ដូច្នេះ សូមព្រះករុណាជ្រាបថា ប្រសិនបើគេសង់ក្រុងនេះឡើងវិញ ហើយកំផែងក៏ហើយជាស្រេច នោះគេនឹងលែងបង់ពន្ធដារ សួយសារអាករ ឬពន្ធផ្លូវ ហើយព្រះករុណានឹងខាតបង់រាជទ្រព្យមិនខាន។
លូកា 20:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ តើគួរឲ្យយើងខ្ញុំបង់ពន្ធថ្វាយសេសារឬទេ?» ព្រះគម្ពីរខ្មែរសាកល តើយើងខ្ញុំបង់ពន្ធថ្វាយសេសារ ត្រូវឬមិនត្រូវ?”។ Khmer Christian Bible តើការបង់ពន្ធដារឲ្យព្រះចៅអធិរាជនោះ ត្រឹមត្រូវតាមវិន័យដែរឬទេ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមលោកប្រាប់យើងខ្ញុំផង តើច្បាប់*របស់យើងអនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ តើបើកឲ្យយើងខ្ញុំបង់ពន្ធថ្វាយសេសារឬទេ អាល់គីតាប សូមតួនប្រាប់យើងខ្ញុំផង តើហ៊ូកុំរបស់យើងអនុញ្ញាតឲ្យបង់ពន្ធដារជូនស្តេចអធិរាជរ៉ូម៉ាំងឬទេ?»។ |
ដូច្នេះ សូមព្រះករុណាជ្រាបថា ប្រសិនបើគេសង់ក្រុងនេះឡើងវិញ ហើយកំផែងក៏ហើយជាស្រេច នោះគេនឹងលែងបង់ពន្ធដារ សួយសារអាករ ឬពន្ធផ្លូវ ហើយព្រះករុណានឹងខាតបង់រាជទ្រព្យមិនខាន។
តាំងពីគ្រាបុព្វបុរសរបស់យើងខ្ញុំ រហូតមកដល់សព្វថ្ងៃ យើងខ្ញុំមានទោសធ្ងន់ណាស់ ហើយដោយព្រោះអំពើទុច្ចរិតរបស់យើងខ្ញុំ បានជាព្រះអង្គប្រគល់យើងខ្ញុំ ពួកស្តេចរបស់យើងខ្ញុំ និងពួកសង្ឃរបស់យើងខ្ញុំ ទៅក្នុងកណ្ដាប់ដៃរបស់ពួកស្តេចស្រុកដទៃ ឲ្យគេសម្លាប់ដោយដាវ ឲ្យគេនាំទៅជាឈ្លើយ ឲ្យគេរឹបយកទ្រព្យសម្បត្តិ ហើយឲ្យមានសេចក្ដីអាម៉ាស់ខ្មាស ដូចជាមានសព្វថ្ងៃនេះ។
មានអ្នកខ្លះផ្សេងទៀតពោលថា៖ «យើងខ្ញុំបានបញ្ចាំស្រែចម្ការរបស់យើងខ្ញុំ ដើម្បីយកប្រាក់ទៅបង់ពន្ធថ្វាយស្តេច
ភោគផលដ៏សម្បូរហូរហៀររបស់ស្រុកនេះ បែរជាទុកសម្រាប់ពួកស្តេច ដែលព្រះអង្គបានតាំងឲ្យគ្រប់គ្រងលើយើងខ្ញុំ ដោយព្រោះអំពើបាបរបស់យើងខ្ញុំ។ ស្តេចទាំងនោះត្រួតត្រាលើរាងកាយយើងខ្ញុំ និងហ្វូងសត្វរបស់យើងខ្ញុំ តាមអំពើចិត្តរបស់គេ ហើយយើងខ្ញុំមានទុក្ខវេទនាជាខ្លាំង»។
លោកឆ្លើយថា៖ «បាទ លោកបង់!» កាលពេត្រុសបានមកដល់ផ្ទះ ព្រះយេស៊ូវមានព្រះបន្ទូលអំពីរឿងនេះជាមុន ដោយសួរថា៖ «ស៊ីម៉ូន តើអ្នកយល់យ៉ាងណា? តើស្តេចនៅលើផែនដី ហូតពន្ធ ឬសួយសារអាករពីអ្នកណា? ពីកូនចៅរបស់ខ្លួន ឬពីអ្នកដទៃ?»
អ្នកទាំងនោះទូលសួរព្រះអង្គថា៖ «លោកគ្រូ យើងខ្ញុំដឹងថា លោកមានប្រសាសន៍ និងបង្រៀនសុទ្ធតែត្រឹមត្រូវទាំងអស់ ហើយលោកមិនយល់មុខមនុស្សណាឡើយ លោកបង្រៀនពីផ្លូវរបស់ព្រះ តាមតែសេចក្តីពិត។
ដោយព្រះអង្គជ្រាបពីឧបាយកលរបស់គេ ក៏មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាល្បងលខ្ញុំដូច្នេះ?
ពួកគេចាប់ផ្តើមចោទប្រកាន់ព្រះអង្គថា៖ «យើងខ្ញុំបានឃើញអ្នកនេះនាំឲ្យសាសន៍យើងវង្វេង ដោយហាមមិនឲ្យបង់ពន្ធថ្វាយសេសារ ហើយលើកខ្លួនឯងថាជាព្រះគ្រីស្ទ គឺជាស្តេច»។
បន្ទាប់មក នៅគ្រាជំរឿនប្រជាជន មានយូដាស ជាអ្នកស្រុកកាលីឡេ បានតាំងខ្លួនឡើងម្នាក់ទៀត ហើយបានបញ្ចុះបញ្ចូលមនុស្សខ្លះឲ្យទៅតាមគាត់។ គាត់ក៏វិនាសបាត់ទៅដែរ ហើយអស់អ្នកដែលចូលដៃជាមួយគាត់ទាំងប៉ុន្មាន ក៏ត្រូវខ្ចាត់ខ្ចាយអស់។
ដូច្នេះ ចូរបង់ជូនអស់លោកទាំងនោះ តាមអ្វីដែលអ្នកត្រូវបង់ចុះ គឺបង់ពន្ធជូនលោកណាដែលអ្នកត្រូវបង់ បង់អាករដល់លោកណាដែលអ្នកត្រូវបង់ ត្រូវកោតខ្លាចចំពោះលោកណាដែលអ្នកត្រូវកោតខ្លាច ហើយត្រូវគោរពដល់លោកណាដែលអ្នកត្រូវគោរព។
នោះអ្នកអាចតាំងឲ្យមានស្តេចគ្រប់គ្រងលើអ្នកបាន តាមដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងជ្រើសរើស។ ត្រូវតាំងម្នាក់ពីចំណោមពួកបងប្អូនរបស់អ្នក ឲ្យធ្វើជាស្តេចលើអ្នកចុះ គឺមិនត្រូវតាំងអ្នកប្រទេសក្រៅ ដែលមិនមែនជាបងប្អូនរបស់អ្នក ឲ្យគ្រប់គ្រងលើអ្នកឡើយ។