​មិន​ស្អាត​ដែរ


បើ​ជា​រន្ធ​ទឹក ឬ​អណ្តូង​ដែល​មាន​ទឹក​ដក់​នៅ​នោះ​ជា​ស្អាត​ទេ តែ​ទឹក​ដែល​នៅ​ជុំ​វិញ​ខ្មោច​នោះ នឹង​ត្រូវ​រាប់​ជា​មិន​ស្អាត​វិញ


ត្រូវ​ដុត​សម្លៀក‌បំពាក់​នោះ​ចោល ទោះ​បើ​ធ្វើ​ពី​រោម​ចៀម ឬ​ពី​ខ្លូត‌ទេស ដែល​កើត​តាម​អំបោះ​អន្ទង ឬ​អំបោះ​ចាក់​ក្តី ព្រម​ទាំង​របស់​អ្វី​ធ្វើ​ពី​ស្បែក​ដែល​មាន​រោគ​នោះ​ផង ដ្បិត​រោគ​នោះ គឺ​ជា​ឃ្លង់​ដែល​ស៊ី​បង្ខូច ត្រូវ​ដុត​ក្នុង​ភ្លើង​ទៅ។


ឯ​ប្រដាប់​ណា​ធ្វើ​ពី​ដី​ដែល​មនុស្ស​ហូរ​ខ្ទុះ​ចាប់​កាន់ នោះ​ត្រូវ​បំបែក​ចោល​ចេញ ហើយ​គ្រប់​ទាំង​ប្រដាប់​ធ្វើ​ពី​ឈើ នោះ​ត្រូវ​លាង​នឹង​ទឹក​ចេញ​ដែរ។


ប៉ុន្តែ ថ្លាង​ណា​ដែល​ប្រើ​ស្ងោរ​សាច់​នោះ ត្រូវ​តែ​បំបែក​ចោល ឬ​បើ​ជា​ឆ្នាំង​លង្ហិន​វិញ នោះ​ត្រូវ​តែ​ដុស​លាង​សម្អាត​ក្នុង​ទឹក​ចេញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម