ហើយព្រំដែននេះ ត្រូវបន្តចុះពីសេផាមទៅដល់រីបឡា ដែលនៅខាងកើតអាយីន រួចចុះទៅដល់ជាយខាងកើតសមុទ្រនេសារ៉ែត។
លូកា 5:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គកំពុងឈរនៅមាត់បឹងគេនេសារ៉ែត ប្រជាជនប្រជ្រៀតគ្នាចូលមករកព្រះអង្គ ដើម្បីស្តាប់ព្រះបន្ទូល។ ព្រះគម្ពីរខ្មែរសាកល កាលមួយមានកើតឡើងដូច្នេះ: នៅពេលហ្វូងមនុស្សកំពុងប្រជ្រៀតព្រះយេស៊ូវ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះ ព្រះអង្គកំពុងឈរនៅមាត់បឹងគេនេសារ៉ែត។ Khmer Christian Bible កាលបណ្ដាជនបានប្រជ្រៀតគ្នាមកឯព្រះអង្គដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះអង្គកំពុងឈរនៅក្បែរមាត់បឹងគេនេសារ៉ែត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងគេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញព្រះអង្គ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់កំពុងឈរនៅមាត់សមុទ្រគេនេសារ៉ែត នោះមានមនុស្សកកកុញប្រជ្រៀតគ្នាមកឯទ្រង់ ដើម្បីនឹងស្តាប់ព្រះបន្ទូល អាល់គីតាប ថ្ងៃមួយ អ៊ីសានៅមាត់បឹងគេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញគាត់ ដើម្បីស្ដាប់បន្ទូលរបស់អុលឡោះ។ |
ហើយព្រំដែននេះ ត្រូវបន្តចុះពីសេផាមទៅដល់រីបឡា ដែលនៅខាងកើតអាយីន រួចចុះទៅដល់ជាយខាងកើតសមុទ្រនេសារ៉ែត។
តាំងពីគ្រារបស់លោកយ៉ូហាន-បាទីស្ទ រហូតមកទល់ពេលនេះ ព្រះរាជ្យនៃស្ថានសួគ៌បានទទួលរងអំពើឃោរឃៅ ហើយមនុស្សឃោរឃៅចាប់យកបានព្រះរាជ្យនៃស្ថានសួគ៌ដោយកម្លាំង
ដោយព្រោះបណ្ដាជន ព្រះអង្គមានព្រះបន្ទូលប្រាប់ពួកសិស្ស ឲ្យរៀបចំទូកមួយសម្រាប់ព្រះអង្គ ក្រែងគេប្រជ្រៀតគ្នាចោមរោមព្រះអង្គ។
ព្រះអង្គចាប់ផ្ដើមបង្រៀននៅមាត់សមុទ្រម្តងទៀត ហើយមានបណ្ដាជនច្រើនកុះករជួបជុំគ្នានៅជុំវិញព្រះអង្គ ដូច្នេះ ព្រះអង្គក៏យាងចុះទៅគង់លើទូក ក្នុងសមុទ្រ ហើយបណ្ដាជនទាំងអស់ នៅលើគោក តាមមាត់សមុទ្រ។
ព្រះអង្គក៏យាងទៅជាមួយគាត់ ហើយមហាជនច្រើនកុះករនាំគ្នាដើរតាម និងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។
កាលព្រះអង្គកំពុងមានព្រះបន្ទូល មានមនុស្សប្រជុំគ្នាមីរដេរដាសស្ទើរតែនឹងជាន់គ្នា ព្រះអង្គចាប់ផ្តើមមានព្រះបន្ទូលទៅពួកសិស្សមុនគេថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី គឺជាពុតត្បុតរបស់គេ។
ព្រះអង្គទតឃើញទូកពីរចតនៅមាត់បឹង តែពួកអ្នកនេសាទបានចេញពីទូកទៅលាងអួនរបស់គេអស់ហើយ។
ថ្ងៃមួយ ព្រះអង្គយាងចុះទូកជាមួយសិស្សព្រះអង្គ ហើយព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរយើងឆ្លងបឹងទៅត្រើយម្ខាង»។ ពួកគេក៏ចេញទូកទៅ
ពេលគេកំពុងចេញទូកទៅ ព្រះអង្គក៏ផ្ទំលក់។ ពេលនោះ មានខ្យល់ព្យុះបក់មកលើបឹង ទឹកក៏ចូលពេញទូក ហើយគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
អារក្សក៏ចេញពីបុរសនោះ ចូលទៅក្នុងជ្រូក ហើយហ្វូងជ្រូកក៏បោលចុះតាមចំណោតច្រាំង ធ្លាក់ទៅក្នុងបឹង លង់ទឹកងាប់អស់ទៅ។
ព្រះយេស៊ូវមានព្រះបន្ទូលសួរថា៖ «អ្នកណាពាល់ខ្ញុំ?»។ កាលគ្រប់គ្នាប្រកែក ពេត្រុសទូលថា៖ «លោកគ្រូ បណ្តាជនកំពុងប្រជ្រៀតគ្នាជុំវិញលោកគ្រូ!»។
ក្នុងចំណោមពីរនាក់ ដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយដើរតាមព្រះអង្គ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់ស៊ីម៉ូន-ពេត្រុស។
ក្រោយមក ព្រះយេស៊ូវយាងឆ្លងទៅត្រើយម្ខាងនៃសមុទ្រកាលីឡេ ដែលហៅថាសមុទ្រទីបេរាស។
ព្រមទាំងតំបន់អារ៉ាបា ដែលមានទន្លេយ័រដាន់ជាព្រំខណ្ឌ ចាប់តាំងពីសមុទ្រគេនេសារ៉ែតរហូតដល់សមុទ្រអារ៉ាបា គឺសមុទ្រអំបិល ត្រង់ជើងភ្នំពីសកាខាងកើត។
ចូរនឹកចាំពីពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា គឺអស់អ្នកដែលប្រកាសព្រះបន្ទូលមកអ្នករាល់គ្នា។ ចូរពិចារណាមើលពីផលនៃជីវិតរបស់លោកទាំងនោះ ហើយត្រាប់តាមជំនឿរបស់ពួកលោកទៅ។
និងតំបន់អារ៉ាបារហូតដល់សមុទ្រគេនេសារ៉ែតខាងកើត ហើយបន្តទៅទិសខាងកើតរហូតដល់សមុទ្រអារ៉ាបា គឺសមុទ្រអំបិល តាមផ្លូវទៅឯបេត-យេស៊ីម៉ូត ហើយនៅខាងត្បូងនោះត្រង់ជើងភ្នំពីសកា
ឯនៅក្នុងជ្រលងភ្នំ មានក្រុងបេត-ហារ៉ាម ក្រុងបេត-នីមរ៉ា ក្រុងស៊ូកូថ និងក្រុងសាផូន គឺជាចំណែកដែលសល់ពីនគររបស់ស៊ីហុន ជាស្តេចក្រុងហែសបូន មានទន្លេយ័រដាន់ជាព្រំប្រទល់ រហូតដល់ចុងបំផុតនៃសមុទ្រគេនេសារ៉ែត ដែលនៅត្រើយទន្លេយ័រដាន់ខាងកើត។