លូកា 20:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គទតទៅគេ ហើយមានព្រះបន្ទូលថា៖ «សេចក្តីដែលចែងថា "ថ្មដែលពួកជាងសង់ផ្ទះបានបោះចោល បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក" នោះតើមានន័យដូចម្តេច? ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់សម្លឹងមើលពួកគេ ហើយមានបន្ទូលថា៖“បើដូច្នេះ តើសេចក្ដីដែលមានសរសេរទុកមកថា:‘ថ្មដែលពួកជាងសង់ផ្ទះបដិសេធ បានត្រឡប់ជាថ្មគ្រឹះវិញ’មានន័យដូចម្ដេច? Khmer Christian Bible ព្រះអង្គក៏មើលទៅពួកគេទាំងមានបន្ទូលថា៖ «ចុះតើសេចក្ដីដែលចែងទុកមកថា ថ្មដែលជាងសំណង់បោះបង់ចោលនោះបានត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុងវិញ មានន័យយ៉ាងដូចម្ដេច? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូទតទៅគេ ហើយមានព្រះបន្ទូលថា៖ «ក្នុងគម្ពីរមានចែងថា: “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត” តើពាក្យនេះមានន័យដូចម្ដេច? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់ទតទៅគេ មានបន្ទូលថា ឯសេចក្ដីដែលចែងទុកមកថា «ថ្មដែលជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក» តើមានន័យដូចម្តេច អាល់គីតាប អ៊ីសាសម្លឹងមើលទៅគេ ហើយមានប្រសាសន៍ថា៖ «ក្នុងគីតាបមានចែងថាៈ “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត” តើពាក្យនេះមានន័យដូចម្ដេច?។ |
ហេតុនោះបានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍ យើងដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ទុកជាជើងជញ្ជាំង ជាថ្មដែលបានល្បងហើយ ជាថ្មជ្រុងទីដ៏មានតម្លៃ ដែលដាក់យ៉ាងមាំមួន អ្នកណាដែលជឿ នោះមិនត្រូវភ័យខ្លាចឡើយ។
ថ្មជ្រុងនឹងចេញពីព្រះអង្គមក ហើយទាំងដែកគោល ទាំងធ្នូសម្រាប់ច្បាំង និងគ្រប់ទាំងអ្នកគ្រប់គ្រងជាមួយគ្នាផង។
មើល៍! ថ្មដែលយើងបានដាក់នៅមុខយេសួរ ថ្មតែមួយនោះមានភ្នែកប្រាំពីរ យើងនឹងចារឹកលើថ្មនោះ ហើយយើងនឹងដកអំពើទុច្ចរិតចេញពីស្រុកក្នុងមួយថ្ងៃ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនដែលអានទេឬ? នៅក្នុងបទគម្ពីរចែងថា៖ "ថ្មដែលពួកជាងសង់ផ្ទះបានបោះចោល បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក។ ព្រះអម្ចាស់បានធ្វើការនេះ ហើយជាការដ៏អស្ចារ្យនៅចំពោះភ្នែកយើងខ្ញុំ "។
ព្រះយេស៊ូវទតមើលជុំវិញ ហើយមានព្រះបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «អ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះពិបាកណាស់!»
តើអ្នករាល់គ្នាមិនដែលអានបទគម្ពីរនេះទេឬថា "ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក
ព្រះអង្គងាកទតទៅគេទាំងក្រោធ ហើយមានព្រះហឫទ័យព្រួយនឹងចិត្តរឹងរូសរបស់គេ។ ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃរបស់អ្នកទៅ!» បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើម។
កាលព្រះអង្គយាងទៅជិតដល់ ទតឃើញទីក្រុងហើយ នោះទ្រង់ក៏ព្រះកន្សែងនឹងក្រុងនោះថា៖
ខ្ញុំប្រាប់អ្នករាល់គ្នាថា បទគម្ពីរដែលចែងទុកមកថា "គេបានរាប់ព្រះអង្គជាពួកទទឹងច្បាប់" នោះត្រូវតែបានសម្រេចក្នុងខ្ញុំ ដ្បិតគ្រប់សេចក្តីដែលចែងទុកអំពីខ្ញុំ ត្រូវតែបានសម្រេច»។
ព្រះអម្ចាស់បែរទតមើលពេត្រុស នោះពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលមានព្រះបន្ទូលមកគាត់ថា៖ «មុនដែលមាន់រងាវ អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «នេះហើយជាសេចក្តីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសម្រេចគ្រប់ទាំងសេចក្តីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រឹត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកតម្កើងក្តី»។
ការនេះត្រូវតែបានសម្រេចតាមពាក្យដែលមានចែងនៅក្នុងក្រឹត្យវិន័យរបស់គេ ដែលថា "គេបានស្អប់ខ្ញុំដោយឥតហេតុ"។
ព្រះយេស៊ូវនេះជា "ថ្មដែលអស់លោកជាជាងសង់ផ្ទះបានបោះចោល ទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ" ។
ដែលបានសង់ឡើងលើគ្រឹះរបស់ពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទអង្គទ្រង់ផ្ទាល់ ជាថ្មជ្រុងយ៉ាងឯក។
ដ្បិតមានចែងទុកក្នុងគម្ពីរថា៖ «មើល៍! យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ជាថ្មជ្រុងដែលបានជ្រើសរើស ហើយមានតម្លៃវិសេស អ្នកណាដែលជឿដល់ព្រះអង្គ នោះនឹងមិនត្រូវខ្មាសឡើយ» ។