Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 20:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 សូម​លោក​ប្រាប់​យើង​ខ្ញុំ​ផង តើ​ច្បាប់*​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធ​ដារ​ថ្វាយ​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង​ឬ​ទេ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 តើ​យើងខ្ញុំ​បង់ពន្ធ​ថ្វាយ​សេសារ ត្រូវឬមិនត្រូវ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 តើ​ការ​បង់​ពន្ធដារ​ឲ្យ​ព្រះចៅ​អធិរាជ​នោះ​ ត្រឹមត្រូវ​តាម​វិន័យ​ដែរ​ឬ​ទេ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ដូច្នេះ តើ​គួរ​ឲ្យ​យើង​ខ្ញុំ​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ដូច្នេះ តើ​បើក​ឲ្យ​យើង​ខ្ញុំ​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 សូម​តួន​ប្រាប់​យើង​ខ្ញុំ​ផង តើ​ហ៊ូកុំ​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធ​ដារ​ជូន​ស្តេច​អធិរាជ​រ៉ូម៉ាំង​ឬ​ទេ?»។

សូមមើលជំពូក ចម្លង




លូកា 20:22
14 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ព្រះ‌ករុណា​ជ្រាប​ថា ប្រសិន​បើ​ពួក​គេ​សង់​ក្រុង​នេះ​ឡើង​វិញ ហើយ​ជួស‌ជុល​កំពែង​ក្រុង ពួក​គេ​មុខ​ជា​ឈប់​បង់​ពន្ធដារ សួយសារ‌អាករ និង​ពន្ធ​ផ្លូវ ធ្វើ​ឲ្យ​ព្រះ‌ករុណា​ខាត​បង់​រាជ‌ទ្រព្យ​មិន​ខាន។


តាំង​ពី​ជំនាន់​ដូនតា​របស់​យើង​ខ្ញុំ រហូត​ដល់​សព្វ​ថ្ងៃ យើង​ខ្ញុំ​មាន​កំហុស​ធ្ងន់​ណាស់។ ដោយ‌សារ​តែ​អំពើ​អាក្រក់​នេះ​ហើយ បាន​ជា​ព្រះអង្គ​ប្រគល់​យើង​ខ្ញុំ ស្ដេច​របស់​យើង​ខ្ញុំ និង​បូជា‌ចារ្យ​របស់​យើង​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​របស់​ប្រជា‌ជាតិ​នានា។ ពួក​គេ​កាប់​សម្លាប់​យើង​ខ្ញុំ​ដោយ​មុខ​ដាវ កៀរ​យើង​ខ្ញុំ​យក​ទៅ​ជា​ឈ្លើយ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង​ខ្ញុំ ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រូវ​អាម៉ាស់​ដូច​សព្វ​ថ្ងៃ។


អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ និង​ចម្ការ​ទំពាំង‌បាយជូរ ដើម្បី​យក​ប្រាក់​ទៅ​បង់​ពន្ធ​ថ្វាយ​ស្ដេច។


ប៉ុន្តែ ភោគ‌ផល​ដ៏​សម្បូណ៌​ហូរ‌ហៀរ​ទាំង​នេះ បែរ​ជា​បម្រុង​ទុក​សម្រាប់​ស្ដេច​នានា ដែល​ព្រះអង្គ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​ចំណុះ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ។ គេ​ត្រួត‌ត្រា​លើ​រូប​កាយ​យើង​ខ្ញុំ និង​ប្រើ‌ប្រាស់​សត្វ​ពាហនៈ​របស់​យើង​ខ្ញុំ តាម​អំពើ​ចិត្ត​របស់​គេ យើង​ខ្ញុំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់!»។


លោក​តប​វិញ​ថា៖ «បាទ! លោក​បង់!»។ កាល​លោក​ពេត្រុស​ទៅ​ដល់​ផ្ទះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​មុន​ថា៖ «ស៊ីម៉ូន! តាម​យោបល់​អ្នក ស្ដេច​នៅ​ផែនដី​នេះ​ទារ​ពន្ធ​អាករ​ពី​នរណា? ពី​បុត្រ​របស់​ស្ដេច ឬ​ពី​អ្នក​ផ្សេង?»។


គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ទាំង​ប៉ុន្មាន​ដែល​លោក​គ្រូ​មាន​ប្រសាសន៍ និង​ពាក្យ​ដែល​លោក​គ្រូ​ប្រៀន‌ប្រដៅ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់។ លោក​គ្រូ​ប្រៀន‌ប្រដៅ​សេចក្ដី​ពិត​អំពី​របៀប​រស់​នៅ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ដោយ​ពុំ​រើស​មុខ​នរណា​ឡើយ។


ព្រះ‌យេស៊ូ​ឈ្វេង​យល់​ពុត‌ត្បុត​របស់​ពួក​គេ ទើប​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖


គេ​នាំ​គ្នា​ចោទ​ប្រកាន់​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​ឃើញ​អ្នក​នេះ​កំពុង​តែ​បំបះ‌បំបោរ​ប្រជា‌រាស្ដ្រ​យើង គឺ​ហាម​គេ​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​ព្រះចៅ​អធិរាជ ហើយ​គាត់​អះ‌អាង​ខ្លួន​ថា ជា​ព្រះ‌គ្រិស្ត* គឺ​ជា​ស្ដេច»។


បន្ទាប់​មក នៅ​ជំនាន់​ដែល​គេ​ជំរឿន​ប្រជា‌ជន មាន​យូដាស​ជា​អ្នក​ស្រុក​កាលី‌ឡេ បាន​លើក​ខ្លួន​ឡើង បញ្ចុះ‌បញ្ចូល​មនុស្ស​ជា​ច្រើន​ឲ្យ​ទៅ​តាម​គាត់។ យូដាស​ក៏​ត្រូវ​គេ​ប្រហារ​ជីវិត​ដែរ ហើយ​អស់​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​គាត់​ក៏​បែក‌ខ្ញែក​គ្នា​អស់​ទៅ។


ត្រូវ​ជូន​លោក​ទាំង​នោះ នូវ​អ្វី​ដែល​បងប្អូន​ត្រូវ​ជូន គឺ​បង់​អាករ​ទៅ​លោក​ណា ដែល​បងប្អូន​ត្រូវ​បង់ បង់​ពន្ធ​ទៅ​លោក​ណា ដែល​បងប្អូន​ត្រូវ​បង់​ពន្ធ កោត​ខ្លាច​លោក​ណា ដែល​បងប្អូន​ត្រូវ​កោត​ខ្លាច គោរព​លោក​ណា ដែល​បងប្អូន​ត្រូវ​គោរព។


អ្នក​ត្រូវ​តែង‌តាំង​ស្ដេច ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ជ្រើស​រើស។ អ្នក​ត្រូវ​តែង‌តាំង​ស្ដេច​ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក គឺ​មិន​ត្រូវ​តែង‌តាំង​ជន​បរទេស ដែល​មិន​មែន​ជា​ជន​រួម​ជាតិ​របស់​អ្នក​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម