ប៊ូកគីជាកូនអ័ប៊ីសួរ អ័ប៊ីសួរជាកូនភីនេហាស ភីនេហាសជាកូនអេលាសារ អេលាសារជាកូនលោកអើរ៉ុន ជាសម្ដេចសង្ឃ។
លេវីវិន័យ 10:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេក៏ខំរកពពែដែលសម្រាប់ជាតង្វាយលោះបាបនោះ តែឃើញថា គេបានដុតទៅហើយ នោះលោកក៏ខឹងនឹងអេលាសារ និងអ៊ីថាម៉ារ ជាកូនលោកអើរ៉ុន ដែលនៅសល់ ហើយសួរថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេសួររកពពែឈ្មោល ដែលជាតង្វាយរំដោះបាប រួចលោកជ្រាបថាគេបានដុតវាផុតទៅហើយ។ លោកក៏ខឹងនឹងលោកអេឡាសារ ព្រមទាំងលោកអ៊ីថាម៉ារ ជាកូនរបស់លោកអើរ៉ុនដែលនៅរស់។ លោកសួរពួកគេថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេក៏ខំរកពពែដែលសំរាប់ជាដង្វាយលោះបាបនោះ តែឃើញថា គេបានដុតទៅហើយ នោះលោកក៏ខឹងនឹងអេលាសារ ហើយនឹងអ៊ីថាម៉ារ ជាកូនអើរ៉ុន ដែលនៅសល់ ហើយសួរថា អាល់គីតាប ម៉ូសាសួររកពពែឈ្មោល ដែលជាគូរបានរំដោះបាប រួចគាត់ជ្រាបថាគេបានដុតវាផុតទៅហើយ។ គាត់ក៏ខឹងនឹងលោកអេឡាសារ ព្រមទាំងលោកអ៊ីថាម៉ារ ជាកូនរបស់ហារូនដែលនៅរស់។ គាត់សួរពួកគេថា៖ |
ប៊ូកគីជាកូនអ័ប៊ីសួរ អ័ប៊ីសួរជាកូនភីនេហាស ភីនេហាសជាកូនអេលាសារ អេលាសារជាកូនលោកអើរ៉ុន ជាសម្ដេចសង្ឃ។
មិនត្រូវចម្អិនម្សៅនោះ ដោយលាយនឹងដំបែឡើយ យើងបានឲ្យម្សៅនោះ ទុកជាចំណែករបស់គេពីតង្វាយដែលដុតថ្វាយយើង នេះហើយជារបស់បរិសុទ្ធបំផុត ដូចជាតង្វាយសម្រាប់លោះបាប និងតង្វាយដែលថ្វាយដោយព្រោះការរំលងដែរ។
សង្ឃណាដែលជាអ្នកថ្វាយដោយព្រោះបាប នោះត្រូវបរិភោគតង្វាយនោះនៅត្រង់កន្លែងបរិសុទ្ធ គឺនៅទីលានត្រសាលជំនុំ។
ប៉ុន្តែ តង្វាយលោះបាបដែលបានយកឈាមទៅក្នុងត្រសាលជំនុំ ឲ្យបានធួននឹងបាបនៅក្នុងទីបរិសុទ្ធ នោះមិនត្រូវបរិភោគឡើយ គឺត្រូវតែដុតក្នុងភ្លើង ។
បន្ទាប់មក លោកថ្វាយតង្វាយរបស់ប្រជាជន លោកយកពពែជាតង្វាយលោះបាប ដែលសម្រាប់ប្រជាជនមកសម្លាប់ថ្វាយដោយព្រោះបាប ដូចជារបៀបនៃសត្វមុនដែរ។
បន្ទាប់មក ត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា "ចូរយកពពែឈ្មោលមួយសម្រាប់ជាតង្វាយលោះបាប និងកូនគោមួយ ហើយកូនចៀមមួយ ដែលទាំងពីរមានអាយុមួយខួបៗ ហើយឥតខ្ចោះសម្រាប់ជាតង្វាយដុត
រីឯលោកម៉ូសេ លោកជាមនុស្សសុភាពរាបសាណាស់ លើសជាងមនុស្សណាទៀតទាំងអស់នៅលើផែនដី។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកណាខឹងនឹងបងប្អូន នោះនឹងត្រូវជាប់ជំនុំជម្រះ ហើយអ្នកណាជេរប្រមាថបងប្អូនថា "អាចោលម្សៀត" នោះនឹងត្រូវគេនាំទៅជួបក្រុមប្រឹក្សា ហើយបើអ្នកណាថា "អាឆ្កួត" នោះនឹងត្រូវធ្លាក់ទៅក្នុងភ្លើងនរក។
កាលព្រះយេស៊ូវឃើញដូច្នោះ ព្រះអង្គទាស់ព្រះហឫទ័យជាខ្លាំង ហើយមានព្រះបន្ទូលទៅគេថា៖ «ទុកឲ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យរបស់ព្រះជារបស់មនុស្ស ដូចក្មេងៗទាំងនេះឯង»។
ព្រះអង្គងាកទតទៅគេទាំងក្រោធ ហើយមានព្រះហឫទ័យព្រួយនឹងចិត្តរឹងរូសរបស់គេ។ ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃរបស់អ្នកទៅ!» បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើម។
ចូរខឹងចុះ តែកុំឲ្យធ្វើបាប កុំឲ្យសេចក្តីកំហឹងរបស់អ្នករាល់គ្នានៅរហូតដល់ថ្ងៃលិចឡើយ