ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 2:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​បើ​អ្នក​ជឿ​ជាក់​ថា ខ្លួន​ជា​អ្នក​នាំ​ផ្លូវ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​ដល់​ពួក​អ្នក​នៅ​ក្នុង​សេចក្ដី​ងងឹត

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហើយ​ជឿជាក់​ថា​ខ្លួនឯង​ជា​អ្នកនាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក ជា​ពន្លឺ​ដល់​អ្នក​ដែល​នៅក្នុង​សេចក្ដីងងឹត

សូមមើលជំពូក

Khmer Christian Bible

ហើយ​ជឿ​ជាក់​ថា​ខ្លួន​ជា​អ្នក​នាំ​ផ្លូវ​មនុស្ស​ខ្វាក់​ ជា​ពន្លឺ​សម្រាប់​អ្នក​នៅ​ក្នុង​សេចក្ដី​ងងឹត​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ជឿ​ជាក់​ថា​ខ្លួន​ជា​អ្នក​ណែ‌នាំ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​បំភ្លឺ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទាំង​ជឿ​ប្រាកដ​ថា ខ្លួន​ជា​អ្នក​ដឹក‌នាំ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​ដល់​ពួក​អ្នក​ដែល​ងងឹត

សូមមើលជំពូក

អាល់គីតាប

អ្នក​ជឿ​ជាក់​ថា​ខ្លួន​ជា​អ្នក​ណែ‌នាំ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​បំភ្លឺ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត

សូមមើលជំពូក



រ៉ូម 2:19
23 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ដែល​ឃើញ​មនុស្ស​ដែល​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា​ឬ​ទេ? មាន​សង្ឃឹម​ចំពោះ​មនុស្ស​ល្ងី‌ល្ងើ ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ការ​ដែល​អ្នក​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង ដើម្បី​លើក​អស់​ទាំង​កុល‌សម្ព័ន្ធ​យ៉ាកុប​ឡើង ហើយ​នឹង​នាំ​ពួក​បម្រុង​ទុក ក្នុង​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​មក​វិញ នោះ​ជា​ការ​តិច​តួច​ពេក​ដល់​អ្នក យើង​នឹង​បន្ថែម​ការ​នេះ​ឲ្យ​អ្នក​បាន​ធ្វើ​ជា​ពន្លឺ ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​យើង រហូត​ដល់​ចុង​ផែនដី​បំផុត។


វេទនា​ដល់​ពួក​អ្នក​ដែល​រាប់​ខ្លួន ជា​មាន​ប្រាជ្ញា ហើយ​ស្មាន​ថា​ខ្លួន​គេ​មាន​គំនិត​ស្រួច


ពួក​យាម​ល្បាត​របស់​អ៊ីស្រា‌អែល​សុទ្ធ​តែ​ខ្វាក់​ភ្នែក គេ​គ្រប់​គ្នា​គ្មាន​តម្រិះ គេ​សុទ្ធ​តែ​ជា​ឆ្កែ​គ មិន​ចេះព្រុស គេ​តែង‌តែ​ស្រមើ​ស្រមៃ គេ​ចេះ​តែ​ដេក ហើយ​ចូល​ចិត្តងោក​ងុយ។


កុំ​អំពល់​នឹង​គេ គេ​ជា​មនុស្ស​ខ្វាក់​ដែល​នាំ​មនុស្ស​ខ្វាក់ ហើយ​បើ​មនុស្ស​ខ្វាក់​នាំ​មនុស្ស​ខ្វាក់ នោះ​ទាំង​ពីរ​នាក់​នឹង​ធ្លាក់​ក្នុង​រណ្តៅ»។


ប្រជា‌ជន​ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​យ៉ាង​អស្ចារ្យ មាន​ពន្លឺ​រះ​ឡើង​បំភ្លឺ​ដល់​អស់​អ្នក ដែល​អង្គុយ​ក្នុង​ស្រុក និង​ម្លប់​នៃ​សេចក្តី​ស្លាប់» ។


អ្នក​រាល់​គ្នា​ជា​ពន្លឺ​បំភ្លឺ​មនុស្ស​លោក ទី​ក្រុង​ណា​ដែល​សង់​នៅ​លើ​ភ្នំ មិន​អាច​លាក់​កំបាំង​បាន​ឡើយ។


តែ​បើ​ភ្នែក​អ្នក​មិន​ល្អ​វិញ រូប‌កាយ​អ្នក​ទាំង​មូល នឹង​មាន​ពេញ​ដោយ​សេចក្តី​ងងឹត។ ដូច្នេះ បើ​ពន្លឺ​នៅ​ក្នុង​អ្នក ជា​សេចក្តី​ងងឹត​ទៅ​ហើយ ចុះ​សេចក្តី​ងងឹត​នោះ​នឹង​សូន្យ​សុង​យ៉ាង​ណា​ទៅ!»


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា៖ «អ្នក​ណា​មិន​ទទួល​ព្រះរាជ្យ​របស់​ព្រះ ដូច​ជា​ក្មេង​តូច​មួយ​នេះ​ទេ អ្នក​នោះ​មិន​អាច​ចូល​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​បាន​ឡើយ»។


ដើម្បី​បំភ្លឺ​ដល់​អស់​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត និង​ក្នុង​ម្លប់​នៃ​សេចក្តី​ស្លាប់ ហើយ​តម្រង់​ជើង​យើង​ទៅ​រក​ផ្លូវ​នៃ​សេចក្ដី​សុខ‌សាន្ត» ។


គេ​ឆ្លើយ​តប​ទៅ​គាត់​ថា៖ «ឯង​ជា​មនុស្ស​កើត​មក​ក្នុង​អំពើ​បាប​សុទ្ធ ហើយ​តើ​ឯង​ចង់​បង្រៀន​យើង​ឬ?» រួច​គេ​បណ្តេញ​គាត់​ចេញ​ទៅ។


ដើម្បី​បំភ្លឺ​ភ្នែក​គេ ឲ្យ​បាន​បែរ​ចេញ​ពី​សេចក្តី​ងងឹត មក​រក​ពន្លឺ និង​ពី​អំណាច​របស់​អារក្ស‌សាតាំង បែរ​មក​រក​ព្រះ​វិញ ដើម្បី​ឲ្យ​គេ​បាន​រួច​ពី​បាប ហើយ​បាន​ទទួល​មត៌ករួម​ជា‌មួយ​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ដោយ​សារមាន​ជំនឿ​ដល់​ខ្ញុំ"។


ក៏​ស្គាល់​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ហើយ​ចេះ​ពិចារណា​ស្គាល់​អ្វី​ដែល​ត្រឹម​ត្រូវ ដោយ​បាន​រៀន​ពី​ក្រឹត្យ‌វិន័យ


ជា​អ្នក​ប្រៀន​ប្រដៅ​មនុស្ស​ល្ងង់ ជា​គ្រូ​បង្រៀន​របស់​កូន​ក្មេង ទាំង​មាន​គំរូ​ពី​សេចក្តី​ចេះ​ដឹង និង​សេចក្តី​ពិត​នៅ​ក្នុង​ក្រឹត្យ‌វិន័យ


សូមកុំ​បញ្ឆោត​ខ្លួន​ឯង​ឡើយ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្លួន​មាន​ប្រាជ្ញា​ក្នុង​លោកីយ៍​នេះ ត្រូវ​ឲ្យ​អ្នក​នោះ​ត្រឡប់​ជា​ល្ងី‌ល្ងើ​សិន ដើម្បី​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា​ឡើង។


យើង​ជា​មនុស្ស​ល្ងង់‌ល្ងើ​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ តែ​អ្នក​រាល់​គ្នា​វិញ​ជា​អ្នក​ប្រាជ្ញ​ក្នុង​ព្រះ‌គ្រីស្ទ យើង​ទន់​ខ្សោយ តែ​អ្នក​រាល់​គ្នា​ខ្លាំង អ្នក​រាល់​គ្នា​មាន​កិត្តិយស តែ​យើង​អាប់​ឱន​កេរ្តិ៍​ឈ្មោះ។


ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ឥត​សៅ‌ហ្មង ឥត​កិច្ច‌កល ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន នៅ​ក្នុង​តំណ​មនុស្ស​វៀច និង​ខិល​ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្ដាល​គេ ដូច​ជា​តួ​ពន្លឺ​បំភ្លឺ​ពិភព​លោក។