លោកអាប់រ៉ាមក៏ជឿតាមព្រះយេហូវ៉ា ហើយដោយសារជំនឿរបស់លោក ព្រះអង្គបានរាប់លោកជាសុចរិត ។
រ៉ូម 4:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើគម្ពីរចែងដូចម្តេច? គម្ពីរចែងថា «លោកអ័ប្រាហាំបានជឿព្រះ ហើយជំនឿនោះបានរាប់ជាសុចរិតដល់លោក» ។ ព្រះគម្ពីរខ្មែរសាកល តើព្រះគម្ពីរចែងដូចម្ដេច? “អ័ប្រាហាំបានជឿព្រះ ដូច្នេះការនេះត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់”។ Khmer Christian Bible តើបទគម្ពីរចែងយ៉ាងដូចម្ដេចដែរ? បទគម្ពីរចែងថា៖ «លោកអ័ប្រាហាំជឿព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏រាប់គាត់ជាសុចរិត ដោយសារជំនឿនោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតក្នុងគម្ពីរមានចែងថា «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឲ្យសុចរិត ដោយយល់ដល់ជំនឿនេះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើគម្ពីរថាដូចម្តេច គម្ពីរថា «អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្ដីជំនឿនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក» អាល់គីតាប ដ្បិតក្នុងគីតាបមានចែងថា «អ៊ីព្រហ៊ីមជឿលើអុលឡោះតាអាឡា ហើយទ្រង់រាប់សេចក្តីជំនឿនោះទុកជាសេចក្តីសុចរិចដល់គាត់»។ |
លោកអាប់រ៉ាមក៏ជឿតាមព្រះយេហូវ៉ា ហើយដោយសារជំនឿរបស់លោក ព្រះអង្គបានរាប់លោកជាសុចរិត ។
ចូរទៅបើកគម្ពីរបញ្ញត្តិ និងសេចក្ដីបន្ទាល់មើល បើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះ នោះគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ
តើអ្នករាល់គ្នាមិនដែលអានបទគម្ពីរនេះទេឬថា "ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក
ព្រះមិនបានបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គ ដែលទ្រង់ស្គាល់ជាមុននោះឡើយ។ តើអ្នករាល់គ្នាមិនជ្រាបសេចក្ដីដែលគម្ពីរថ្លែងពីលោកអេលីយ៉ា ពីដំណើរដែលលោកទូលអង្វរដល់ព្រះ ទាស់នឹងសាសន៍អ៊ីស្រាអែលទេឬ? លោកទូលថា៖
ហើយលោកបានទទួលទីសម្គាល់នៃការកាត់ស្បែកនេះ ទុកជាត្រានៃសេចក្តីសុចរិត ដែលលោកមានដោយសារជំនឿ កាលពីលោកមិនទាន់កាត់ស្បែកនៅឡើយ ដើម្បីឲ្យលោកបានធ្វើជាឪពុកដល់មនុស្សទាំងអស់ដែលជឿ ដោយមិនបានកាត់ស្បែក ដើម្បីឲ្យព្រះរាប់អ្នកទាំងនោះជាសុចរិត
ចំពោះអ្នកដែលមិនធ្វើការ តែជឿដល់ព្រះ ដែលរាប់មនុស្សទមិឡល្មើសជាសុចរិត នោះព្រះអង្គរាប់អ្នកនោះជាសុចរិត ដោយសារជំនឿរបស់គេ។
ដូច្នេះ តើព្រះពរនេះ ចំពោះតែពួកអ្នកកាត់ស្បែក ឬពួកអ្នកមិនកាត់ស្បែកដែរ? ដ្បិតយើងនិយាយថា ព្រះបានរាប់លោកអ័ប្រាហាំជាសុចរិត ដោយសារជំនឿរបស់លោក។
ដ្បិតមានបទគម្ពីរថ្លែងទៅកាន់ផារ៉ោនថា៖ «យើងបានតាំងអ្នកឡើងសម្រាប់ការនេះឯង គឺដើម្បីបង្ហាញចេស្ដារបស់យើងតាមរយៈអ្នក ដើម្បីឲ្យកិត្តិនាមរបស់យើងបានឮខ្ចរខ្ចាយពាសពេញផែនដីទាំងមូល» ។
យ៉ាងនោះក៏សម្រេចតាមបទគម្ពីរដែលចែងថា៖ «លោកអ័ប្រាហាំបានជឿដល់ព្រះ ហើយព្រះអង្គបានរាប់សេចក្តីនោះជាសុចរិតដល់លោក» ដូច្នេះ ព្រះក៏ហៅលោកថាជាមិត្តសម្លាញ់របស់ព្រះអង្គ។
ឬតើអ្នករាល់គ្នាស្មានថា ព្រះគម្ពីរចែងមកជាឥតប្រយោជន៍ឬ ដែលថា៖ «ព្រះវិញ្ញាណដែលព្រះទ្រង់ប្រទានឲ្យមកគង់ក្នុងយើង ទ្រង់ស្រឡាញ់ដោយព្រះហឫទ័យប្រចណ្ឌ»?