អ័សារាជាកូនរបស់ហ៊ីលគីយ៉ា ដែលជាកូនរបស់មស៊ូឡាម មស៊ូឡាមជាកូនសាដុក សាដុកជាកូនមេរ៉ាយ៉ូត មេរ៉ាយ៉ូតជាកូនអ័ហ៊ីទូប ដែលជាអ្នកត្រួតត្រាក្នុងព្រះដំណាក់របស់ព្រះ
លូកា 22:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ចេញទៅពិគ្រោះជាមួយពួកសង្គ្រាជ និងពួកមេទ័ពរក្សាព្រះវិហារ ពីរបៀបដែលគាត់នឹងបញ្ជូនព្រះអង្គទៅឲ្យពួកគេ។ ព្រះគម្ពីរខ្មែរសាកល គាត់ចេញទៅ ពិគ្រោះជាមួយពួកនាយកបូជាចារ្យ និងពួកមេតម្រួតអំពីរបៀបដែលគាត់អាចប្រគល់ព្រះយេស៊ូវទៅពួកគេ។ Khmer Christian Bible គាត់បានចេញទៅពិគ្រោះជាមួយពួកសម្ដេចសង្ឃ និងពួកប្រធានឆ្មាំព្រះវិហារពីមធ្យោបាយដែលគាត់អាចប្រគល់ព្រះអង្គទៅឲ្យពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យូដាសបានទៅពិគ្រោះជាមួយពួកនាយកបូជាចារ្យ និងមេក្រុមរក្សាព្រះវិហារ* អំពីឧបាយកលដែលត្រូវបញ្ជូនព្រះអង្គទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចវាទៅនិយាយនឹងពួកសង្គ្រាជ ហើយនឹងពួកមេទ័ពរក្សាព្រះវិហារ ពីបែបដែលនឹងបញ្ជូនទ្រង់ឲ្យដល់គេ អាល់គីតាប យូដាសបានទៅពិគ្រោះជាមួយពួកអ៊ីម៉ាំ និងមេក្រុមរក្សាម៉ាស្ជិទ អំពីឧបាយកលដែលត្រូវបញ្ជូនអ៊ីសាទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។ |
អ័សារាជាកូនរបស់ហ៊ីលគីយ៉ា ដែលជាកូនរបស់មស៊ូឡាម មស៊ូឡាមជាកូនសាដុក សាដុកជាកូនមេរ៉ាយ៉ូត មេរ៉ាយ៉ូតជាកូនអ័ហ៊ីទូប ដែលជាអ្នកត្រួតត្រាក្នុងព្រះដំណាក់របស់ព្រះ
សេរ៉ាយ៉ា ជាកូនហ៊ីលគីយ៉ា ដែលជាកូនមស៊ូឡាម មស៊ូឡាមជាកូនសាដុក សាដុកជាកូនមេរ៉ាយ៉ូត មេរ៉ាយ៉ូតជាកូនអ័ហ៊ីទូប ដែលជាមេគ្រប់គ្រងលើព្រះដំណាក់របស់ព្រះ
ពេលនោះ សិស្សម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ឈ្មោះយូដាសអ៊ីស្ការីយ៉ុត បានទៅជួបពួកសង្គ្រាជ
បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសង្គ្រាជ ពួកមេទ័ពរក្សាព្រះវិហារ និងពួកចាស់ទុំដែលមកចាប់ព្រះអង្គថា៖ «តើអ្នករាល់គ្នាចេញមកទាំងកាន់ដាវ កាន់ដំបង ដូចជាមកចាប់ចោរឬ?
ពេលលោកពេត្រុស និងលោកយ៉ូហាន កំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជននៅឡើយ នោះពួកសង្ឃ មេកងរក្សាព្រះវិហារ និងពួកសាឌូស៊ីក៏មកដល់។
ពេលមេទ័ពរក្សាព្រះវិហារ និងពួកសង្គ្រាជឮដូច្នេះ ពួកគេក៏វិលវល់ក្នុងចិត្តអំពីពួកសាវក ដោយឆ្ងល់ពីហេតុការណ៍ដែលបានកើតឡើង។
ពេលនោះ មេទ័ព និងពួកកងរក្សាព្រះវិហារ ក៏ទៅនាំពួកសាវកមក តែមិនមែនដោយអំពើឃោរឃៅឡើយ ដ្បិតគេខ្លាចប្រជាជនគប់គេនឹងដុំថ្ម។