Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 22:52 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

52 បន្ទាប់​មក ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សង្គ្រាជ ពួក​មេ‌ទ័ព​រក្សា​ព្រះ‌វិហារ និង​ពួក​ចាស់​ទុំ​ដែល​មក​ចាប់​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចេញ​មក​ទាំង​កាន់​ដាវ កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

52 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​នាយកបូជាចារ្យ ពួក​មេតម្រួត​ព្រះវិហារ និង​ពួក​ចាស់ទុំ​ដែល​មក​ចាប់​ព្រះអង្គ​ថា​៖“អ្នករាល់គ្នា​ចេញមក​ទាំង​កាន់​ដាវ​កាន់​ដំបង ដូចជា​តាមចាប់​ចោរប្លន់​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

52 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកអ្នក​ដែល​បាន​មក​ទាស់​នឹង​ព្រះអង្គ​ ពួក​សម្ដេច​សង្ឃ​ ពួក​ប្រធាន​ឆ្មាំ​ព្រះវិហារ​ និង​ពួក​ចាស់​ទុំ​ថា៖​ «តើ​អ្នក​រាល់គ្នា​មក​តទល់​នឹង​ចោរ​ឬ​អី​ បាន​ជា​មាន​ទាំង​ដាវ​ និង​ដំបង​ដូច្នេះ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

52 បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​នាយក​បូជា‌ចារ្យ* មេ​ក្រុម​រក្សា​ព្រះ‌វិហារ និង​ពួក​ព្រឹទ្ធា‌ចារ្យ*​ដែល​មក​ចាប់​ព្រះអង្គ​នោះ​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ បាន​ជា​អស់​លោក​កាន់​ដាវ​កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

52 នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ពួក​សង្គ្រាជ ពួក​មេ​ទ័ព​រក្សា​ព្រះ‌វិហារ នឹង​ពួក​ចាស់‌ទុំ​ដែល​មក​ចាប់​ទ្រង់​ថា តើ​អ្នក​រាល់​គ្នា​ចេញ​មក​ទាំង​កាន់​ដាវ​កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

52 បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ទៅ​ពួក​អ៊ីម៉ាំ មេ​ក្រុម​រក្សា​ម៉ាស្ជិទ និង​ពួក​អះលី‌ជំអ​ដែល​មក​ចាប់​គាត់​នោះ​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ​បាន​ជា​អស់​លោក​កាន់​ដាវ កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ?។

សូមមើលជំពូក ចម្លង




លូកា 22:52
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ សង្ឃ​យេហូ‌យ៉ា‌ដា​បាន​បង្គាប់​ពួក​មេ‌ទ័ព​ដែល​ត្រួត​លើ​ពល‌ទ័ព​ថា៖ «ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ​ទៅ ហើយ​បើ​អ្នក​ណា​តាម​ព្រះ‌នាង នោះ​ត្រូវ​សម្លាប់​គេ​ដោយ​ដាវ​ទៅ»។ ដ្បិត​សង្ឃ​បាន​ប្រាប់​ថា៖ «កុំ​សម្លាប់​ព្រះ‌នាង​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ឡើយ»។


កាល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ នោះ​យូដាស ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ​ក៏​មក​ដល់ ទាំង​មាន​មនុស្ស​ជា​ច្រើន​កាន់​ដាវ និង​ដំបង​មក​ជា​មួយ។ អ្នក​ទាំង​នោះ​ត្រូវ​បាន​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន​ចាត់​ឲ្យ​មក។


នៅ​វេលា​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្តា‌ជន​ថា៖ «តើ​ខ្ញុំ​នេះ​ជា​ចោរ​ឬ បាន​ជា​អ្នក​រាល់​គ្នា​ចេញ​មក​ចាប់​ខ្ញុំ ទាំង​កាន់​ដាវ កាន់​ដំបង​ដូច្នេះ? រាល់​ថ្ងៃ ខ្ញុំ​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ តែ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បទ​គម្ពីរ​ដែល​ចែង​ទុក​មក​ថា "គេ​បាន​រាប់​ព្រះ‌អង្គ​ជា​ពួក​ទទឹង​ច្បាប់" នោះ​ត្រូវ​តែ​បាន​សម្រេច​ក្នុង​ខ្ញុំ ដ្បិត​គ្រប់​សេចក្តី​ដែល​ចែង​ទុក​អំពី​ខ្ញុំ ត្រូវ​តែ​បាន​សម្រេច»។


គាត់​ចេញ​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​សង្គ្រាជ និង​ពួក​មេ‌ទ័ព​រក្សា​ព្រះ‌វិហារ ពី​របៀប​ដែល​គាត់​នឹង​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឲ្យ​ពួក​គេ។


ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឈប់​ប៉ុណ្ណឹង​ចុះ!»។ ព្រះ‌អង្គ​ក៏​ពាល់​ត្រចៀក​អ្នក​នោះ​ឲ្យ​ជា​វិញ។


ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌វិហារ​រាល់​ថ្ងៃ អ្នក​រាល់​គ្នា​មិន​បាន​លូក​ដៃ​មក​ចាប់​ខ្ញុំ​សោះ ប៉ុន្តែ នេះ​ជា​ពេល​វេលា​របស់​អ្នក​រាល់​គ្នា​ហើយ និង​ជា​អំណាច​នៃ​សេចក្តី​ងងឹត​ផង!»។


កាល​ទូល​បង្គំ​នៅ​ជា​មួយ​គេ ទូល​បង្គំ​បាន​រក្សា​គេ ក្នុង​ព្រះ‌នាម​ដែល​ព្រះ‌អង្គ​បាន​ប្រ​ទាន​មក​ទូល​បង្គំ។ ទូល​បង្គំ​បាន​ការ​ពារ​គេ ហើយ​គ្មាន​អ្នក​ណា​មួយ​ត្រូវ​វិនាស​ឡើយ លើក​លែង​តែ​ម្នាក់ ដែល​បាន​តម្រូវ​ឲ្យ​វិនាស​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ។


ពេលនោះ មេទ័ព និង​ពួក​កង​រក្សាព្រះ​វិហារ ក៏​ទៅ​នាំ​ពួក​សាវក​មក តែ​មិន​មែន​ដោយ​អំពើ​ឃោរ​ឃៅឡើយ ដ្បិត​គេ​ខ្លាច​ប្រ‌ជាជន​គប់​គេ​នឹង​ដុំថ្ម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម