ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 22:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិ‌ភោគ​នៅ​តុ​ខ្ញុំ ក្នុងព្រះ​រាជ្យ​របស់​ខ្ញុំ ហើយ​ឲ្យ​បាន​អង្គុយ​លើ​បល្ល័ង្ក ជំនុំ‌ជម្រះ​កុល​សម្ព័ន្ធ​ទាំង​ដប់​ពីរ​នៃ​សាសន៍​អ៊ីស្រា‌អែល»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ហូប និង​ផឹក​នៅ​តុ​ខ្ញុំ​ក្នុង​អាណាចក្រ​របស់ខ្ញុំ ហើយ​អ្នករាល់គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក ជំនុំជម្រះ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​អ៊ីស្រាអែល”។

សូមមើលជំពូក

Khmer Christian Bible

ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិភោគ​នៅ​តុ​ជាមួយ​ខ្ញុំ​ក្នុង​នគរ​របស់​ខ្ញុំ​ ហើយ​អ្នក​រាល់គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក​ជំនុំជម្រះ​កុល​សម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ព្រះ‌រាជ្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​បរិភោគ​រួម​តុ​ជា​មួយ​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក ដើម្បី​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ*​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នៅ​តុ​ខ្ញុំ ក្នុង​នគរ​របស់​ខ្ញុំ ហើយ​ឲ្យ​បាន​អង្គុយ​លើ​បល្ល័ង្ក ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២​ផង។

សូមមើលជំពូក

អាល់គីតាប

ក្នុង​នគរ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​បរិភោគ​រួម​តុ​ជា​មួយ​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក ដើម្បី​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល»។

សូមមើលជំពូក



លូកា 22:30
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ‌វង្ស​នៃ​បិតា​ទូល‌បង្គំ បាន​ដូច​ជា​មនុស្ស​ស្លាប់​ហើយ នៅ​ចំពោះ​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ ប៉ុន្តែ ទ្រង់​បាន​ប្រោស​តម្រូវ​ឲ្យ​ទូល‌បង្គំ ជា​បាវ​បម្រើ​នៃ​ទ្រង់ បាន​នៅ​ក្នុង​ពួក​អ្នក​ដែល​បរិ‌ភោគ​នៅ​តុ​របស់​ទ្រង់ ដូច្នេះ តើ​ទូល‌បង្គំ​នៅ​មាន​ច្បាប់​អ្វី​ស្រែក​រក​ព្រះ‌ករុណា​ទៀត?»


គេ​ដូច​ជា​ចៀម​ដែល​តម្រង់​ទៅ​រក ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ សេចក្ដី​ស្លាប់​នឹង​ធ្វើ​ជា​គង្វាល​របស់​គេ ហើយ​មនុស្ស​ទៀង​ត្រង់ នឹង​ជាន់​ឈ្លី​គេ​តាំង​ពី​ព្រលឹម រូប​កាយ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ឥត​មាន​ទី​អាស្រ័យ​ឡើយ។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ក្នុង​ពិភព​លោក​ថ្មី ពេល​កូន​មនុស្ស​អង្គុយ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​មក​តាម​ខ្ញុំ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ដប់​ពីរ ហើយ​ជំនុំ‌ជម្រះ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ​ដែរ។


«មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន សេចក្តី​កម្សត់​ខាង​វិញ្ញាណ ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​អង្គុយ​បរិ‌ភោគ​ជា​មួយ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប នៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌


ពួក​បាវ​បម្រើ​ដែល​ចៅហ្វាយ​មក​ដល់ ហើយ​ឃើញ​ថា​កំពុង​តែ​នៅ​រង់​ចាំ​លោក អ្នក​បម្រើ​នោះ​មាន​ពរហើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា លោក​នឹង​ឲ្យ​អ្នក​ទាំង​នោះ អង្គុយ​នៅ​តុ ហើយ​លោក​នឹង​ក្រវាត់​ចង្កេះ មក​បម្រើ​គេ​វិញ។


កាល​ម្នាក់​ដែល​អង្គុយ​នៅ​តុ​ជា​មួយ​បាន​ឮ​ពាក្យ​ទាំង​នោះ គាត់​ទូល​ព្រះ‌អង្គ​ថា៖ «មាន​ពរ​ហើយ អ្នក​ណា​ដែល​នឹង​បរិ‌ភោគ​ពិធីជប់លៀង​ក្នុង​ព្រះរាជ្យ​របស់​ព្រះ!»។


ប្រសិន‌បើ​យើង​ស៊ូ​ទ្រាំ យើង​នឹង​សោយ​រាជ្យ​ជា​មួយ​ព្រះ‌អង្គ ប្រសិន‌បើ​យើង​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​យើង​វិញ​ដែរ។


យ៉ា‌កុប ជា​អ្នក​បម្រើ​របស់​ព្រះ និង​របស់​ព្រះ‌អម្ចាស់​យេស៊ូវ​គ្រីស្ទ សូម​ជម្រាប​សួរ​ដល់​កុលសម្ព័ន្ធ​ទាំង​ដប់​ពីរ ដែល​ត្រូវ​ខ្ចាត់‌ខ្ចាយ។


ទេវតា​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​សរសេរ​ដូច្នេះ​ថា មាន​ពរ​ហើយ អស់​អ្នក​ដែល​ព្រះ​បាន​ហៅ​មក​បរិ‌ភោគ​ការ​កូន​ចៀម»។ ទេវតា​ពោល​មក​កាន់​ខ្ញុំ​ទៀត​ថា៖ «នេះ​ជា​ព្រះ‌បន្ទូល​ពិត​របស់​ព្រះ»។


អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​យើង ដូច​ជា​យើង​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជា​មួយ​ព្រះ‌វរ‌បិតា​យើង នៅ​លើ​បល្ល័ង្ក​របស់​ព្រះ‌អង្គ​ដែរ។


នៅ​ជុំ​វិញ​បល្ល័ង្ក​នោះ មាន​បល្ល័ង្ក​ម្ភៃ‌បួន​ទៀត ហើយ​មាន​ចាស់​ទុំ​ម្ភៃ‌បួន​នាក់ អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ ស្លៀក​ពាក់​ស និង​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល។