Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 4:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ហើយ​លោក​បាន​ទទួល​ទី​សម្គាល់​នៃ​ការ​កាត់​ស្បែក​នេះ ទុក​ជា​ត្រា​នៃ​សេចក្តី​សុចរិត ដែល​លោក​មាន​ដោយ​សារ​ជំនឿ កាល​ពី​លោក​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ ដើម្បី​ឲ្យ​លោក​បាន​ធ្វើ​ជា​ឪពុក​ដល់​មនុស្ស​ទាំង​អស់​ដែល​ជឿ ដោយ​មិន​បាន​កាត់​ស្បែក ដើម្បី​ឲ្យ​ព្រះ​រាប់​អ្នក​ទាំង​នោះ​ជា​សុចរិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ហើយ​លោក​បាន​ទទួល​សញ្ញា​នៃ​ពិធីកាត់ស្បែក ជា​ត្រា​បញ្ជាក់ថា​កាល​លោក​មិនទាន់ទទួលពិធីកាត់ស្បែក​នៅឡើយ លោក​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ​ហើយ ដើម្បីឲ្យ​លោក​ទៅជា​ឪពុក​របស់​អស់អ្នក​ដែល​ជឿ​ដោយ​មិនបានទទួលពិធីកាត់ស្បែក និង​ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​រាប់ជា​សុចរិត​ដែរ​;

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 លោក​អ័ប្រាហាំ​បាន​ទទួល​ទីសំគាល់​នៃ​ការ​កាត់ស្បែក​នេះ​ទុក​ជា​ត្រា​នៃ​សេចក្ដី​សុចរិត​ ដែល​គាត់​មាន​ដោយសារ​ជំនឿ​ពេល​មិន​ទាន់​កាត់ស្បែក​នៅ​ឡើយ​ ដើម្បី​ឲ្យ​គាត់​ត្រលប់​ជា​ឪពុក​របស់​អស់​អ្នក​ដែល​ជឿ​ដោយ​មិន​បាន​កាត់ស្បែក​ ហើយ​ឲ្យ​ពួកគេ​ត្រូវ​បាន‍​រាប់​ជា​សុចរិត​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 លោក​ទទួល​ពិធី​កាត់​ស្បែក​តាម​ក្រោយ ទុក​ជា​សញ្ញា​បញ្ជាក់​ថា លោក​បាន​សុចរិត​ដោយ‌សារ​ជំនឿ​ដែល​លោក​មាន​កាល​ពី​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ។ ដូច្នេះ លោក​បាន​ទៅ​ជា​ឪពុក​របស់​មនុស្ស​ទាំង​អស់ ដែល​មិន​បាន​ទទួល​ពិធី​កាត់​ស្បែក តែ​មាន​ជំនឿ ហើយ​ព្រះ‌ជា‌ម្ចាស់​ប្រោស​គេ​ឲ្យ​សុចរិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ហើយ​លោក​បាន​ទទួល​ពិធី​កាត់​ស្បែក​នេះ ទុក​ជា​ទី​សំគាល់ ជា​ត្រា​នៃ​សេចក្ដី​សុចរិត ដែល​មក​ដោយ​សេចក្ដី​ជំនឿ​នោះ​ឯង គឺ​ជា​សេចក្ដី​ជំនឿ ដែល​លោក​មាន ពី​កាល​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ឪពុក ដល់​អស់​អ្នក​ដែល​ជឿ ឥត​កាត់​ស្បែក​ផង ប្រយោជន៍​ឲ្យ​បាន​រាប់​សេចក្ដី​សុចរិត​នេះ​ដល់​អ្នក​ទាំង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 គាត់​បាន​ទទួល​ពិធី​ខតាន់​តាម​ក្រោយ ទុក​ជា​សញ្ញា​បញ្ជាក់​ថា គាត់​បាន​សុចរិត ដោយ‌សារ​ជំនឿ​ដែល​គាត់​មាន​កាល​ពី​មិន​ទាន់​ខតាន់​នៅ​ឡើយ។ ដូច្នេះ គាត់​បាន​ទៅ​ជា​ឪពុក​របស់​មនុស្ស​ទាំង​អស់​ដែល​មិន​បាន​ទទួល​ពិធី​ខតាន់​តែ​មាន​ជំនឿ ហើយ​អុលឡោះ​ប្រោស​គេ​ឲ្យ​បាន​សុចរិត។

សូមមើលជំពូក ចម្លង




រ៉ូម 4:11
46 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​អ័ប្រា‌ហាំ​ទទួល​ពិធី​កាត់​ស្បែក លោក​មាន​អាយុ​កៅសិប​ឆ្នាំ​ហើយ។


ពួក​អ្នក​ធំ​នៃ​ប្រជាជន​ទាំង‌ឡាយ​បាន​ជួប​ជុំ​គ្នា រួម​ជាមួយ​ប្រជា‌រាស្ត្រនៃ​ព្រះ របស់​លោក​អ័ប្រា‌ហាំ ដ្បិត​ខែល​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ជា​របស់​ព្រះ ព្រះ‌អង្គ​បាន​ថ្កើង​ឡើង​យ៉ាង​ខ្ពង់​ខ្ពស់។


ឈាម​នោះ​ជា​ទី​សម្គាល់​សម្រាប់​អ្នក​រាល់​គ្នា​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ ពេល​យើង​ឃើញ​ផ្ទះ​ណា​មាន​ឈាម យើង​នឹង​រំលង​ផុត​ពី​អ្នក​រាល់​គ្នា​ទៅ ហើយ​គ្មាន​គ្រោះ​កាច​ណា​បំផ្លាញ​អ្នក​រាល់​គ្នា ក្នុង​ពេល​ដែល​យើង​វាយ​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ។


«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា "អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ​របស់​យើង​កុំ​ខាន ដ្បិត​នេះ​ជា​ទី​សម្គាល់​រវាង​យើង​នឹង​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​តរៀង​ទៅ ដើម្បី​ឲ្យ​បាន​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ។


ថ្ងៃ​សប្ប័ទ​នេះ​ជា​ទី​សម្គាល់​រវាង​យើង និង​កូន​ចៅ​អ៊ីស្រា‌អែល ជា​រៀង​រហូត ដ្បិត​យើង​ជា​ព្រះ‌យេហូវ៉ា​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ហើយ​ថ្ងៃ​ទី​ប្រាំពីរ​យើង​ឈប់​សម្រាក ក៏​ឲ្យ​បាន​លំ​ហើយ​ព្រះ‌អង្គ"»។


យើង​ក៏​តាំង​ថ្ងៃ​សប្ប័ទ​របស់​យើង​ឲ្យ​គេ​ដែរ ទុក​សម្រាប់​ជា​ទី​សម្គាល់​ដល់​យើង និង​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ។


ចូរ​ញែក​ថ្ងៃសប្ប័ទ​របស់​យើង​ចេញ​ជា​បរិសុទ្ធ នោះ​នឹង​បាន​ជា​ទី​សម្គាល់​ដល់​យើង និង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។


ស៊ីម៉ូន-ពេត្រុស​ទូល​ឆ្លើយ​ថា៖ «ទ្រង់​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់»។


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​អង្គុយ​បរិ‌ភោគ​ជា​មួយ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប នៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ថ្ងៃ​នេះ សេចក្តី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ព្រោះ​អ្នក​នេះ​ក៏​ជា​ពូជ​លោក​អ័ប្រា‌ហាំ​ដែរ។


អ្នក​ណា​ដែល​ទទួល​បន្ទាល់​របស់​ព្រះ‌អង្គ នោះ​បាន​បោះ​ត្រា បញ្ជាក់​ថា ទ្រង់​ពិត​ត្រង់​មែន។


អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​វិញ អ្នក​នោះ​នឹង​មិន​ឃើញ​ជីវិត​ឡើយ គឺ​សេចក្តី​ក្រោធ​របស់​ព្រះ តែង​នៅ​ជាប់​លើ​អ្នក​នោះ​ជានិច្ច»។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​ជា​នំបុ័ង​ជីវិត អ្នក​ណា​ដែល​មក​រក​ខ្ញុំ នោះ​នឹង​មិន​ឃ្លាន​ទៀត​ឡើយ ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ក៏​មិន​ត្រូវ​ស្រេក​ដែរ។


នេះ​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា​ខ្ញុំ គឺ​ឲ្យ​អស់​អ្នក​ណា​ដែល​ឃើញ​ព្រះ‌រាជ‌បុត្រា ហើយ​ជឿ​ដល់​ព្រះ‌អង្គ នឹង​បាន​ជីវិត​អស់​កល្ប​ជា‌និច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត»។


ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ អ្នក​នោះ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច


គេ​ទូល​ឆ្លើយ​ថា៖ «យើង​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ មិន​ដែល​ធ្វើ​ជា​បាវ​បម្រើ​របស់​អ្នក​ណា​ឡើយ ម្តេច​ក៏​អ្នក​ថា "អ្នក​រាល់​គ្នា​នឹង​បាន​រួច" ដូច្នេះ?»


គម្ពីរ​ចែង​ថា៖ «អ្នក​ណា​ជឿ​ដល់​ព្រះ‌អង្គ អ្នក​នោះ​មិន​ត្រូវ​ខ្មាស​ឡើយ» ។


ដ្បិត​ព្រះ‌គ្រីស្ទ​ជា​ចុង​បំផុត​នៃ​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត ដល់​អស់​អ្នក​ដែល​ជឿ។


តែ​សេចក្តី​សុចរិត​ដែល​មក​ពី​ជំនឿ ចែង​ថា «កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា "តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថាន‌សួគ៌"» (គឺ​ដើម្បី​នាំ​ព្រះ‌គ្រីស្ទ​ចុះ​មក)


គឺ​សេចក្តី​សុចរិត​របស់​ព្រះ តាម​រយៈ​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​អស់​អ្នក​ដែល​ជឿ ដ្បិត​គ្មាន​អ្វី​ខុស​គ្នា​ឡើយ


ដើម្បី​សម្ដែង​ឲ្យ​ឃើញ​នៅ​គ្រា​នេះ​ថា ព្រះ‌អង្គ​សុចរិត ហើយ​ថា ព្រះ‌អង្គ​រាប់​អ្នក​ដែល​មាន​ជំនឿ​ដល់​ព្រះ‌យេស៊ូវ ជា​សុចរិត​ផង​ដែរ។


ដ្បិត​មាន​ព្រះ​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​នឹង​រាប់​អ្នក​កាត់​ស្បែក​ជា​សុចរិត ដោយ​សារ​ជំនឿ និង​អ្នក​មិន​កាត់​ស្បែក ដោយ​សារ​ជំនឿ​ដូច​គ្នា។


ដូច្នេះ តើ​សេចក្ដី​សុចរិត​នេះ​កើត​ឡើង​នៅ​ពេល​ណា? តើ​មុន ឬ​ក្រោយ​ពេល​លោក​ទទួល​ការ​កាត់​ស្បែក? មិន​មែន​ក្រោយ​ពេល​លោក​ទទួល​ការ​កាត់​ស្បែក​ហើយ​នោះ​ទេ គឺ​មុន​ពេល​លោក​ទទួល​ការ​កាត់​ស្បែក​ទេ​តើ!


ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច? សាសន៍​ដទៃ​ដែល​មិន​បាន​ស្វះ​ស្វែង​រក​សេចក្តី​សុចរិត បាន​ទទួល​សេចក្តី​សុចរិត ជា​សេចក្តី​សុចរិត​ដោយ​សារ​ជំនឿ


ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «មើល៍ យើង​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ដែល​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល ជា​ថ្មដា​ដែល​ធ្វើ​ឲ្យ​គេ​រវាត​ចិត្ត ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ថ្ម​នោះ នឹង​មិន​ត្រូវ​ខ្មាស​ឡើយ» ។


ប៉ុន្តែ មិន​មែន​មាន​ន័យ​ថា ព្រះ‌បន្ទូល​របស់​ព្រះ​មិន​បាន​សម្រេច​នោះ​ទេ ដ្បិត​មិន​មែន​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ សុទ្ធ​តែ​ជា​សាសន៍​អ៊ីស្រា‌អែល​ពិត​ប្រាកដ​ឡើយ


ព្រះ‌អង្គ​បាន​ដៅ​ចំណាំ​យើង ហើយ​ប្រទាន​ព្រះ‌វិញ្ញាណ​មក​ក្នុង​ចិត្ត​យើង ទុក​ជា​របស់​បញ្ចាំ​ចិត្ត។


ប៉ុន្តែ គម្ពីរ​បាន​បង្ខាំង​គ្រប់​ទាំង​អស់​ក្រោម​អំពើ​បាប ដើម្បី​ឲ្យ​សេចក្ដី​សន្យា​ដោយ​សារ​ជំនឿ​ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ជឿ។


ប្រសិន‌បើ​អ្នក​រាល់​គ្នា​ជា​របស់​ព្រះ‌គ្រីស្ទ នោះ​អ្នក​រាល់​គ្នា​ជា​ពូជ​របស់​លោក​អ័ប្រា‌ហាំ ជា​អ្នក​គ្រង​មត៌ក​តាម​សេចក្ដី​សន្យា។


ដូច្នេះ ចូរ​ដឹង​ថា អស់​អ្នក​ដែល​មាន​ជំនឿ គេ​ជា​ពូជ​របស់​លោក​អ័ប្រា‌ហាំ។


ដ្បិត​ដោយ​សារ​ជំនឿ យើង​ទន្ទឹង​រង់‌ចាំសេចក្ដី​សង្ឃឹម​នៃ​សេចក្ដីសុចរិត តាម​រយៈ​ព្រះ‌វិញ្ញាណ។


សូម​ឲ្យ​អស់​អ្នក​ដែល​ដើរ​តាម​គោល​ការណ៍​នេះ ព្រម​ទាំង​សាសន៍​អ៊ីស្រា‌អែល​របស់​ព្រះ​ផង បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​មេត្តា‌ករុណា។


នៅ​ក្នុង​ព្រះ‌អង្គ អ្នក​រាល់​គ្នា​ក៏​បាន​ឮ​ព្រះ‌បន្ទូល​នៃ​សេចក្តី​ពិត ជា​ដំណឹង​ល្អ​ពី​ការ​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​ព្រះ‌អង្គ បាន​ទទួល​ការ​ដៅ​ចំណាំ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាម​សេចក្តី​សន្យា


កុំ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ព្រួយ​ព្រះ‌ហឫ‌ទ័យ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ដៅ​ចំណាំ​អ្នក​រាល់​គ្នា ទុក​សម្រាប់​ថ្ងៃ​ប្រោស​លោះ។


ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​កាត់​ស្បែក​ចិត្ត​របស់​អ្នក ហើយ​ចិត្ត​របស់​ពូជ​ពង្ស​អ្នក ដើម្បី​ឲ្យ​អ្នក​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​ឲ្យ​អ្នក​បាន​រស់​នៅ។


និង​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌អង្គ មិន​មែន​ដោយ​សេចក្ដី​សុចរិត​របស់​ខ្លួន​ខ្ញុំ ដែល​មក​ពី​ក្រឹត្យ‌វិន័យ​នោះ​ទេ តែ​ដោយ​សារ​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ គឺ​ជា​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ដោយ​សារ​ជំនឿ។


ដោយ​សារ​ជំនឿ លោក​ណូ​អេ​បាន​ទទួល​ការ​ទូន្មាន​ពី​ព្រះ អំពីហេតុ​ការ​ណ៍​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោកគោរព​កោត​ខ្លាច លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដោយ​សារ​ជំនឿ​នេះ​ឯង ដែល​លោក​បាន​កាត់​ទោស​លោកីយ៍ ហើយ​ត្រឡប់​ជា​អ្នក​ស្នង​មត៌ក​នៃ​សេចក្ដី​សុចរិត ដោយ​សារ​ជំនឿ។


ស៊ីម៉ូន-ពេ‌ត្រុស ជា​អ្នក​បម្រើ និង​ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សូម​ជម្រាប​មក​អស់​អ្នក​ដែល​បាន​ទទួល​ជំនឿ​ដ៏​ថ្លៃ​វិសេស ដូច​ជំនឿ​របស់​យើង​ខ្ញុំ​ដែរ តាម​រយៈ​សេចក្ដី​សុចរិត​របស់​ព្រះ និង​ព្រះ​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​របស់​យើង។


មាន​គេ​បង្គាប់​កណ្ដូប​ទាំង​នោះ កុំ​ឲ្យ​បំផ្លាញ​ស្មៅ​នៅ​ផែនដី ឬ​របស់​ណា​ខ្ចី ឬ​ដើម​ឈើ​ណា​ឡើយ គឺ​ធ្វើ​ទុក្ខ​តែ​អស់​អ្នក​ណា ដែល​គ្មាន​ត្រា​របស់​ព្រះ​នៅ​ថ្ងាស​ប៉ុណ្ណោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម