Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 11:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 សេ‌រ៉ាយ៉ា ជា​កូន​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​មស៊ូ‌ឡាម មស៊ូ‌ឡាម​ជា​កូន​សាដុក សាដុក​ជា​កូន​មេរ៉ា‌យ៉ូត មេរ៉ា‌យ៉ូត​ជា​កូន​អ័ហ៊ី‌ទូប ដែល​ជា​មេ​គ្រប់​គ្រង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​របស់​លោក​មស៊ូ‌ឡាម ដែល​ជា​កូន​របស់​លោក​សាដុក ដែល​ជា​កូន​របស់​លោក​មេរ៉ា‌យ៉ូត ដែល​ជា​កូន​របស់​លោក​អហ៊ី‌ទូប ដែល​ជា​អ្នក​ដឹក​នាំ​កិច្ចការ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 សេរ៉ាយ៉ា ជា​កូន​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​មស៊ូឡាមៗ ជា​កូន​សាដុកៗ ជា​កូន​មេរ៉ាយ៉ូតៗ ជា​កូន​អ័ហ៊ី‌ទូប ដែល​ជា​មេ​ត្រួត​លើ​ព្រះ‌វិហារ​នៃ​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​របស់​លោក​មស៊ូ‌ឡាម ដែល​ជា​កូន​របស់​លោក​សាដុក ដែល​ជា​កូន​របស់​លោក​មេរ៉ា‌យ៉ូត ដែល​ជា​កូន​របស់​លោក​អហ៊ី‌ទូប ដែល​ជា​អ្នក​ដឹក​នាំ​កិច្ចការ​ក្នុង​ដំណាក់​របស់​អុលឡោះ។

សូមមើលជំពូក ចម្លង




នេហេមា 11:11
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​រាប់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ តាម​ពង្សាវ‌តារ​របស់​គេ ហើយ​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ពួក​ស្តេច​សាសន៍​អ៊ីស្រា‌អែល។ បន្ទាប់​មក ពួក​យូដា​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន ដោយ​ព្រោះ​អំពើ​រំលង​របស់​គេ។


អ័សារា​ជា​កូន​របស់​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​របស់​មស៊ូ‌ឡាម មស៊ូឡាម​ជា​កូន​សាដុក សាដុក​ជា​កូន​មេរ៉ា‌យ៉ូត មេរ៉ាយ៉ូត​ជា​កូន​អ័ហ៊ី‌ទូប ដែល​ជា​អ្នក​ត្រួត‌ត្រា​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ


មើល៍! អ័ម៉ា‌រា ជា​សម្ដេច​សង្ឃ លោក​ត្រួត​លើ​អ្នក​រាល់​គ្នា​ក្នុង​អស់​ទាំង​កិច្ច‌ការ​ខាង​ឯ​ព្រះ‌យេហូវ៉ា ហើយ​សេបា‌ឌា​ជា​កូន​អ៊ីស‌ម៉ា‌អែល លោក​ជា​ចៅ‌ហ្វាយ​លើកុល‌សម្ព័ន្ធ​យូដា ក្នុង​គ្រប់​ទាំង​ការ​ខាង​ឯ​ស្តេច ហើយ​ពួក​លេវី​ក៏​នៅ​ចំពោះ​អ្នក​រាល់​គ្នា​ទុក​ជា​អាជ្ញា ចូរ​ធ្វើ​ការ​ដោយ​ចិត្ត​ក្លាហាន​ចុះ សូម​ព្រះ‌យេហូវ៉ា​គង់​នៅ​ខាង​ណា​ដែល​ត្រឹម‌ត្រូវ​ផង»។


យេហ៊ី‌អែល អ័សា‌ស៊ា ណាហាត់ អេសា‌អែល យេរី‌ម៉ូត យ៉ូសា‌បាឌ អេសាល យីសម៉ា‌គា ម៉ាហាត និង​បេ‌ណា‌យ៉ា គេ​សុទ្ធ​តែ​ជា​អ្នក​ត្រួត​លើការ​នោះ​នៅ​ក្រោម​អំណាច​កូណា‌នា និង​ស៊ីម៉ាយ ប្អូន​លោក តាម​បង្គាប់​ព្រះ‌បាទ​ហេ‌សេ‌គា និង​អ័សារា ជា​អ្នក​គ្រប់‌គ្រង​នៅ​ព្រះ‌ដំណាក់​របស់​ព្រះ។


ផាស‌ហ៊ើរ អ័ម៉ារា ម៉ាលគា


ក្នុង​ចំណោម​ពួក​សង្ឃ​មាន យេ‌ដាយ៉ា ជា​កូន​យ៉ូ‌យ៉ារីប និង​យ៉ាគិន


ព្រម​ទាំង​បង‌ប្អូន​របស់​ពួក​គេ ដែល​ធ្វើ​ការ​នៅ​ក្នុង​ព្រះ‌ដំណាក់ ទាំង​អស់​មាន ៨២២ នាក់ ហើយ​មាន​អ័ដាយ៉ា ជា​កូន​យេ‌រ៉ូហាំ ដែល​ជា​កូន​ពេឡា‌លា ពេឡា‌លាជា​កូន​អាំស៊ី អាំស៊ីជា​កូន​សាការី សាការីជា​កូន​ផាស‌ហ៊ើរ ផាស‌ហ៊ើរ​ជា​កូន​ម៉ាលគា


អេលាសារ ជា​កូន​របស់​សង្ឃ​អើរ៉ុន ត្រូវ​ធ្វើ​ជា​ប្រធាន​លើ​មេ​ដឹកនាំ​របស់​ពួក​លេវី ហើយ​ត្រូវ​មើល​ខុស​ត្រូវ​លើ​អស់​អ្នក​ដែល​ថែរក្សា​ទី​បរិសុទ្ធ។


គាត់​ចេញ​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​សង្គ្រាជ និង​ពួក​មេ‌ទ័ព​រក្សា​ព្រះ‌វិហារ ពី​របៀប​ដែល​គាត់​នឹង​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឲ្យ​ពួក​គេ។


ពេល​មេទ័ព​រក្សា​ព្រះ‌វិហារ និង​ពួក​សង្គ្រាជ​ឮ​ដូច្នេះ ពួកគេ​ក៏​វិល​វល់​ក្នុង​ចិត្តអំពីពួកសាវក ដោយ​ឆ្ងល់​ពី​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម