តើអ្នកណាអាចនឹងដកយករបស់ស្អាត ចេញពីរបស់ស្មោកគ្រោកបាន? គ្មានអ្នកណាធ្វើបានឡើយ។
លូកា 1:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតាក៏ឆ្លើយទៅនាងថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុតនឹងគ្របបាំងនាងដោយស្រមោល ហេតុនេះ បុត្រដែលនឹងប្រសូតមកនោះ ជាបុត្របរិសុទ្ធ គេនឹងហៅទ្រង់ថា "ព្រះរាជបុត្រានៃព្រះ"។ ព្រះគម្ពីរខ្មែរសាកល ទូតសួគ៌តបនឹងនាងថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធនឹងសណ្ឋិតលើនាង ហើយព្រះចេស្ដារបស់ព្រះដ៏ខ្ពស់បំផុតនឹងគ្របដណ្ដប់នាង ហេតុនេះហើយបានជាកូនដ៏វិសុទ្ធដែលកើតមកនោះ នឹងត្រូវបានហៅថា ព្រះបុត្រារបស់ព្រះ។ Khmer Christian Bible ទេវតាឆ្លើយតបទៅនាងថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយអំណាចនៃព្រះដ៏ខ្ពស់បំផុតនឹងគ្របបាំងនាងដោយស្រមោល។ ដូច្នេះគេនឹងហៅបុត្រតូចដ៏បរិសុទ្ធដែលនឹងកើតមកនោះថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតា*ឆ្លើយទៅនាងវិញថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធ*នឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធ ដែលត្រូវប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតាក៏ឆ្លើយថា ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល ហេតុដូច្នេះ បុត្របរិសុទ្ធដែលនឹងប្រសូតមកនោះ ត្រូវហៅថាជាព្រះរាជបុត្រានៃព្រះ អាល់គីតាប ម៉ាឡាអ៊ីកាត់ឆ្លើយទៅនាងវិញថា៖ «រសអុលឡោះដ៏វិសុទ្ធនឹងមកសណ្ឋិតលើនាង គឺអំណាចរបស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត នឹងគ្របបាំងនាង។ ហេតុនេះ គេនឹងដាក់ឈ្មោះដល់បុត្រាដ៏វិសុទ្ធ ដែលត្រូវប្រសូតមកនោះថា “បុត្រារបស់អុលឡោះ”។ |
តើអ្នកណាអាចនឹងដកយករបស់ស្អាត ចេញពីរបស់ស្មោកគ្រោកបាន? គ្មានអ្នកណាធ្វើបានឡើយ។
ចំណង់បើម្នាក់ដែលគួរតែខ្ពើម ហើយស្មោកគ្រោក ជាអ្នកដែលផឹកសេចក្ដីអាក្រក់ដូចជាទឹក តើនឹងជាយ៉ាងណាទៅ។
ដូច្នេះ ធ្វើដូចម្តេចឲ្យមនុស្ស បានសុចរិតនៅចំពោះព្រះបាន? ឬធ្វើដូចម្ដេចឲ្យមនុស្ស ដែលកើតពីស្ត្រីមកបានបរិសុទ្ធ?
៙ ខ្ញុំនឹងថ្លែងប្រាប់ពីច្បាប់នេះ គឺព្រះយេហូវ៉ា មានព្រះបន្ទូលមកកាន់ខ្ញុំថា៖ «អ្នកជាកូនរបស់យើង យើងបានបង្កើតអ្នកនៅថ្ងៃនេះ ។
មើល៍ ទូលបង្គំកើតមកក្នុងអំពើទុច្ចរិត ហើយទូលបង្គំមានបាបតាំងពីនៅក្នុងផ្ទៃម្ដាយ។
រីឯកំណើតរបស់ព្រះយេស៊ូវគ្រីស្ទបានកើតឡើងយ៉ាងដូច្នេះ គឺពេលនាងម៉ារា មាតាព្រះអង្គបានភ្ជាប់ពាក្យជាមួយយ៉ូសែប មុនពេលអ្នកទាំងពីររួមរស់នៅជាមួយគ្នា នាងមានគភ៌ដោយព្រះវិញ្ញាណបរិសុទ្ធរួចទៅហើយ។
ប៉ុន្តែ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវតាមួយរូបរបស់ព្រះអម្ចាស់បានលេចមកប្រាប់លោកក្នុងយល់សប្តិថា៖ «យ៉ូសែប ជាពូជពង្សព្រះបាទដាវីឌអើយ កុំខ្លាចនឹងយកនាងម៉ារាមកធ្វើជាប្រពន្ធរបស់អ្នកឡើយ ដ្បិតបុត្រដែលមកចាប់កំណើតក្នុងផ្ទៃនាង គឺមកពីព្រះវិញ្ញាណបរិសុទ្ធទេ។
ហើយអស់អ្នកដែលនៅក្នុងទូក ក៏ថ្វាយបង្គំព្រះអង្គទាំងពោលថា៖ «ព្រះអង្គពិតជាព្រះរាជបុត្រារបស់ព្រះមែន!»។
ពេលមេទ័ព និងពួកទាហានដែលនៅចាំយាមព្រះយេស៊ូវជាមួយលោក ឃើញផែនដីរញ្ជួយ និងហេតុការណ៍កើតឡើងដូច្នោះ គេភ័យខ្លាចជាខ្លាំង ហើយពោលថា៖ «អ្នកនេះពិតជាព្រះរាជបុត្រារបស់ព្រះមែន!»
មេល្បួងក៏ចូលមក ហើយទូលព្រះអង្គថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន ចូរបង្គាប់ឲ្យដុំថ្មទាំងនេះក្លាយជានំបុ័ងទៅ!»។
វាស្រែកឡើងថា «ព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែតអើយ! តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយយើង? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយ ព្រះអង្គជាអង្គបរិសុទ្ធរបស់ព្រះ»។
ដើម្បីជួបនឹងស្ត្រីព្រហ្មចារីម្នាក់ ដែលជាគូដណ្តឹងរបស់បុរសម្នាក់ឈ្មោះយ៉ូសែប ជាពូជព្រះបាទដាវីឌ ហើយស្ត្រីព្រហ្មចារីនោះឈ្មោះម៉ារា។
ម៉ារាសួរទៅទេវតាថា៖ «តើធ្វើដូចម្តេចឲ្យការនេះសម្រេចទៅបាន បើខ្ញុំនៅក្រមុំព្រហ្មចារីដូច្នេះ?»
មើល៍! អេលីសាបិត ជាញាតិរបស់នាងក៏មានផ្ទៃពោះជាកូនប្រុស ក្នុងកាលដែលនាងមានវ័យចាស់ហើយដែរ នាងមានផ្ទៃពោះប្រាំមួយខែហើយ គឺអ្នកដែលគេបានហៅថាជាស្ត្រីអារ។
ខ្ញុំបានឃើញ ហើយក៏ធ្វើបន្ទាល់ថា ព្រះអង្គនេះហើយជាព្រះរាជបុត្រារបស់ព្រះមែន»។
ណាថាណែលទូលព្រះអង្គថា៖ «រ៉ាប៊ី លោកពិតជាព្រះរាជបុត្រារបស់ព្រះ! លោកជាស្តេចនៃសាសន៍អ៊ីស្រាអែលមែន!»
តែសេចក្ដីដែលបានកត់ត្រាទុកនេះ គឺដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវពិតជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះមែន ហើយឲ្យអ្នករាល់គ្នាដែលជឿបានជីវិត ដោយសារព្រះនាមព្រះអង្គ។
កាលកំពុងធ្វើដំណើរតាមផ្លូវ គេក៏មកដល់កន្លែងមានទឹក ហើយអ្នកកម្រៀវនោះមានប្រសាសន៍ថា៖ «មើល៍! ទីនេះមានទឹក តើមានអ្វីរាំងរាខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកឬទេ?»
តែខាងព្រះវិញ្ញាណនៃសេចក្ដីបរិសុទ្ធ ត្រូវបានតែងតាំងជាព្រះរាជបុត្រារបស់ព្រះ ប្រកបដោយព្រះចេស្តា ដោយព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។
ពីដើម យើងទាំងអស់គ្នាក៏បានរស់នៅតាមតណ្ហាខាងសាច់ឈាមរបស់យើង ក្នុងចំណោមអ្នកទាំងនោះដែរ ដោយប្រព្រឹត្តតាមសេចក្តីប៉ងប្រាថ្នារបស់គំនិតខាងសាច់ឈាម ហើយយើងជាប់នៅក្នុងសេចក្ដីក្រោធតាំងកំណើត ដូចជាមនុស្សឯទៀតដែរ។
ដ្បិតសម្តេចសង្ឃរបស់យើង មិនមែនព្រះអង្គមិនចេះអាណិតអាសូរ ដល់ភាពទន់ខ្សោយរបស់យើងនោះទេ គឺព្រះអង្គត្រូវរងការល្បងលគ្រប់បែបយ៉ាង ដូចយើងដែរ តែមិនបានប្រព្រឹត្តអំពើបាបឡើយ។