៙ ឱព្រះយេហូវ៉ាអើយ បន្ទាល់របស់ព្រះអង្គសុទ្ធតែពិតប្រាកដ ភាពបរិសុទ្ធស័ក្ដិសមនឹងដំណាក់ព្រះអង្គ នៅអស់កល្បតរៀងទៅ។
លូកា 19:46 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយមានព្រះបន្ទូលថា៖ «មានសេចក្តីចែងទុកមកថា "ដំណាក់របស់យើងជាទីសម្រាប់អធិស្ឋាន" តែអ្នករាល់គ្នាបានយកធ្វើជារោងចោរទៅវិញ» ។ ព្រះគម្ពីរខ្មែរសាកល ដោយមានបន្ទូលនឹងពួកគេថា៖“មានសរសេរទុកមកថា:‘ដំណាក់របស់យើងនឹងបានជាដំណាក់នៃការអធិស្ឋាន’ប៉ុន្តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះទៅជាសម្បុកចោរប្លន់ទៅវិញ!”។ Khmer Christian Bible ដោយមានបន្ទូលទៅពួកគេថា៖ «មានសេចក្ដីបានចែងទុកមកថា ដំណាក់របស់យើងជាដំណាក់នៃការអធិស្ឋាន ប៉ុន្ដែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះក្លាយជាសំបុកចោរទៅវិញ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា “ដំណាក់របស់យើងជាកន្លែងសម្រាប់អធិស្ឋាន” តែអ្នករាល់គ្នាបែរជាយកធ្វើសំបុកចោរទៅវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយបន្ទូលថា មានសេចក្ដីចែងទុកមកថា «ដំណាក់អញជាទីសំរាប់អធិស្ឋាន» តែអ្នករាល់គ្នាបានយកធ្វើជារោងចោរវិញ អាល់គីតាប ដោយប្រាប់ទៅគេថា៖ «ក្នុងគីតាបមានចែងថា “ដំណាក់របស់យើងជាកន្លែងសម្រាប់ទូរអា”ទៅវិញ»។ |
៙ ឱព្រះយេហូវ៉ាអើយ បន្ទាល់របស់ព្រះអង្គសុទ្ធតែពិតប្រាកដ ភាពបរិសុទ្ធស័ក្ដិសមនឹងដំណាក់ព្រះអង្គ នៅអស់កល្បតរៀងទៅ។
នោះយើងនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់យើង ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់យើង ដែលសម្រាប់ជាទីអធិស្ឋាន យើងនឹងទទួលអស់ទាំងតង្វាយដុត និងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់យើងត្រូវហៅថា ជាទីអធិស្ឋានសម្រាប់គ្រប់ទាំងសាសន៍។
ព្រះវិហារនេះដែលហៅតាមឈ្មោះយើង តើបានត្រឡប់ជារោងចោរនៅភ្នែកអ្នករាល់គ្នាឬ ? ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គឺខ្លួនយើងបានឃើញការនេះហើយ។
នេះហើយជាច្បាប់នៃព្រះវិហារនៅលើកំពូលភ្នំនោះ ហើយតាមព្រំនៅជុំវិញទាំងអស់ នោះត្រូវជាទីបរិសុទ្ធបំផុត នេះជាច្បាប់នៃព្រះវិហារ»។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មានសេចក្តីចែងទុកមកដូច្នេះ "ដំណាក់របស់យើងត្រូវហៅថា ជាដំណាក់សម្រាប់អធិស្ឋាន" តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះក្លាយជារោងចោរ ទៅវិញ»។
វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបិទព្រះរាជ្យនៃស្ថានសួគ៌នៅចំពោះមុខមនុស្ស។ ខ្លួនអ្នករាល់គ្នាមិនព្រមចូលទេ ហើយក៏មិនបើកឲ្យអស់អ្នកដែលកំពុងចូលនោះ ចូលដែរ។
ព្រះអង្គមានព្រះបន្ទូលបង្រៀនគេថា៖ «តើគ្មានសេចក្តីចែងទុកមកទេឬថា "ដំណាក់របស់យើង ត្រូវហៅថាជាដំណាក់ សម្រាប់អស់ទាំងសាសន៍អធិស្ឋាន ?" ប៉ុន្តែ អ្នករាល់គ្នាយកដំណាក់នេះ ធ្វើជារោងចោរ ទៅវិញ»។