Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 5:1 - Khmer Christian Bible

1 កាល​បណ្ដា​ជន​បាន​ប្រជ្រៀត​គ្នា​មក​ឯ​ព្រះអង្គ​ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ព្រះអង្គ​កំពុង​ឈរ​នៅ​ក្បែរ​មាត់​បឹង​គេនេសារ៉ែត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 កាលមួយមានកើតឡើងដូច្នេះ​: នៅពេល​ហ្វូងមនុស្ស​កំពុង​ប្រជ្រៀត​ព្រះយេស៊ូវ ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ ព្រះអង្គ​កំពុង​ឈរ​នៅ​មាត់បឹង​គេនេសារ៉ែត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កាល​ព្រះ‌អង្គ​កំពុង​ឈរ​នៅ​មាត់​បឹង​គេនេ‌សារ៉ែត ប្រ‌ជាជន​ប្រជ្រៀត​គ្នា​ចូល​មក​រក​ព្រះ‌អង្គ ដើម្បី​ស្តាប់​ព្រះ‌បន្ទូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ថ្ងៃ​មួយ ព្រះ‌យេស៊ូ​គង់​នៅ​មាត់​បឹង​គេនេ‌សារ៉ែត មាន​បណ្ដា‌ជន​ជា​ច្រើន​ប្រជ្រៀត​គ្នា​នៅ​ជុំ‌វិញ​ព្រះអង្គ ដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​ទ្រង់​កំពុង​ឈរ​នៅ​មាត់​សមុទ្រ​គេនេ‌សារ៉ែត នោះ​មាន​មនុស្ស​កក‌កុញ​ប្រជ្រៀត​គ្នា​មក​ឯ​ទ្រង់ ដើម្បី​នឹង​ស្តាប់​ព្រះ‌បន្ទូល

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ថ្ងៃ​មួយ អ៊ីសា​នៅ​មាត់​បឹង​គេនេ‌សារ៉ែត មាន​បណ្ដា‌ជន​ជា​ច្រើន​ប្រជ្រៀត​គ្នា​នៅ​ជុំ‌វិញ​គាត់ ដើម្បី​ស្ដាប់​បន្ទូល​របស់​អុលឡោះ។

សូមមើលជំពូក ចម្លង




លូកា 5:1
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ចាប់​តាំង​ពី​គ្រា​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​មក​ទល់​ពេល​នេះ​ មាន​គេ​ខំ​ប្រឹង​ចាប់​យក​នគរ​ស្ថានសួគ៌​ ហើយ​អ្នក​ខំ​ប្រឹង​ខ្នះខ្នែង​ ចាប់​យក​នគរ​នោះ​បាន​


ពេល​ឆ្លង​ដល់​ត្រើយ​ម្ខាង​ ពួកគេ​បាន​មក​ដល់​តំបន់​គេនេសារ៉ែត។​


ព្រះអង្គ​មាន​បន្ទូល​ទៅ​សិស្ស​ឲ្យ​រៀបចំ​ទូក​មួយ​សម្រាប់​ព្រះអង្គ​ ក្រែង​លោ​មនុស្ស​ប្រជ្រៀត​គ្នា​ចោម​រោម​ព្រះអង្គ​


ព្រះអង្គ​បាន​ចាប់ផ្ដើម​បង្រៀន​ម្ដង​ទៀត​នៅ​មាត់​បឹង​ ហើយ​បណ្ដាជន​បាន​មក​ជួប​ជុំ​គ្នា​យ៉ាង​ច្រើន​កុះករ​នៅ​ជុំវិញ​ព្រះអង្គ​ ដូច្នេះ​ ព្រះអង្គ​យាង​ចុះ​ទៅ​អង្គុយ​លើ​ទូក​ក្នុង​បឹង​ រីឯ​បណ្ដាជន​ទាំង​អស់​ក៏​នៅ​លើ​គោក​តាម​មាត់​បឹង​


ព្រះអង្គ​ក៏​យាង​ទៅ​ជាមួយ​គាត់​ ហើយ​មាន​មនុស្ស​ច្រើន​កុះករ​ដើរ​តាម​ព្រះអង្គ​ ទាំង​ប្រជ្រៀត​ព្រះអង្គ​ផង។​


ពេល​ឆ្លង​ដល់​ដី​គោក​ ពួកគេ​បាន​មក​ដល់​តំបន់​គេនេសារ៉ែត​ ហើយ​ចត​ទូក​នៅ​ទី​នោះ​


ពេល​បណ្ដាជន​រាប់​ពាន់​នាក់​បាន​ប្រជុំគ្នា​ស្ទើរតែ​ជាន់​គ្នា​ ព្រះអង្គ​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ជាមុន​ថា៖​ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​មេ​នំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ដែល​ជា​សេចក្ដី​ពុត​ត្បុត​របស់​ពួកគេ​


ហើយ​ព្រះអង្គ​បាន​ឃើញ​ទូក​ពីរ​នៅ​ក្បែរ​មាត់​បឹង​ ប៉ុន្ដែ​ពួក​អ្នក​នេសាទ​បាន​ចុះ​ពី​ទូក​ទាំង​នោះ​ទៅ​លាង​អួន​អស់​ហើយ។​


នៅ​ថ្ងៃ​មួយ​ ព្រះអង្គ​បាន​យាងចុះ​ទូក​ជាមួយ​ពួក​សិស្ស​ និង​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យើង​ឆ្លង​បឹង​ទៅ​ត្រើយ​ម្ខាង»។​ ពួកគេ​ក៏​ចេញ​ទូក​ទៅ។​


កាល​ពួកគេ​កំពុង​ឆ្លង​ទូក​ ព្រះអង្គ​ក៏​ផ្ទំ​លក់​ នោះ​ខ្យល់​ព្យុះ​ក៏​បក់​មក​លើ​បឹង​ ហើយ​ពួកគេ​ស្ទើរតែ​លិច​ទៅ​ក្នុង​ទឹក​ ព្រមទាំង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់។​


ពួក​អារក្ស​ក៏​ចេញ​ពី​បុរស​នោះ​ចូល​ក្នុង​សត្វ​ជ្រូក​ទាំង​នោះ​ ហ្វូង​ជ្រូក​ក៏​បោល​តាម​ច្រាំង​ចំណោត​ចូល​ទៅ​ក្នុង​បឹង ហើយ​លង់​ទឹក​អស់​ទៅ។​


ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «តើ​នរណា​បាន​ពាល់​ខ្ញុំ?»​ ពេល​មនុស្ស​គ្រប់គ្នា​កំពុងតែ​បដិសេធ​ លោក​ពេត្រុស​ក៏​ទូល​ថា៖​ «លោក​គ្រូ​អើយ!​ បណ្ដាជន​កំពុង​ប្រជ្រៀត​ជុំវិញ​លោក»​


ក្នុង​ចំណោម​សិស្ស​ទាំង​ពីរ​នាក់​ ដែល​បាន​ឮ​លោក​យ៉ូហាន​និយាយ​ ហើយ​បាន​ដើរ​តាម​ព្រះអង្គ​នោះ​ មាន​ម្នាក់​ឈ្មោះ​អន់ទ្រេ​ ជា​ប្អូន​របស់​លោក​ស៊ីម៉ូនពេត្រុស។​


បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​ក៏​យាង​ទៅ​ត្រើយ​ម្ខាង​នៃ​បឹង​កាលីឡេ​ គឺ​បឹង​ទីបេរាស​


​ចូរ​នឹក​ចាំ​ពី​ពួកអ្នក​ដឹកនាំ​របស់​អ្នក​រាល់គ្នា​ដែល​បាន​និយាយ​ប្រាប់​អ្នក​រាល់គ្នា​អំពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ចូរ​សង្កេត​មើល​លទ្ធផល​នៃ​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ​ ហើយ​ត្រាប់​តាម​ជំនឿ​របស់​ពួកគេ​ចុះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម