Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 ក្នុង​ចំណោម​ពីរ​នាក់ ដែល​បាន​ឮ​ពាក្យ​របស់​លោក​យ៉ូហាន ហើយ​ដើរ​តាម​ព្រះ‌អង្គ មាន​ម្នាក់​ឈ្មោះ​អន‌ទ្រេ ជា​ប្អូន​របស់​ស៊ីម៉ូន-ពេត្រុស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

40 ម្នាក់​ក្នុង​អ្នក​ទាំង​ពីរ​ដែល​ឮ​ពី​យ៉ូហាន ហើយ​ទៅតាម​ព្រះអង្គ គឺ​អនទ្រេ​ប្អូនប្រុស​របស់​ស៊ីម៉ូន​ពេត្រុស​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

40 ក្នុង​ចំណោម​សិស្ស​ទាំង​ពីរ​នាក់​ ដែល​បាន​ឮ​លោក​យ៉ូហាន​និយាយ​ ហើយ​បាន​ដើរ​តាម​ព្រះអង្គ​នោះ​ មាន​ម្នាក់​ឈ្មោះ​អន់ទ្រេ​ ជា​ប្អូន​របស់​លោក​ស៊ីម៉ូនពេត្រុស។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 ក្នុង​ចំណោម​សិស្ស​ទាំង​ពីរ​ដែល​បាន​ឮ​ពាក្យ​របស់​លោក​យ៉ូហាន ហើយ​តាម​ព្រះ‌យេស៊ូ​ទៅ​នោះ មាន​ម្នាក់​ឈ្មោះ​អនទ្រេ ជា​ប្អូន​របស់​លោក​ស៊ីម៉ូន​ពេត្រុស*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 ក្នុង​អ្នក​២​នាក់ ដែល​ឮ​យ៉ូហាន​ពោល​នោះ ហើយ​ក៏​តាម​ទ្រង់​ទៅ នោះ​មាន​ម្នាក់​ឈ្មោះ​អនទ្រេ ជា​ប្អូន​ស៊ីម៉ូន-ពេត្រុស

សូមមើលជំពូក ចម្លង

អាល់គីតាប

40 ក្នុង​ចំណោម​សិស្ស​ទាំង​ពីរ​ដែល​បាន​ឮ​ពាក្យ​របស់​យ៉ះយ៉ា ហើយ​តាម​អ៊ីសា​ទៅ​នោះ មាន​ម្នាក់​ឈ្មោះ​អន‌ទ្រេ ជា​ប្អូន​របស់​លោក​ស៊ីម៉ូន​ពេត្រុស។

សូមមើលជំពូក ចម្លង




យ៉ូហាន 1:40
11 ការដាក់ឲ្យឆ្លើយតបគ្នា  

សាវក​ទាំង​ដប់​ពីរ​មាន​ឈ្មោះ​ដូច​ត​ទៅ៖ ទី​មួយ​គឺ ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស និង​អនទ្រេ​ជា​ប្អូន ហើយ​មាន​កូន​របស់​លោក​សេបេដេ គឺ​យ៉ាកុប និង​យ៉ូហាន​ជា​ប្អូន។


កាល​ព្រះ‌អង្គ​កំពុង​ឈរ​នៅ​មាត់​បឹង​គេនេ‌សារ៉ែត ប្រ‌ជាជន​ប្រជ្រៀត​គ្នា​ចូល​មក​រក​ព្រះ‌អង្គ ដើម្បី​ស្តាប់​ព្រះ‌បន្ទូល។


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​មក​មើល​ចុះ!» គេ​ក៏​ទៅ ឃើញ​កន្លែង​ដែល​ព្រះ‌អង្គ​គង់​នៅ ហើយ​គេ​នៅ​ជា​មួយ​ព្រះ‌អង្គ​នៅ​ថ្ងៃ​នោះ។ ពេល​នោះ ប្រហែល​ជា​ម៉ោង​បួន​រសៀល។


គេ​បាន​យាង​ព្រះ‌យេស៊ូវ និង​អញ្ជើញ​ពួក​សិស្ស​របស់​ព្រះ‌អង្គ ទៅ​ចូល​រួម​ពិធី​មង្គល​ការ​នោះ​ដែរ។


ពួក​សិស្ស​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «មាន​អ្នក​ណា​យក​អ្វី​មក​ជូន​លោក​ពិសា​ទេ​ដឹង?»


មាន​សិស្ស​ម្នាក់ ឈ្មោះ​អនទ្រេ ជា​ប្អូន​ស៊ីម៉ូន-ពេត្រុស ទូល​ព្រះ‌អង្គ​ថា៖


កាល​គេ​បាន​ចូល​ក្នុង​ក្រុង​ហើយ គេ​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​នៅ។ សាវក​ទាំង​នោះ​មាន ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស បារថូ‌ឡូមេ ម៉ាថាយ យ៉ាកុប ជា​កូន​អាល់‌ផាយ ស៊ីម៉ូន អ្នក​ជាតិ​និយម និង​យូដាស ជា​កូន​របស់​យ៉ាកុប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម