Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




លូកា 20:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 គឺ​គាត់​នឹង​មក​បំផ្លាញ​ពួក​អ្នក​ធ្វើ​ចម្ការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត»។ ពេល​ពួក​គេ​បាន​ឮ​សេចក្តី​នោះ​ហើយ គេ​ក៏​ទូល​ថា៖ «សូម​កុំ​ឲ្យ​កើត​មាន​ដូច្នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 លោក​នឹង​មក​បំផ្លាញជីវិត​កសិករ​ទាំងនេះ រួច​ប្រគល់​ចម្ការទំពាំងបាយជូរ​ដល់​អ្នកផ្សេងទៀត”។ នៅពេល​ឮ​ដូច្នេះ គេ​ក៏​ពោលថា​៖ “កុំឲ្យ​កើតមាន​ដូច្នោះ​ឡើយ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 គាត់​នឹង​មក​សម្លាប់​ពួក​អ្នក​ចម្ការ​ទាំង​នេះ​វិញ​ ហើយ​ឲ្យ​ចម្ការ​ទំពាំង​បាយជូរ​នោះ​ទៅ​អ្នក​ចម្ការ​ផ្សេង​ទៀត»។​ ពេល​ឮ​ដូច្នេះ​ ពួកគេ​និយាយ​ថា៖​ «សូម​កុំ​ឲ្យ​មាន​រឿង​បែប​នេះ​កើត​ឡើង​ឡើយ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 គឺ​គាត់​មុខ​ជា​មក​សម្លាប់​អ្នក​ថែ‌រក្សា​ចម្ការ​ទាំង​នោះ​មិន​ខាន រួច​ប្រគល់​ចម្ការ​ទំពាំង‌បាយជូរ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត»។ កាល​បាន​ឮ​ព្រះ‌បន្ទូល​នេះ គេ​ពោល​ថា៖ «ទេ! កុំ​ឲ្យ​កើត​មាន​ដូច្នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 គឺ​គាត់​នឹង​មក​បំផ្លាញ​ដល់​ពួក​ធ្វើ​ចំការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ឯ​ទៀត​វិញ កាល​បាន​ឮ​សេចក្ដី​នោះ​ហើយ គេ​ក៏​ទូល​ថា សូម​កុំ​ឲ្យ​បាន​ដូច្នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 គឺ​គាត់​មុខ​ជា​មក​សម្លាប់​អ្នក​ថែ​រក្សា​ចំការ​ទាំង​នោះ​មិន​ខាន រួច​ប្រគល់​ចំការ​ទំពាំង‌បាយ‌ជូរ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត»។ កាល​បាន​ឮ​ពាក្យ​នេះ​គេ​ពោល​ថា៖ «ទេ! កុំ​ឲ្យ​កើត​មាន​ដូច្នោះ​ឡើយ»។

សូមមើលជំពូក ចម្លង




លូកា 20:16
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ចំពោះ​ពួក​ខ្មាំង​សត្រូវ ដែល​មិន​ចង់​ឲ្យ​យើង​សោយ​រាជ្យ​លើ​គេ ចូរ​នាំ​គេ​មក​ទី​នេះ ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​នេះ​ចុះ"»។


ពេល​នោះ លោក​ប៉ុល និង​លោក​បា‌ណា‌បាស​ក៏​មាន​ប្រសាសន៍​យ៉ាង​ក្លា‌ហាន​ថា៖ «យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាសព្រះ‌បន្ទូល​ប្រាប់​អ្នក​រាល់​គ្នាជា​មុន ប៉ុន្តែ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល ហើយដោយ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់​កល្ប​ជា‌និច្ច ឥឡូវ​នេះ យើង​បែរ​ទៅ​រក​ពួក​សាសន៍​ដទៃ​វិញ។


គេ​ទូល​ព្រះ‌អង្គ​ថា៖ «គាត់​នឹង​សម្លាប់​ជន​ពាល​ទាំង​នោះ​ឥត​ត្រា​ប្រណី ហើយ​ប្រវាស់​ចម្ការ​ទៅ​ឲ្យ​អ្នក​ធ្វើ​ចម្ការ​ផ្សេង​ទៀត ដែល​នឹង​ប្រគល់​ផល​ជូន​គាត់​នៅ​រដូវ​ប្រមូល​ផល»។


ស្តេច​មាន​ព្រះ‌ហឫ‌ទ័យ​កេ្រវ‌ក្រោធ​ជា​ខ្លាំង ក៏​ចាត់​ទាហាន​ឲ្យ​ទៅ​បំផ្លាញ​ពួក​ឃាតក​ទាំង​នោះ ហើយ​ដុត​ទី​ក្រុង​របស់​គេ​ចោល។


លុះ​រដូវ​ប្រមូល​ផល​មក​ដល់ គាត់​ក៏​ចាត់​ពួក​អ្នក​បម្រើ​របស់​ខ្លួន​ឲ្យ​ទៅ​ជួប​ពួក​អ្នក​ធ្វើ​ចម្ការ ដើម្បី​ទទួល​យក​ផល​ដែល​ជា​ចំណែក​របស់​គាត់។


តើ​ម្ចាស់​ចម្ការ​នឹង​ធ្វើ​ដូច​ម្តេច? គាត់​នឹង​មក​សម្លាប់​ពួក​អ្នក​ធ្វើ​ចម្ការ​ទាំង​នោះ រួច​ប្រគល់​ចម្ការ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត។


គេ​ក៏​បោះ​គាត់​ទៅ​ក្រៅ​ចម្ការ ហើយ​សម្លាប់​ចោល ដូច្នេះ តើ​ម្ចាស់​ចម្ការ​នោះ​នឹង​ធ្វើ​ដូច​ម្តេច?


មិន​មែន​ដូច្នោះ​ទេ! ទោះ​បី​គ្រប់​គ្នា​ជា​មនុស្ស​ភូត​ភរ​ក្ដី ក៏​ព្រះ​នៅ​តែ​ពិត​ត្រង់​ដែរ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​រាប់​ជា​សុចរិត ពេល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល ហើយ​មាន​ជ័យជម្នះ ពេល​គេ​ជំនុំ​ជម្រះ​ព្រះ‌អង្គ» ។


មិន​មែន​ដូច្នោះ​ទេ! បើ​ព្រះ​ទុច្ចរិត​មែន តើ​ព្រះ‌អង្គ​ជំនុំ‌ជម្រះ​មនុស្ស​លោក​ដូច​ម្ដេច​កើត?


ដូច្នេះ តើ​យើង​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​ទៅ​ជា​ឥត​ប្រយោជន៍ ដោយ​សារ​ជំនឿ​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! ផ្ទុយ​ទៅ​វិញ យើង​លើក​ស្ទួយ​ក្រឹត្យ‌វិន័យ​ទេ​តើ។


ទេ មិន​មែន​ដូច្នោះ​ទេ! យើង​ដែល​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ តើ​ឲ្យ​យើង​នៅ​តែ​រស់​ក្នុង​អំពើ​បាប​ត​ទៅ​ទៀត​ដូច​ម្ដេច​កើត?


ដូច្នេះ ដោយ​ព្រោះ​យើង​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ តើ​យើង​គួរ​ប្រព្រឹត្ត​អំពើ​បាប​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ!


ដូច្នេះ តើ​យើង​គួរ​និយាយ​ដូច​ម្តេច? តើ​គម្ពីរ‌វិន័យ​ជា​បាប​ឬ? មិន​មែន​ដូច្នោះ​ទេ! តែ​បើ​គ្មាន​ក្រឹត្យ‌វិន័យ​ទេ ខ្ញុំ​ក៏​មិន​បាន​ស្គាល់​បាប​ដែរ។ ប្រសិន‌បើ​គម្ពីរ​វិន័យ​មិន​បាន​ចែង​ថា «កុំ​លោភ​លន់ » នោះ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា​លោភ​លន់​ជា​អ្វី​ដែរ។


តើ​អ្វី​ដែល​ល្អ​នេះ​នាំ​ឲ្យ​ខ្ញុំ​ស្លាប់​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! គឺ​បាប​វិញ​ទេ​តើ ដែល​នាំ​ឲ្យ​ខ្ញុំ​ស្លាប់​តាម​រយៈ​អ្វី​ដែល​ល្អ​នោះ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា បាប​គឺ​ជា​បាប ហើយ​តាម​រយៈ​បញ្ញត្តិ​នោះ បាប​ត្រឡប់​ជា​ធ្ងន់​ហួស​ហេតុ។


ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច? តើ​ព្រះ​អយុត្តិធម៌​ឬ? មិន​មែន​ដូច្នោះ​ទេ!


ដូច្នេះ ខ្ញុំ​សួរ​ថា តើ​ព្រះ​បាន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឬ? មិន​មែន​ដូច្នោះ​ទេ! ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ជា​សាសន៍​អ៊ីស្រា‌អែល​ដែរ គឺ​ជា​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ កើត​ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។


ដូច្នេះ ខ្ញុំ​សួរ​ថា តើ​គេ​បាន​ជំពប់​ដើម្បី​ឲ្យ​ដួល​រហូត​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! គឺ​ដោយ​សារ​ការ​ជំពប់​ដួល​របស់​គេ ការ​សង្គ្រោះ​បាន​ទៅ​ដល់​ពួក​សាសន៍​ដទៃ ដើម្បី​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ច្រណែន។


តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា រូប‌កាយ​របស់​អ្នក​រាល់​គ្នា​ជា​អវ‌យវៈ​របស់​ព្រះ​គ្រីស្ទ​ទេ​ឬ? ដូច្នេះ តើ​គប្បី​ឲ្យ​ខ្ញុំ​យក​អវយវៈ​របស់​ព្រះ‌គ្រីស្ទ ទៅ​ធ្វើ​ជា​អវ‌យវៈ​របស់​ស្ត្រី​ពេស្យា​ឬ? ទេ មិន​បាន​ជា​ដាច់​ខាត!


ប៉ុន្ដែ ប្រសិន‌បើ​យើង​សង្វាត​ឲ្យ​បាន​សុចរិត​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​ឃើញ​ខ្លួន​យើង​ថា​ជា​មនុស្ស​មាន​បាបដែរ​នោះ តើ​ព្រះ‌គ្រីស្ទ​ជា​អ្នក​បម្រើ​អំពើ​បាប​ឬ? ទេ មិន​មែន​ទេ!


ដូច្នេះ តើ​ក្រឹត្យ‌វិន័យ​ទាស់​ទទឹង​នឹង​សេចក្ដី​សន្យា​របស់​ព្រះ​ឬ? មិន​មែន​ទេ! ដ្បិត​ប្រសិន‌បើ​មាន​ក្រឹត្យ‌វិន័យ​ណា​ដែល​មនុស្ស​ទទួល ហើយ​អាច​នឹង​ធ្វើ​ឲ្យ​រស់​បាន នោះ​ប្រាកដ​ជា​សេចក្ដី​សុចរិត​នឹង​មក ដោយ‌សារ​ក្រឹត្យ‌វិន័យ​នោះ​ហើយ។


ឯ​ខ្ញុំវិញ សូម​កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ ដែល​ដោយ‌សារ​ឈើ​ឆ្កាង​នោះ លោកីយ៍​បាន​ជាប់​ឆ្កាង​ខាង​ឯ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ជាប់​ឆ្កាង​ខាង​ឯ​លោកីយ៍​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម