ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 10:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ម៉ូសេ​ហៅ​មីសា‌អែល និង​អែល‌សា‌ផាន ជា​កូន​អ៊ូស៊ាល ដែល​ត្រូវ​ជា​មា​របស់​លោក​អើរ៉ុន​មក បង្គាប់​ថា៖ «ចូរ​មក​សែង​ខ្មោច​បង‌ប្អូន​របស់​អ្នក​ចេញ​ពី​មុខ​ទី​បរិសុទ្ធ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​ហៅ​លោក​មីសា‌អែល និង​លោក​អែលសា‌ផាន ជា​កូន​របស់​លោក​អ៊ូ‌ស៊ាល ដែល​ត្រូវ​ជា​ឪពុក​មា​លោក​អើរ៉ុន​មក ហើយ​បង្គាប់​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​មក​យក​សាក‌សព​បងប្អូន​របស់​អ្នក​ពី​ទីសក្ការៈ ចេញ​ទៅ​ក្រៅ​ជំរំ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ម៉ូសេ​លោក​ហៅ​មីសា‌អែល នឹង​អែល‌សា‌ផាន ជា​កូន​អ៊ូស៊ាល ដែល​ត្រូវ​ជា​មា​អើរ៉ុន មក​បង្គាប់​ថា ចូរ​មក​សែង​យក​ខ្មោច​បង​ប្អូន​ឯង ចេញ​ពី​មុខ​ទី​បរិសុទ្ធ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ

សូមមើលជំពូក

អាល់គីតាប

ម៉ូសា​ហៅ​លោក​មីសា‌អែល និង​លោក​អែលសា‌ផាន ជា​កូន​របស់​លោក​អ៊ូស៊ាល​ដែល​ត្រូវ​ជា​ឪពុក​មា​ហារូន​មក ហើយ​បង្គាប់​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​មក​យក​សាក‌សព​បង​ប្អូន​របស់​អ្នក​ពី​ទី​សក្ការៈ​ចេញ​ទៅ​ក្រៅ​ជំរំ»។

សូមមើលជំពូក



លេវី‌វិន័យ 10:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល។


លោក​ម៉ូសេមាន​ទម្លាប់​យក​ត្រសាល​ទៅ​ដំឡើង​នៅ​ខាង​ក្រៅ​ជំរំ គឺ​ឆ្ងាយ​ពី​ជំរំ ហើយ​លោក​ហៅ​ត្រសាល​នោះ​ថា «ត្រសាល​ជំនុំ»។ ឯ​អស់​អ្នក​ណា​ដែល​រក​ព្រះ‌យេហូវ៉ា ត្រូវ​ចេញ​ទៅ​ឯ​ត្រសាល​ជំនុំ ដែល​នៅ​ខាង​ក្រៅ​ជំរំ។


កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល ហើយ​កេហាត់​មាន​អាយុ​រស់​នៅ​បាន​មួយ​រយ​សាម​សិប​បី​ឆ្នាំ។


កូន​របស់​អ៊ូស៊ាល គឺ​មីសា‌អែល អេលសាផាន និង​ស៊ីតទ្រី។


ពួក​កូន​របស់​កេហាត់ តាម​ពូជ​អំបូរ​របស់​គេ​មាន អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល។


ជាមួយ​អេលី‌សាផាន ជា​កូន​អ៊ូស៊ាល និង​ជា​មេ​លើ​វង្សានុវង្ស​របស់​កេហាត់​ជា​ឪពុក។


ពេល​ព្រះ‌អង្គ​ចូល​ទៅ​ជិត​ដល់​ទ្វារ​ក្រុង នោះ​មើល៍ មាន​គេ​សែង​សព​មនុស្ស​ម្នាក់​ចេញ​មក ជា​សព​កូន​ប្រុស​តែ​មួយ​គត់​របស់​ម្តាយ ដែល​ជា​ស្រ្ដី​មេម៉ាយ ហើយ​មាន​មនុស្ស​ជា​ច្រើន​ពី​ក្រុង​នោះ​ហែ​មក​ជា​មួយ​គាត់។


ពួក​យុវជន​ក្រោក​ឡើង រុំ​សព​របស់​គាត់ ហើយ​សែង​ចេញ​យក​ទៅ​កប់។


បុរសៗ​ដែល​គោរព​កោត​ខ្លាច​ព្រះ បាន​យក​សព​លោក​ស្ទេផាន​ទៅ​បញ្ចុះ ហើយ​យំ‌សោក​នឹង​លោក​ជា​ខ្លាំង។