លូកា 22:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានយកពែងមួយមកកាន់ ក៏អរព្រះគុណ រួចមានព្រះបន្ទូលថា៖ «ចូរទទួលយកពែងនេះ ហើយចែកគ្នាពិសាចុះ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះអង្គទ្រង់យកពែង ហើយអរព្រះគុណ រួចមានបន្ទូលថា៖“ចូរទទួលយកពែងនេះ ហើយចែកគ្នាផឹកចុះ។ Khmer Christian Bible រួចព្រះអង្គយកពែងមក ទាំងអរព្រះគុណព្រះជាម្ចាស់ ហើយមានបន្ទូលថា៖ «ចូរទទួលយកពែងនេះ ហើយចែកគ្នាផឹកចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គយកពែងមួយមកកាន់ ហើយអរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកទៅចែកគ្នាពិសាចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់បានទទួលពែងនោះ ក៏អរព្រះគុណ រួចមានបន្ទូលថា ចូរយកពែងនេះចែកគ្នាផឹក អាល់គីតាប អ៊ីសាយកពែងមួយមកកាន់ ហើយអរគុណអុលឡោះ រួចគាត់មានប្រសាសន៍ថា៖ «ចូរយកទៅចែកគ្នាពិសាចុះ។ |
៙ ព្រះអង្គរៀបតុនៅមុខទូលបង្គំ នៅចំពោះខ្មាំងសត្រូវរបស់ទូលបង្គំ ព្រះអង្គចាក់ប្រេងលើក្បាលទូលបង្គំ ពែងទូលបង្គំក៏ពេញហូរហៀរ។
គ្មានអ្នកណាកាច់នំបុ័ងជូនដល់អ្នកសោយសោក ដើម្បីកម្សាន្តចិត្តពីដំណើរអ្នកដែលស្លាប់សោះ ក៏គ្មានអ្នកណាជូនពែងរំលែកទុក្ខដល់គេ ដោយព្រោះគេបាត់បង់ឪពុកម្តាយនោះដែរ។
បន្ទាប់មក ព្រះអង្គបង្គាប់ឲ្យបណ្តាជនអង្គុយនៅលើស្មៅ។ ព្រះអង្គយកនំប៉័ងប្រាំដុំ និងត្រីពីរនោះមក ហើយងើបព្រះភក្ត្រទៅស្ថានសួគ៌អរព្រះគុណ រួចកាច់នំប៉័ងឲ្យទៅពួកសិស្ស ពួកសិស្សក៏ចែកឲ្យបណ្ដាជន។
ទ្រង់ក៏យកនំបុ័ងប្រាំពីរដុំ និងត្រីទាំងនោះមក អរព្រះគុណដល់ព្រះ ហើយកាច់ប្រទានឲ្យពួកសិស្ស ពួកសិស្សក៏យកទៅចែកឲ្យបណ្តាជន។
កាលគេកំពុងបរិភោគ ព្រះយេស៊ូវយកនំបុ័ងមក ហើយអរព្រះគុណ រួចកាច់ប្រទានឲ្យពួកសិស្ស ដោយមានព្រះបន្ទូលថា៖ «ចូរយក ហើយបរិភោគចុះ នេះជារូបកាយខ្ញុំ»។
កាលកំពុងបរិភោគ ព្រះយេស៊ូវយកនំបុ័ងមក ហើយអរព្រះគុណ រួចកាច់ប្រទានដល់ពួកគេ ដោយមានព្រះបន្ទូលថា៖ «ចូរបរិភោគចុះ នេះជារូបកាយខ្ញុំ»។
បន្ទាប់មក ព្រះអង្គយកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានដល់គេ ដោយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ ដែលបានប្រទានមកសម្រាប់អ្នករាល់គ្នា។ ចូរធ្វើពិធីនេះ ដើម្បីរំឭកពីខ្ញុំ»។
ព្រះអង្គបានយកនំបុ័ងប្រាំដុំ និងត្រីពីរ ងើបទតទៅលើមេឃ ហើយអរព្រះគុណ រួចកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យបណ្តាជនបរិភោគ។
អ្នកណាដែលប្រកាន់ថ្ងៃណា នោះគេប្រកាន់ដូច្នោះដោយគោរពព្រះអម្ចាស់ ហើយអ្នកដែលបរិភោគ នោះគេបរិភោគដោយគោរពព្រះអម្ចាស់ ដ្បិតគេអរព្រះគុណដល់ព្រះ ហើយអ្នកណាដែលមិនបរិភោគ នោះគេមិនបរិភោគដោយគោរពព្រះអម្ចាស់ ក៏អរព្រះគុណដល់ព្រះដូចគ្នា។
ពែងនៃព្រះពរ ដែលយើងអរព្រះគុណ តើមិនមែនជាចំណែកនៅក្នុងលោហិតរបស់ព្រះគ្រីស្ទទេឬ? ហើយនំបុ័ងដែលយើងកាច់ តើមិនមែនជាចំណែកនៅក្នុងព្រះកាយរបស់ព្រះគ្រីស្ទទេឬ?
ដ្បិតសេចក្តីដែលខ្ញុំបានបង្រៀនអ្នករាល់គ្នា នោះខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូវត្រូវគេបញ្ជូន ទ្រង់បានយកនំបុ័ងមក
អ្នកនឹងបរិភោគឆ្អែតស្កប់ស្កល់ ហើយថ្វាយព្រះពរព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយព្រោះស្រុកដ៏ល្អ ដែលព្រះអង្គបានប្រទានឲ្យអ្នក។
កាលណាអ្នកចូលទៅក្នុងទីក្រុង នោះអ្នកនឹងឃើញលោកហើយ មុនដែលលោកឡើងទៅពិសានៅលើទីខ្ពស់នោះ ដ្បិតពួកប្រជាជនមិនបរិភោគឡើយ ទាល់តែលោកអញ្ជើញទៅដល់ ព្រោះគឺលោកហើយ ដែលត្រូវឲ្យពរដល់យញ្ញបូជានោះ ទើបពួកភ្ញៀវបរិភោគជាខាងក្រោយ ដូច្នេះ អញ្ជើញអ្នកឡើងទៅចុះ ដ្បិតថ្មើរណេះអ្នកនឹងរកលោកឃើញ»។